របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Thursday, November 14, 2013

ស្លាប់​ម្នាក់​របួស​ជាង ៣០ នាក់​ក្នុង​ការ​បង្ក្រាប​ហិង្សា

131113_01 ភ្នំពេញៈ ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រហូត​ក្រុម​បង្ក្រាប​ប្រើ​កាំភ្លើង​បាញ់​ទៅ ​លើ​ហ្វូង​បាតុករ​ជា​កម្មករ​រោងចក្រ SL បន្ទាប់​ពី​មាន​ការ​ដុត​ឡាន​ម៉ូតូ​របស់​សមត្ថកិច្ច​នោះ បាន​បណ្តាល​ឲ្យ​ស្រ្តី​អ្នក​លក់​បាយ​ម្នាក់​ស្លាប់ និង​រង​របួស​មនុស្ស​ជាច្រើន​នាក់​រួម​ទាំង​សមត្ថកិច្ច​ផង ហើយ​បាតុករ​ជាច្រើន​មាន​ព្រះសង្ឃ​ផង​ក៏​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ការ​ បង្ក្រាប​ការ​ព្យាយាម​ដង្ហែ​ក្បួន​របស់​ពួកគេ កាល​ពី​ព្រឹក​ម្សិលមិញ នៅ​មុខ​វត្ត ស្ទឹង​មាន​ជ័យ ក្នុង​ខណ្ឌ មាន​ជ័យ។ កម្មករ​រោងចក្រ SL ប្រមាណ​ជាង ២ ពាន់​នាក់ បាន​ដង្ហែ​ក្បួន​ចេញ​ពី​រោងចក្រ​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់ ស្ទឹង​មាន​ជ័យ នេះ​ក្នុង​បំណង​សំដៅ​ទៅ​សុំ​អន្តរាគមន៍ ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ឯ​គេហដ្ឋាន​របស់​លោក​ក្បែរ​វិមាន​ឯករាជ្យ។

ការ​ហែ​ក្បួន​បាតុកម្ម​នេះ​មិន​បាន​ទៅ​ដល់​គោលដៅ​គ្រោង​ទុក​ទេ ដោយ​សារ​តែ​សមត្ថកិច្ច​ចម្រុះ​ដែល​មាន​កង​នគរបាល​និង​កង​រាជ​អាវុធហត្ថ​ ប្រមាណ​ជា ៣០០ នាក់ បាន​ដាក់​ពង្រាយ​រារាំង​ក្បួន​នៅ​មុខ​វត្ត ស្ទឹង​មាន​ជ័យ ហើយ​ការ​ប្រឈម​គ្នា​នៅ​ទីនោះ​មិន​ប៉ុន្មាន​ផង ក៏​ឈាន​ដល់​ការ​ផ្ទុះ​ហិង្សា​និង​សោកនាដកម្ម។
រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ​ជិត ១០ គ្រឿង​បាន​ដាក់​ត្រៀម​ជាស្រេច នៅ​ខាង​ត្បូង​ការដ្ឋាន​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ។ ក្រុម​កម្មករ​ជា​បាតុករ​និង​សមត្ថកិច្ច​ដែល​ប្រឈម​គ្នា បាន​ធ្វើ​ការ​ចរចា​គ្នា​ប្រមាណ​ជា​កន្លះ​ម៉ោង ប៉ុន្តែ ពុំ​មាន​លទ្ធផល​ដែល​កម្មករ​អាច​ទទួល​យក​បាន​ទេ។ នៅ​ម៉ោង ៩ កន្លះ​ព្រឹក​អំពើ​ហិង្សា​ក៏​បាន​កើត​ឡើង​ដោយ​មាន​ការ​បាញ់​ទឹក​មក​លើ​ហ្វូង​ កម្មករ​និង​មាន​ការ​គប់​ដុំ​ថ្ម​ត​វិញ ប្រៀប​បាន​នឹង​ឆាក​ប្រយុទ្ធ​ក្នុង​សមរភូមិ​មុខ។
ការ​ប៉ះ​ទង្គិច​គ្នា​កាន់​តែ​ក្តៅ​គគុក​ឡើង​រហូត​កម្លាំង​សមត្ថកិច្ច​ ចម្រុះ​ដក​ថយ​ទៅ​ខាង​ការដ្ឋាន​ស្ពាន​អាកាស ស្ទឹង​មាន​ជ័យ។ ប៉ុន្តែ​ក្រុម​បាតុករ​បាន​សម្រុក​ចូល​ទៅ​ក្នុង​វត្ត និង​នាំ​គ្នា​រុញ​ឡាន​របស់​នគរបាល​ចេញ​មក​ក្រៅ​រួច​បាន​វាយ​កម្ទេច​និង ដុត​បំផ្លាញ​ចោល​នៅ​មុខ​មហាជន​ជាច្រើន​នាក់។ ក្រោយ​មក​ប្រមាណ​ជា​កន្លះ​ម៉ោង ហ្វូង​មនុស្ស​មួយ​ក្រុម​បាន​រុញ​ម៉ូតូ​របស់​នគរបាល ២ គ្រឿង ដែល​ចត​នៅ​ក្នុង​វត្ត​មក​ដុត​កម្ទេច​ចោល ជាមួយ​នឹង​រថយន្ត​ដែល​កំពុង​តែ​ឆេះ​ថែម​ទៀត។
ដោយ​ឈរ​នៅ​ក្រោម​ដើម​ឈើ នៅ​មុខ​វត្ត លោក វីរៈ ដែល​អម​ដោយ​បាតុករ​ជាច្រើន​មាន​កាន់​ដុំ​ថ្ម​ផង​នោះ​បាន​និយាយ​ថា គាត់​ជាមួយ​នឹង​កម្មករ​ច្រើន​ទៀត ជា​អ្នក​រុញ​ឡាន​ចេញ​ពី​វត្ត​មក​ដុត​កម្ទេច​ចោល។
វីរៈ និយាយ​ថា៖ «យើង​ឃើញ​នគរបាល​ចាប់​កម្មករ​ទៅ​វាយ​នៅ​ក្នុង​វត្ត​ពួក​យើង​បាន​ចូល​ទៅ​តាម​ រំដោះ​គេ​បាន​មក​វិញ ហើយ​គ្នា​យើង​ជាង ១០០ នាក់​បាន​វាយ​កម្ទេច​ឡាន​និង​គប់​សមត្ថកិច្ច​ជា​តៃកុង​ឡាន​ម្នាក់​ឲ្យ​រង​ របួស​រួច​ក៏​នាំ​គ្នា​រុញ​ឡាន​នោះ​ចេញ​មក​ក្រៅ​ដុត​ចោល​តែ​ម្តង»។
នៅ​ម៉ោង​ជិត ១២ ថ្ងៃ​ត្រង់​សមត្ថកិច្ច​បាន​បន្ថែម​កម្លាំង​មក​កាន់​តែ​ច្រើន ហើយ​ក៏​ប្រើ​វិធានការ​ក្តៅ​ធ្វើ​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ ជា​ថ្មី ដោយ​ប្រើ​ឡាន​ទឹក គ្រាប់​បែក​ផ្សែង ចម្ពាម​កៅស៊ូ ​...ដែល​ធ្វើ​ឲ្យ​បាតុករ​កាន់​តែ​ពុះ​កញ្ជ្រោល​គប់​ដុំ​ថ្ម​តបត រហូត​មាន​ការ​ផ្ទុះ​កាំភ្លើង​ដែល​ទី​បំផុត សមត្ថកិច្ច​បាន​ចាប់​ឃាត់​ខ្លួន​បាតុករ​និង​ព្រះសង្ឃ​ជាច្រើន​ផង រួច​បញ្ជូន​ទៅ​កាន់​ស្នងការ​ក្រុង​ដើម្បី​ធ្វើ​ការ​សាក​សួរ។
លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ក្នុង​ការ​សម្តែង​ការ​ទាមទារ​អ្វី​មួយ​កម្មករ​ត្រូវ​ធ្វើ​ក្នុង​ក្របខ័ណ្ឌ​ ច្បាប់​និង​គោរព​ច្បាប់។
លោក​ថ្លែង​ថា៖ «កន្លង​មក​កម្មករ​រោងចក្រ SL បាន​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​សាធារណៈ​នៅ​មុខ​រោងចក្រ​និង​ផ្លូវ​ជាតិ ប៉ុន្តែ ក្នុង​កិច្ច​ការ​នេះ គឺ​យើង​ជា​អាជ្ញាធរ​និង​សមត្ថកិច្ច​តែង​តែ​ខិតខំ​និង​ព្យាយាម​អត់ធ្មត់ ដោយ​មិន​ប៉ះ​ពាល់​បង​ប្អូន​កម្មករ​ទេ​ដើម្បី​ឲ្យ​គាត់​មាន​លទ្ធភាព​តស៊ូ និង​ទាមទារ​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន»។

លោក ជួន សុវណ្ណ ថ្លែង​ទៀត​ថា៖ «ដុំ​ថ្ម​បាន​គប់​ស្រោច​មក​លើ​កម្លាំង​សមត្ថកិច្ច​របស់​យើង ឲ្យ​រង​របួស​ធ្ងន់​ស្រាល​ជា​ច្រើន​នាក់។​យើង​មាន​ការ​សោក​ស្តាយ​ណាស់​ចំពោះ​ ព្រឹត្តិការណ៍​នេះ​ហើយ​បើ​សិន​យើង​មិន​ធ្វើ​ការ​បំបែក​គាត់​នោះ​ទេ គាត់​នឹង​ធ្វើ​ការ​បិទ​ផ្លូវ​ដែល​ជា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ រាល់​ថ្ងៃ»។

លោក ជួន សុវណ្ណ បន្ត​ទៀត​ថា លោក​មិន​ទាន់​អាច​កំណត់​បាន​ថា បាតុករ​ទាំង​នោះ​ជា​កម្មករ​ពិត​ឬ​ជា​ក្រុម​ជន ទី៣ ចូល​មក​ដើម្បី​បង្ក​ចលាចល​ដោយ​ខ្ចី​ដៃ​របស់​កម្មករ​មក​ប្រើ ដោយ​សារ​សមាសភាព​ដែល​សមត្ថកិច្ច​យើង​ចាប់​បាន ដែល​កំពុង​ដុត​ឡាន​គឺ​មិន​មែន​ជា​កម្មករ​ទេ។ លោក​បញ្ជាក់​ថា៖ «យើង​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​បន្ត​ថា​តើ​អ្នក​ទាំង​នោះ​ជា កម្មករ​ឬ​ជា​អ្នក​ខាង​ក្រៅ​មក​បន្លំ​ខ្លួន»។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ផ្សព្វ​ផ្សាយ​កាល​ពី​ល្ងាច​មិញ​បញ្ជាក់​ថា៖ «ឧបទ្ទវហេតុ​នេះ​បណ្តាល​ឲ្យ​កង​កម្លាំង​មាន​សមត្ថកិច្ច​រង​របួស​ធ្ងន់​និង​ ស្រាល ២៧នាក់ ស្លាប់​ប្រជា​ពលរដ្ឋ​ម្នាក់ និង​របួស​ធ្ងន់​ស្រាល ៩ នាក់ និង​បាន​ដុត​បំផ្លាញ​រថយន្ត​ពីរ​គ្រឿង ម៉ូតូ ២គ្រឿង របស់​សមត្ថកិច្ច និង​បែក​កញ្ចក់​រថយន្ត​ពន្លត់​អគ្គិភ័យ ២ គ្រឿង»។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​ជន​ឱកាស​និយម​មួយ​ក្រុម​ដែល​មិន​មែន​ជា​កម្មករ ​បាន​ឆ្លៀត​ញុះ​ញង់ បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​មក​លើ​សមត្ថកិច្ច ដោយ​គប់​ដុំ​ថ្ម បាញ់​ចម្ពាម​គ្រាប់​ដែក និង​វាយ​ដុត​បំផ្លាញ​មធ្យោបាយ​ព្រម​ទាំង​ហ៊ុម​ព័ទ្ធ​ចាប់​ខ្លួន​សមត្ថកិច្ច​ ចំនួន ៥នាក់ នៅ​ក្នុង​វត្ត​ទៀត​ផង ក្នុង​ពេល​កង​កម្លាំង​សមត្ថកិច្ច​កំពុង​បំពេញ​ភារកិច្ច​ថែរក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​ជូន​បាតុករ។

