ភ្នំពេញ ៖ បុរសម្នាក់ស្លៀកពាក់ ឯកសណ្ឋានជាអង្គរក្ស
បានទៅទះកំភ្លៀង ចាប់បោចសក់ និងយកកាំភ្លើងភ្ជង់ ទៅលើ អតីតប្រពន្ធ
និងមិត្តភ័ក្រនាង ២ម្នាក់ទៀត ត្រូវកងរាជអាវុធ ហត្ថខណ្ឌមានជ័យ ឃាត់ខ្លួន
កាលវេលាម៉ោង ៣និង២០នាទី រសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅ
ភោជនីយដ្ឋាន១៦៨ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
លោកអនុសេនីយ៍ឯក ព្រំ សុផល មេបញ្ជាការរងកង រាជអាវុធហត្ថ មូលដ្ឋាន ខណ្ឌមានជ័យ ទទួលបន្ទុក ការងារសន្តិសុខ បានឲ្យដឹងថា នារីរងគ្រោះ ដែលត្រូវបុរស រូបនេះ ទះកំភ្លៀង បោចសក់ និងយកកាំភ្លើងភ្ជង់នោះ ទី១-ឈ្មោះ ឆាយ ស្រីធា អាយុ ៣២ឆ្នាំ ស្នាក់ផ្ទះជួល ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជានារីបម្រើ នៅភោជនីយដ្ឋាន១៦៨ ទី២ ឈ្មោះ សំ មុយហៀង អាយុ ៣៩ឆ្នាំ ស្នាក់នៅភូមិ ដើមស្លែង សង្កាត់ច្បារអំពៅ ទី២ ខណ្ឌមានជ័យ ជានារីបម្រើ នៅភោជនីយដ្ឋាន ១៦៨ និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។
ចំណែកជនបង្ក ដែលទះកំភ្លៀង និងបោចសក់ អតីតប្រពន្ធរបស់ខ្លួននោះមាន ឈ្មោះ កន ផល្លី អាយុ ៤៥ឆ្នាំ ស្នាក់នៅជាមួយនាង ឆាយ ស្រីធា ក្នុងផ្ទះជួល ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
នារីរងគ្រោះ ឆាយ ស្រីធា បាននិយាយរៀបរាប់ ប្រាប់សមត្ថកិច្ចថា នៅម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នាងបានចេញធ្វើ ការនៅខារ៉ាអូ ១៦៨ ដោយ មានមិត្តភ័ក្រ ២នាក់ទៀត ហើយក៏នាំគ្នាទៅហូបស៊ុប នៅហាងមួយកន្លែង នៅម្តុំក្បាលថ្នល់ ។
អតីតប្រពន្ធ ឆាយ ស្រីធា បានបន្តថា លុះហូបបានពាក់កណ្តាល ក៏លេចឈ្មោះ កន ផល្លី មកចាប់ដៃនាង ហើយចាប់បោចសក់នាងពីក្រោយ ព្រមទាំង វាយត្រូវខ្លួន ថ្ពាល់ខាងឆ្វេង ពេលនោះ ត្រូវបានមិត្តរបស់នាងឈ្មោះ សំ មុយហៀង ស្ទុះមកជួយ តែត្រូវបានបុរស ឈ្មោះ កន ផល្លី នេះដកកាំភ្លើងខ្លីមកភ្ជង់ និងវាយកញ្ចឹងកមួយដៃ ។
ភ្លាមៗនោះ ជនរងគ្រោះទាំង៣នាក់ បាននាំគ្នារត់មក ហាងខារ៉ាខេ១៦៨ វិញ តែត្រូវឈ្មោះ កន ផល្លី តាមមកដែរ ព្រមទាំងដក កាំភ្លើងខ្លីមកភ្ជង់ទៀត ខណ:នោះ នាងបានទូរស័ព្ទ ហៅកងរាជអាវុធហត្ថទៅ ជួយអន្តរាគមន៍ និងចាប់ឃាត់ខ្លួន និងដកកាំភ្លើងខ្លី មួយដើម ម៉ាក កា៥៤ តែម្តង ។
នៅចំពោះមុខ សមត្ថកិច្ច ឈ្មោះ កន ផល្លី បាននិយាយ ថា ព្រោះតែខឹងនឹងប្រពន្ធ ឈ្មោះ ឆាយ ស្រីធា ដែលរត់ចោលខ្លួន ដោយនាំទាំងកូនប្រុស អាយុ ជាង ៣ឆ្នាំ ហើយខំតាមរក ៤-៥ថ្ងៃ និងបានជួបនៅ កន្លែងហូបស៊ុបក្បាលថ្នល់នោះ នាងនិយាយថា មិនដែលស្គាល់ខ្ញុំទៅវិញ ជាហេតុធ្វើឲ្យខ្ញុំខឹង ហើយក៏បានចាប់បោចសក់ និងទះកំភ្លៀង ព្រមទាំងដកកាំភ្លើងភ្ជង់ សម្លុតគម្រាមឲ្យទៅផ្ទះ រស់នៅជាមួយគ្នាវិញ ហើយក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនតែម្តង ។
លោក ឡាក់ ស៊ីដេត មេបញ្ជាការរង កងរាជអាវុធ មូលដ្ឋានខណ្ឌមានជ័យ បានឲ្យដឹងថា ចំពោះបុរស ឈ្មោះ កន ផល្លី នេះ ប្រើប្រាស់អាវុធគ្មានច្បាប់ ទើបកម្លាំង អាវុធហត្ថខណ្ឌ បានកសាងសំណុំរឿងបញ្ជូន ទៅកងរាជអាវុធហត្ថរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕

ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment