កំពង់ឆ្នាំងៈ ស្ត្រីអាយុ ៧៣ឆ្នាំ ម្នាក់ ត្រូវសត្វ ឪម៉ាល់ទិច
រហូតស្លាប់ ពេលដឹកមកសង្គ្រោះនៅមន្ទីរ ពេទ្យកាលព្រឹកថ្ងៃ ទី១២ ខែ
វិច្ឆិកា នៅក្នុងភូមិ ទ័ពបោះ ឃុំ ធ្លកវៀន ស្រុក សាមគ្គីមានជ័យ។
លោក សន ធី មន្រ្តីនគរបាលស្រុក សាមគ្គីមានជ័យ បានឲ្យដឹងថា
ស្ត្រីរងគ្រោះ ក្រូច ណុំ អាយុ ៧៣ឆ្នាំ ជាម្តាយលោកមេភូមិ ទ័ពបោះ ឃុំ
ធ្លកវៀន ស្រុក សាមគ្គីមានជ័យ ត្រូវសត្វឪម៉ាល់ទិច
ហើយបានស្លាប់តាមផ្លូវដឹកមកមន្ទីរពេទ្យ
ដោយសារតែសត្វឱម៉ាល់ទិចគាត់ច្រើនពេក។
លោកបន្តថា ជនរងគ្រោះទៅចម្ការនៅប្រហែល ៣០ម៉ែត្រពីផ្ទះ
កំពុងតែធ្វើស្មៅសណ្តែកនៅក្រោមដើមត្នោត ស្រាប់តែស្លឹកត្នោតងាប់ ១
ធាង មានទាំងសម្បុកឪម៉ាល់ធំមួយ បានធ្លាក់មកចំគាត់
ហើយមេឪម៉ាល់ផ្អើលចេញមកព័ទ្ធទិចគាត់ពេញខ្លួនតែម្តង។ ចៃដន្យដែរ
កូនគាត់បានជិះម៉ូតូកាត់ទីនោះបានឃើញម្តាយត្រូវសត្វឪម៉ាល់ទិច
ក៏ហៅរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុក កំពង់ ត្រឡាច
មកដឹកទៅសង្គ្រោះ តែគាត់បានស្លាប់តាមផ្លូវមុនទៅដល់ពេទ្យទៅហើយ៕
ប្រភពៈ ភ្នំពេញប៉ុសិ៍្ត
No comments:
Post a Comment