តាម​របាយ​ការណ៍​នានា​លើ​អនឡាញ​ក្នុង​ស្រុក​ថា ក្នុង​ហេតុការណ៍ ហិង្សា​នេះ ក្រៅ​ពី​ស្លាប់​ម្នាក់​និង​របួស សមត្ថកិច្ច​នៅ​បាន​ចាប់​ខ្លួន​មនុស្ស​ប្រមាណ ៣០នាក់ ថែម​ទៀត ដែល​ក្នុង​នោះ មាន​ព្រះសង្ឃ​ប្រមាណ ១២ អង្គ​ផង។

លោក ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​ជាតិ​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​និង​ធ្វើ​កោសល្យវិច័យ​លើ​អ្នក​ដែល​ ស្លាប់ ថា​តើ​គាត់​ពិត​ជា​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​ឬ​ដោយ​អ្វី​ឲ្យ​ប្រាកដ។

លោក ខេង ទីតូ ថ្លែង​ថា៖ «ដូច​នេះ​យើង​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ ថា​ជា​ការ​ស្លាប់​ដោយ​ការ​បង្រ្កាប ដោយ​ការ​បាញ់​ពី​នគរបាល ឬ​ក៏​ពី​សមត្ថកិច្ច​ណា​មួយ​នៅ​ឡើយ​ទេ»។
លោក​បន្ត​ទៀត​ថា ជា​ធម្មតា​នៅ​ក្នុង​ការ​បង្រ្កាប​ទប់​ទល់​នឹង​បាតុករ​មិន​ដែល​ប្រើ​គ្រាប់​ ពិត​ទេ គឺ​សមត្ថកិច្ច​ប្រើ​តែ​គ្រាប់​ជ័រ​ឬ​គ្រាប់​ក្លែង​ក្លាយ​ដែល​អាច​ធ្វើ​ឲ្យ​ ត្រឹម​សន្លប់ ឬ​ហូរ​ទឹក​ភ្នែក​ប៉ុណ្ណោះ។ លោក​អះអាង​ថា៖ «គេ​មិន​យក​គ្រាប់​ពិត​មក​ប្រើ​ជាមួយ​នឹង​ជន​ស៊ីវិល​ដែល​មិន​មាន​អាវុធ​ទេ»។
នៅ​ឯ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ-សូវៀត ក្រុម​គ្រូពេទ្យ​បាន​ញាប់​ដៃ ញាប់​ជើង​ក្នុង​ការ​ពិនិត្យ​ព្យាបាល​ជន​រងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ ទង្គិច​ដ៏​ហិង្សា​នេះ ជន​រងគ្រោះ​ដែល​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​នេះ​មាន ៨ នាក់ ភាគ​ច្រើន​ជា​កម្មករ អ្នក​រត់​ម៉ូតូ​ឌុប អ្នក​លក់​តាម​ចិញ្ចើម​ផ្លូវ ជា​មន្ត្រី​នគរបាល និង​ជា​អ្នក​យក​ព័ត៌មាន​ម្នាក់​ផង។

ក្រោយ​ពី​ពិនិត្យ​អាការ​និង​ស្ថានភាព​មុខ​របួស​ជន​រងគ្រោះ​រួច ក្រុម​គ្រូ​ពេទ្យ​បាន​ប្រាប់​ភ្លាមៗ​ថា ក្នុង​ចំណោម​ជន​រងគ្រោះ​ដែល​បញ្ជូន​មក​នេះ មាន​ម្នាក់​បាន​ស្លាប់។ ក្រុម​គ្រួសារ​សព​ស្ត្រី​រងគ្រោះ​ឈ្មោះ ហេង សុខុម អាយុ ៤៩ឆ្នាំ ដែល​ជា​អ្នក​លក់​បាយ​នៅ​ចិញ្ចើម​ផ្លូវ​មុខ​វត្ត ស្ទឹង​មាន​ជ័យ បាន​ស្រែក​យំ​ក្នុង​មន្ទីរពេទ្យ​ខណៈ​អ្នក​រង​របួស​ស្រែក​ថ្ងូរ​ដោយ​ឈឺ ចុក​ចាប់​មុខ​របួស​ដែល​បៀម​គ្រាប់។
សព​ស្ត្រី​រងគ្រោះ​ភ្លាម គ្រូ​ពេទ្យ​បាន​បញ្ជូន​ឆ្ពោះ​ទៅ​អគារ​ធ្វើ​កោសល្យវិច័យ ខណៈ​ក្រុម​គ្រួសារ​បាន​ព្យាយាម​សុំ​យក​ត្រឡប់​ទៅ​ផ្ទះ ដើម្បី​ធ្វើ​បុណ្យ។

លោក ង៉ែត វង្ស អាយុ ៥១ឆ្នាំ ដែល​ជា​ប្ដី​សព​ស្ត្រី​រងគ្រោះ​ថា គាត់​នឹង​ដាក់​ពាក្យ​ប្ដឹង​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ ការ​ស្លាប់​ប្រពន្ធ​គាត់។ គាត់​ថា៖ «ខ្ញុំ​មិន​ដឹង​ថា ភាគី​ណា​ជា​អ្នក​បំផ្ទុះ​ហិង្សា​នេះ​ទេ ប៉ុន្តែ​ច្បាស់​ណាស់​ប្រពន្ធ​ខ្ញុំ​ស្លាប់​ដោយ​សារ​ត្រូវ​គ្រាប់​កាំភ្លើង របស់​សមត្ថកិច្ច​ដែល​បាញ់​រះ​លើ​ក្រុម​បាតុករ។ ខ្ញុំ​សុំ​ឲ្យ​អាជ្ញាធរ​បើក​ការ​ស៊ើប​អង្កេត​ករណី​នេះ​រក​ការ​ពិត​នៃ​អំពើ​ បាញ់​ប្រហារ​នេះ​និង​ផ្ដល់​សំណង​និង​ភាព​យុត្តិធម៌​ឲ្យ​ប្រពន្ធ​ខ្ញុំ និង​ជន​រងគ្រោះ​ផ្សេង​ទៀត»។

ជន​រងគ្រោះ ម្នាក់​ក្នុង ៨នាក់ ដែល​ត្រូវ​បញ្ជូន​មក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត លោក ទី សុផានិត អាយុ ៣១ឆ្នាំ បាន​ប្រាប់​ដែរ​ថា កង​នគរបាល​បាន​ធ្វើ​ការ​បង្ក្រាប​យ៉ាង​ហិង្សា​មក​លើ​កម្មករ ដោយ​គ្មាន​ញញើត​កោត​ក្រែង​ច្បាប់​ឡើយ។
លោក​បន្ត​ថា ជា​ច្រើន​ខែ​ហើយ ដែល​កម្មករ​រោងចក្រ SL ធ្វើ​ការ​ទាមទារ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ ប៉ុន្តែ​ពុំ​មាន​ដំណោះស្រាយ​អ្វី​ទាំង​អស់ គឺ​មាន​តែ​ការ​បញ្ជូន​កម្លាំង​សមត្ថកិច្ច​មក​វាយ​បង្ក្រាប​ដោយ​ហិង្សា​តែ​ ប៉ុណ្ណោះ។

គាត់​បន្ត​ថា៖ «ពួក​ខ្ញុំ​ចង់​បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​និង​ភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​គ្មាន​អាជ្ញាធរ​ណា​ជួយ​ដោះស្រាយ​ឲ្យ​ទេ មាន​តែ​ការ​ដាក់​កម្លាំង​វាយ​បង្ក្រាប និង​នៅ​ពេល​នេះ​បាន​ប្រើ​កាំភ្លើង​បាញ់​រះ​មក​លើ​ពួក​យើង​ជា​កម្មករ​ថែម​ ទៀត»។
ក្នុង​ទឹក​មុខ​ស្លេក​ស្លាំង​និង​ដោត​សេរ៉ូម​ជាប់​ផង លោក ផានិត និង​អ្នក​ជំងឺ​ពីរ​នាក់​ដែល​រង់​ចាំ​វះ​កាត់​យក​ក្បាល​គ្រាប់​ចេញ​ពី មុខ​របួស​និយាយ​ខ្សាវៗ​ថា៖ «ខ្ញុំ​ត្រូវ នគរបាល​បាញ់​ត្រូវ​ពីរ​គ្រាប់​មួយ​គ្រាប់​ចំ​ភ្លៅ​ស្ដាំ បាក់​ឆ្អឹង និង​មួយ​គ្រាប់​ទៀត​ចំ​បោះ​ដៃ​ផុត​ផ្នែក​ខាង​ស្ដាំ​គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ ក្បាល​គ្រាប់​កាំភ្លើង​ជាប់​ឆ្អឹង​ភ្លៅ​ដែល​បាក់ ១ គ្រាប់ និង​មួយ​គ្រាប់​ទៀត​នៅ​ជាប់​ឆ្អឹង​ក​ផ្នែក​ខាង​ស្ដាំ ដែល​ពេល​នេះ​កំពុង​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង»។

ចំណែក លោក វ៉ែន ថាន អាយុ ៤៣ឆ្នាំ អ្នក​យក​ព័ត៌មាន​កម្មវិធី​បច្ចុប្បន្នភាព​នៃ​ស្ថានីយ៍​ទូរទស្សន៍​ខ្មែរ ប៉ុស្តិ៍​លេខ ៩ និយាយ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​ភាគី​ណា​គប់​ចំ ខ្ញុំ​ទេ​ព្រោះ​ពេល​នោះ​ខ្ញុំ​នៅ​កណ្ដាល​ហ្វូង​បាតុករ​និង​សមត្ថកិច្ច ប៉ុន្តែ ក្រោយ​ពី​ខ្ញុំ​ត្រូវ​មួយ​ដុំ​ថ្ម​ដួល​ដល់​ដី ហ្វូង​បាតុករ​ផ្អើល​រត់​ជាន់​លើ​ខ្ញុំ​ជាច្រើន​នាក់ ខណៈ​ស្នូរ​កាំភ្លើង​បាន​ផ្ទុះ​ជាច្រើន​គ្រាប់»។

ទាក់ទិន​នឹង​ហេតុការណ៍​ហិង្សា​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ល្ងាច​ មិញ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​ទៅ​លើ​អាជ្ញាធរ ដែល​ប្រើ​ហិង្សា​ទៅ​លើ​កម្មករ​រោងចក្រ SL និង​សម្តែង​ការ​សោកស្តាយ​ចំពោះ​ឧប្បត្តិហេតុ​នេះ ប៉ុន្តែ​មិន​បាន​ទាមទារ​ឲ្យ​ដាក់​ទោស​ជន​ដៃ​ដល់​ដូច​កន្លង​មក​ទេ។

សេចក្តី​ថ្លែង​ការណ៍​នោះ​លើក​ឡើង​ថា៖ «គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ប៉ូលិស​ត្រូវ​រិះរក​គ្រប់​វិធី​ក្នុង​ការ​ដោះស្រាយ​ បញ្ហា​ដោយ​សន្តិវិធី ហើយ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កម្មករ ដែល​អាច​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ត​ទៅ​ទៀត»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍

No comments: