ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា
ឆ្នាំ២០១៣តទៅអាជ្ញាធររាជធានីភ្នំពេញ
ចាប់ផ្ដើមអនុវត្ដបម្រាមដែលហាមមិនឱ្យ
រថយន្ដដឹកទំនិញធុនធ្ងន់ឬរថយន្ដកុងតឺន័រ
ធ្វើចរាចរណ៍ចេញឬចូលក្នុងភូមិសាស្ដ្រកណ្ដាលរាជធានីភ្នំពេញទៀតទេ
។ បម្រាមនេះជាការឆ្លើយតបទៅនឹង
កង្វល់របស់ប្រជាពលរដ្ឋឬដើម្បីកាត់បន្ថយ ការកកស្ទះ
និងគ្រោះថ្នាក់ចរាចរណ៍ដែលតែងកើតមានស្ទើររៀងរាល់ថ្ងៃ ។
សម្រាប់
អ្នកឈឺឆ្អាលឬអ្នកឃ្លាំមើលការអភិវឌ្ឍ
សង្គមកំពុងទន្ទឹងចាំមើលចំណាត់ការរបស់ សមត្ថកិច្ចថា
តើនឹងអាចអនុវត្ដមានប្រសិទ្ធ ភាពត្រឹមកម្រិតណា?
ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញកំពុងរង់ចាំមើលចំណាត់ការរបស់ អាជ្ញា ធរក្នុងការរៀបចំសណ្ដាប់ធ្នាប់ និងអនុវត្ដ ច្បាប់នេះ ថាតើមានប្រសិទ្ធភាពកម្រិត ណា? ប្រជាពលរដ្ឋភាគច្រើនយល់ឃើញ ស្របទៅនឹងការលើកឡើងដែរថារថយន្ដ ធុនធំៗបរចូលក្នុងរាជធានីទាំងព្រឹកទាំង ថ្ងៃ ជាមូលហេតុនាំឱ្យកកស្ទះចរាចរណ៍ ។ ប៉ុន្ដែប្រសិទ្ធភាពនៃការអនុវត្ដច្បាប់បានកម្រិតណា?
ប៉ុន្ដែ
បញ្ហារថយន្ដក្រុងធំ វែងៗក៏ជាមូលហេតុដែលនាំឱ្យមានការកកស្ទះ
ចរាចរណ៍ផងដែរ ។
ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនបានយកចិញ្ចើមធ្វើជាចំណត របស់ខ្លួន ដែលប្រការនេះធ្វើឱ្យខ្សែផ្លូវមួយភាគីធំត្រូវបម្រើឱ្យក្រុមហ៊ុន ឯកជន នោះទៅវិញ ។ ដូច្នេះអាជ្ញាធរគួរតែពិនិត្យ មើលបញ្ហានេះឡើងវិញជៀសវាងបណ្ដោយឱ្យផ្លូវសាធារណៈក្លាយទៅជាផ្លូវ របស់ក្រុមហ៊ុនឯកជនប្រើប្រាស់ក្នុងប្រយោជន៍បុគ្គល ទៅវិញនោះ ។
ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនបានយកចិញ្ចើមធ្វើជាចំណត របស់ខ្លួន ដែលប្រការនេះធ្វើឱ្យខ្សែផ្លូវមួយភាគីធំត្រូវបម្រើឱ្យក្រុមហ៊ុន ឯកជន នោះទៅវិញ ។ ដូច្នេះអាជ្ញាធរគួរតែពិនិត្យ មើលបញ្ហានេះឡើងវិញជៀសវាងបណ្ដោយឱ្យផ្លូវសាធារណៈក្លាយទៅជាផ្លូវ របស់ក្រុមហ៊ុនឯកជនប្រើប្រាស់ក្នុងប្រយោជន៍បុគ្គល ទៅវិញនោះ ។
បម្រាម របស់សាលារាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនធ្វើ អាជីវកម្មដឹកជញ្ជូនទំនិញទាំងអស់ ដែលមានរថយន្ដដឹកទំនិញធំៗ ពិសេស រថយន្ដកុងតឺន័រត្រូវចូលរួមសហការជាមួយសាលារាជធានីដោយស្មារតី ទទួលខុស ត្រូវខ្ពស់ ។
មន្ដ្រី នាំពាក្យសាលារាជធានីភ្នំពេញ លោកឡុង ឌីម៉ង់ មានប្រសាសន៍ថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅអាជ្ញាធរបានហាម រថយន្ដដឹកទំនិញធំៗមិនឱ្យបើកចូលក្រុងទៀតទេ ចាប់ពីម៉ោង៥ព្រឹកដល់ម៉ោង៩យប់ ។ ប៉ុន្ដែលោកថា បម្រាមនេះ បានហាមតែភូមិសាស្ដ្រតាមខណ្ឌចំនួន ៤ក្នុងរាជធានីប៉ុណ្ណោះ គឺមានខណ្ឌដូន ពេញ ខណ្ឌប្រាំពីរមករា ខណ្ឌចំការមន និងខណ្ឌទួលគោក ។
លោកឡុង ឌីម៉ង់ ឱ្យដឹងទៀតថា ជំហាន ដំបូងបម្រាមនេះអាជ្ញាធរបានត្រឹមណែនាំ ឬជូនដំណឹងទៅដល់ម្ចាស់ក្រុមហ៊ុនដឹក ជញ្ជូនធុនធ្ងន់ប៉ុណ្ណោះគឺមិនទាន់ដល់ដំណាក់កាលសមត្ថកិច្ចផាកពិន័យ ឬដាក់ទោសទណ្ឌចំពោះអ្នកបំពានបម្រាមនេះនៅ ឡើយទេ ។
បម្រាម ដដែលក៏បានភ្ជាប់មូលហេតុថា ដោយសារតែទីក្រុងភ្នំពេញជាមជ្ឈ មណ្ឌលប្រមូលផ្ដុំលើគ្រប់វិស័យទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ ជាដើមទើបសាលាក្រុងត្រូវរក្សាសណ្ដាប់ធ្នាប់ឱ្យមានរបៀបរៀបរយ ។ ជាងនេះ ក៏ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋជុំវិញបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីរថយន្ដដឹកទំនិញធំៗកន្លងមក ។ ក្រុមអ្នកឈឺឆ្អាលលើ បញ្ហាសង្គមមានមន្ដ្រីសង្គមស៊ីវិលក៏ ដូចជាប្រជាពលរដ្ឋជាដើមហាក់មាន អារម្មណ៍រារែកនិងខ្លះទៀតមិនទាន់មាន ជំនឿថា សមត្ថកិច្ចអាចអនុវត្ដបម្រាម ហាមរថយន្ដធំៗបើកចេញឬចូលក្នុង ក្រុងនេះមានប្រសិទ្ធភាពទេ ។
ប្រជាពលរដ្ឋមានលំនៅឋានក្នុងរាជធានីភ្នំពេញមិនមានជំនឿថា អាជ្ញាធរ អាចទប់ស្កាត់រថយន្ដធំៗមិនឱ្យបើកចូលក្រុងបានទេ ព្រោះកត់សម្គាល់កន្លងមក ឃើញថា រាល់បម្រាមឬសេចក្ដីជូន ដំណឹងរបស់សាលាក្រុងគឺមានតែនៅ លើក្រដាសឬនៅលើបបូរមាត់មន្ដ្រីតែប៉ុណ្ណោះ ប៉ុន្ដែការអនុវត្ដគ្មានទេ ។
ប្រជាពលរដ្ឋមានលំនៅឋានក្នុងរាជធានីភ្នំពេញមិនមានជំនឿថា អាជ្ញាធរ អាចទប់ស្កាត់រថយន្ដធំៗមិនឱ្យបើកចូលក្រុងបានទេ ព្រោះកត់សម្គាល់កន្លងមក ឃើញថា រាល់បម្រាមឬសេចក្ដីជូន ដំណឹងរបស់សាលាក្រុងគឺមានតែនៅ លើក្រដាសឬនៅលើបបូរមាត់មន្ដ្រីតែប៉ុណ្ណោះ ប៉ុន្ដែការអនុវត្ដគ្មានទេ ។
ប្រជាពលរដ្ឋថ្លែងថា បើសិនជាអាជ្ញា ធរអាចទប់ស្កាត់រថយន្ដមិនឱ្យចូលក្រុងមានប្រសិទ្ធភាពមែននោះ នឹងអាច កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេស ការកកស្ទះដែលធ្លាប់កើតមានជារៀង រាល់ថ្ងៃបានមួយផ្នែកធំ។
លោក ងិន សៅរ័ត្ន នាយកប្រតិបត្ដិ អង្គការជនពិការកម្ពុជា និងជាជនពិការ ជើងម្នាក់បានស្នើឱ្យអាជ្ញាធររាជធានី ត្រូវផ្សព្វផ្សាយសេចក្ដីជូនដំណឹងហាមរថយន្ដដឹកទំនិញធំៗមិនឱ្យចូល ក្រុងរបស់ ខ្លួនឱ្យបានទូលំទូលាយដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងនោះ ជាមុន ។ លោកមាន ជំនឿថា អាជ្ញាធរអាចអនុវត្ដបម្រាម មិនឱ្យរថយន្ដធំៗបើកចេញឬចូលក្រុង មានប្រសិទ្ធភាពនឹងអាចកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះនា ថ្ងៃអនាគត ។ មន្ដ្រីអង្គការជនពិការរូប នេះបានស្នើទៅអាជ្ញាធររាជធានីត្រូវ តាមដានរាល់សកម្មភាពរបស់សមត្ថ កិច្ចចំពោះការអនុវត្ដបម្រាមមិនឱ្យរថយន្ដចូលក្រុងជាប្រចាំទើប មានប្រសិទ្ធភាព ។
លោកសន ជ័យ ជាមន្ដ្រីសម្របសម្រួល បណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គម ប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បាន ថ្លែងសាទរចំពោះបម្រាមរថយន្ដធុនធ្ងន់ មិនឱ្យបើកចេញឬចូលក្រុងពេលថ្ងៃរបស់សាលារាជធានីពេលនេះ ។ មន្ដ្រីឃ្លាំមើល សង្គមរូបនេះហាក់មានជំនឿឬផ្ដល់ទំនុកចិត្ដទៅលើសមត្ថកិច្ចចំពោះ បម្រាមមិនឱ្យរថយន្ដចូលក្រុងថាអាចអនុវត្ដមាន ប្រសិទ្ធភាពព្រោះលោកយល់ថា បម្រាម នេះអាចជាផ្នែកមួយនៃកំណែទម្រង់ស៊ី ជម្រៅរបស់រដ្ឋាភិបាលអាណត្ដិទី៥ ដែលប្រមុខដឹកនាំបានដាក់ចេញ ។ ប៉ុន្ដែទោះ ជាយ៉ាងនេះក្ដីមន្ដ្រីសង្គមស៊ីវិលធ្វើការងារជាមួយយុវជនរូបនេះ បានស្នើដល់សាធារណជនឱ្យជួយតាមដានរាល់គ្រប់ សកម្មភាពរបស់រថយន្ដដឹកទំនិញធំៗតើសមត្ថកិច្ចអនុវត្ដមានប្រសិទ្ធភាព ត្រឹមកម្រិតណា?
បម្រាមហាមមិនឱ្យរថយន្ដដឹកទំនិញធុនធ្ងន់ ពិសេសរថយន្ដកុងតឺន័រមិនឱ្យ បើកបរចូលក្នុងភូមិសាស្ដ្ររាជធានី ភ្នំពេញគឺសាលាក្រុងមិនទាន់មានវិធានការចំពោះរថយន្ដក្រុងដឹក អ្នកដំណើរ នៅឡើយទេ ។
អ្នកទទួល បន្ទុកគ្រប់គ្រងក្រុមហ៊ុនដឹកជញ្ជូនទំនិញមួយចំនួន បានសន្យាថា នឹងអនុវត្ដបម្រាមរបស់សាលារាជធានីភ្នំពេញ មិនធ្វេសប្រហែសទេ ។ ប៉ុន្ដែ ម្ចាស់ក្រុមហ៊ុនបានស្នើឱ្យអាជ្ញាធរត្រូវ ផ្សព្វផ្សាយបម្រាមនេះបានដឹងដល់ម្ចាស់ឃ្លាំងទាំងអស់មានទីតាំងក្នុង ក្រុងឱ្យបានទូលំទូលាយដើម្បីរួមគ្នាអនុវត្ដឱ្យមាន ប្រសិទ្ធភាព ។
ទោះជាបែប ណាបម្រាមនេះសាលា ក្រុងក៏បានអនុញ្ញាតចំពោះរថយន្ដដឹក ជញ្ជូនទំនិញមួយចំនួនអាចអនុញ្ញាតឱ្យ ធ្វើចរាចរណ៍ចេញឬចូលក្នុងរាជធានីភ្នំពេញបានខ្លះដែរមានដូចជា រថយន្ដដឹកសម្ភារសម្រាប់ផ្គត់ផ្គង់ការដ្ឋានដែល បម្រើឱ្យការសាងសង់និងការអភិវឌ្ឍ វិស័យមួយចំនួនក្នុងរាជធានីជាដើម ៕
ប្រភពៈ នគរវត្ត
No comments:
Post a Comment