របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, October 29, 2013

បុរស​ម្នាក់​ខឹង​ប្រច័ណ្ឌ​ប្រពន្ធ​ជាមួយ​ប្រុស​ផ្សេង​ប្រើ​កាំបិត​កាប់​ និង​អារក​ផ្តាច់​ បំពង​ខ្យល់​ស្លាប់​

បាត់ដំបង ៖ បុរស​ម្នាក់​  ខឹង​ប្រច័ណ្ឌ​ប្រពន្ធ​ ជា​មួយ​ប្រុស​ផ្សេង​ បាន​ប្រើ​កាំបិត​កាប់​ និង​ អារក​ផ្តាច់​បំពង​ខ្យល់​ស្លាប់ ​ពេល​នាង​កំពង់ ​រើស​អង្ករ​ដាំបាយ​កាលពី​ម៉ោង​ ៨​ព្រឹក​ ថ្ងៃទី​២៩​ខែតុលា​ ឆ្នាំ​២០១៣ ​ស្ថិត​ក្នុង​ភូមិ​ស្នួល​កោង​ ឃុំ​បឹង​ព្រីង​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​។ លោក​ហៀ​ង​​ប៊ុន​ថា​ អធិការរង​ស្រុក​ថ្ម​ គោល​បាន​អោយ​ ដឹង​ថា​ បុរស​ សង្ស័យ​ដែល​សមត្ថកិច្ច ​ឃាត់ខ្លួន​មានឈ្មោះ​សួន ​រី​ អាយុ​២៨​ឆ្នាំ​ កម្មករ​សិប្បកម្ម​លូ​រស់នៅ​កន្លែង​កើត​ហេតុ​។​វត្ថុ​តាង​ដកហូត​បាន​មាន​ កាំបិត​ប្រឡាយ​តា​ត់​ប្រវែង​៧​តឹក​។​​​​ ជនរងគ្រោះ​ឈ្មោះ​សល់ ​សឿត ​អាយុ​២៨​ឆ្នាំ​ ជា​ប្រពន្ធ​ជនល្មើស​។​ 
សាក្សី​ជា​ឪពុកក្មេក​សព​បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ​២​នាក់​ប្តី​ប្រពន្ធ​ មិន​មាន​ឈ្លោះ​គ្នា​ទេ​ ពេល​គាត់​មក​ ពី​ចំការ​វិញ​ចូល​ក្រោមផ្ទះ​មាន​ឈាម​ស្រក់​ពី​លើ​ផ្ទះ​ពេល​ខ្លួន ​ឡើងលើ​ផ្ទះ​ឃើញ​កូនប្រសា​ ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ហើយ​កូន​បង្កើត​ជា​ ជនល្មើស​ក៏​នៅ​ក្បែរ​សព​ដែរ​និង​ដុត​ធូប​បន្ទាប់​ខ្លួន​ឆ្ងល់​ក៏​រាយការណ៍​ ជូន​សមត្ថកិច្ច​មក​រក​ខុសត្រូវ​តែម្តង​ លោក​បាន​បញ្ជាក់​ថា ​បុរស​សង្ស័យ​ធ្លាប់​ប្រើ​ប្រាស់​ថ្នាំ​ស​រសៃ​ប្រាសាទ​។​បុរស​សង្ស័យ​ឈ្មោះ​ សួន​ រី​ បាន​សារភាព​ថា​ ខ្លួន​បាន​ទៅ​ចាក់​លូ​អោយ​គេ​នៅ​ភូមិ​ល្វា​ ទើប​មក​ផ្ទះ​បាន​ចំនួន​៣​ថ្ងៃ​ក៏ ​កើតរឿង​ខឹង​ប្រច័ណ្ឌ​ប្រពន្ធ​ច្រើន​ករណី​ទើប​ទ្រាំ​មិនបាន​រហូត​ទាញ​កាំបិត ​កាត់​ក​នាង​រួច​អាក​រ​បន្ថែម​ផ្តាច់​បំពង​ខ្យល់ ​រហូតដល់​ស្លាប់​តែម្តង​។​​ លោក​ហៀ​ង ​ប៊ុន​ថា​ អធិការរង​ស្រុក​ថ្មគោល​បាន​បញ្ជាក់​ថា​ បុរស​សង្ស័យ​សមត្ថកិច្ច​កំពង់​សាកសួរ​បន្ថែម​និង​រៀប​ចុះ​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់​៕


No comments: