លោក ចាន់ យុត្ថា នាយខុទ្ទកាល័យ
និងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិង ឧតុនិយម បានមានប្រសាសន៍ថា ក្រុម ការងាររបស់មន្ទីរបានចុះពិនិត្យគ្រប់
ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ដ្រ ទាំងការប្រើប្រាស់គ្រឿងចក្រធ្វើទំនប់ដី ការពារទឹកជន់លិចចូលក្រុងស្វាយរៀង និងរៀបចំជាម៉ាស៊ីនបូមទឹកសម្រាប់ រំដោះទឹកនៅក្នុងក្រុងដែលជន់លិចក្នុង
ចំណុចណាមួយ ឬក៏ចាក់ដីបន្ថែមនៅ
តំបន់ណាដែលទាប ជៀសវាងទឹកឡើង ដល់ ធ្វើឱ្យប៉ះពាល់ចំពោះការររស់នៅ
របស់ប្រជាពលរដ្ឋ ។
លោក ចាន់ យុត្ថា បានបន្ដថា
ស្ទើរតែក្របខ័ណ្ឌទូទាំងប្រទេស ក្រុមការងារ របស់ក្រសួងធនធានទឹកបានចុះអន្ដរា គមន៍ប្រើប្រាស់គ្រឿងចក្រតាមគោល
ការណ៍របស់លោករដ្ឋមន្ដ្រី រំដោះទឹកនិង សហការជាមួយអាជ្ញាធរមូលដ្ឋានបាន យ៉ាងទាន់ពេលវេលា ។
ដូចជាពេលនេះ ការចាក់ដីធ្វើទំនប់តាមបណ្ដោយទន្លេ
វ៉ៃកូន គឺបញ្ចៀសការជន់លិចទឹកចូលក្រុង
បានមួយកម្រិតផងដែរ ៕
ប្រភពៈ នគរវត្ត
No comments:
Post a Comment