របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Wednesday, October 9, 2013

អង្គភាព​ប្រឆាំង​អំពើពុករលួយ ព្រមាន​ពី​ការចាប់ខ្លួន មន្ត្រី​ពន្ធដារ​ម្នាក់ទៀត ពីបទ​ពុករលួយ​

ភ្នំពេញ: ​លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៣​នេះ បាន​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា​៖ អង្គភាព​ប្រឆាំង​អំពើពុក រលួយ មាន​ភស្តុតាង​រឹងមាំ​នៅក្នុង​ដៃ ដើម្បី​ឈានទៅដល់​ការចាប់់ខ្លួន​មន្ត្រី​ពន្ធដារ​ម្នាក់ទៀត ពីបទ​ប្រព្រឹត្ត អំពើពុករលួយ​ដើម្បី​នាំខ្លួន មក​ឲ្យ​ស្ថាប័ន​តុលាការ ផ្តន្ទាទោស​ទៅតាម​ច្បាប់​ប្រឆាំង​អំពើ
ពុករលួយ​។ ការចាប់ខ្លួន​មន្ត្រី​ពន្ធដារ ម្នាក់​នោះ អាច​នឹង​ធ្វើឡើង នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​
លោក ឱម យ៉ិនទៀង ក៏បាន​មានប្រសាសន៍ថា​៖​នាពេល​ថ្មីៗ​នេះ អង្គភាព​បាន​ចាប់ខ្លួន​មន្ត្រី​ពន្ធដារ​ម្នាក់ ឈ្មោះ​នឹម នា​រៈ បំរើការ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពីបទ​ប្រព្រឹត្ត អំពើពុករលួយ​ក្នុងការ​ប្រើល្បិច​គាប​ជំរិត ប្រធាន​ក្រុមហ៊ុន​មួយ យកលុយ​ច្រើន​ម៉ឺន​ដុ​លា្ល​រ​អាមេរិក​។ មន្ត្រី​ពន្ធដារ​រូបនោះ បន្ទាប់ពី​ចាប់ខ្លួន ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជូន​ទៅ​កាន់​ស្ថាប័ន​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ការស៊ើបអង្កេត និង​ផ្តន្ទាទោស​តាមច្បាប់​។​
លោក ឱម យ៉ិនទៀង បាន​បញ្ជាក់ថា​៖ នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ នា​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៣ អង្គភាព​ប្រ​ឆាំង​​អំពើពុករលួយ បាន​ចាប់ខ្លួន លោក សួង សុង​ហេង ក្រឡាបញ្ជី​របស់​ព្រះរាជអាជ្ញារង​មា្ន​ក់ នៅ​តុលាការខេត្ត​បន្ទាយមានជ័យ​។ ក្រឡាបញ្ជី សួង សុង​ហេង រូបនោះ ប្រឈម​ជាប់ពន្ធនាគារ រយៈ​ពេល​៧​ឆ្នាំ តាមច្បាប់​ប្រឆាំង​អំពើពុករលួយ ត្រង់​មាត្រា ៣៥ ស្តី​ពីបទ​រំលោភ​អំណាច និង​បទ​ព្រ​ហ្មទ​ណ្ឌ មាត្រា​៥៩៨  នៅពេលដែល​តុលាការ​រកឃើញ​ភស្តុតាង​ដាក់បន្ទុក​គ្រប់គ្រាន់​នោះ ។ ករណី​ក្រឡាបញ្ជី សួង​សុង ហេង កំពុងស្ថិត​នៅក្នុង​ដៃ​តុលាការ​នៅឡើយ​៕

ប្រភពៈ CEN

No comments: