ប៉ោយប៉ែត ៖ ប្រជាពលរដ្ឋប្រមាណ៥០នាក់បានមកសុំអន្តរាគមន៍ពីលោក
ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត
កាលពីវេលាម៉ោង១រសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
ការមកសុំអន្តរាគមន៍ពីអាជ្ញាធរ
ក្រុងប៉ោយប៉ែតនេះដោយសារភាគីថៃមិនអនុញ្ញាតឲ្យពួកគាត់អូសរទេះ
ដឹកអីវ៉ាន់ចេញចូលច្រកប៉ោយប៉ែតនោះទេ
សូម្បីតែរទេះទទេក៏ភាគីថៃមិនអនុញ្ញាតដែរ ។ករណីខាងលើនេះប្រជាពលរដ្ឋបានលើក ឡើងថា កាលពីមុនភាគីថៃបានឲ្យកម្មករអូសរទេះចេញចូលតាមច្រុកនេះជា ធម្មតា ប៉ុន្តែឥឡូវនេះស្រាប់តែមិនឲ្យកម្មករខ្មែរអូសរទេះតូច (រទេះឆាយលី) ចូលអូសអីវ៉ាន់ទៅវិញ ។
ពួកគាត់បាននាំគ្នាមកសាលាក្រុង ដើម្បីឲ្យលោកអភិបាលក្រុងជួយធ្វើអន្តរាគមន៍ ប៉ុន្តែរហូតដល់មកដល់ពេលនេះមន្ត្រីសាលាក្រុងមិនបានធ្វើការទេ ព្រោះជាថ្ងៃអាទិត្យ ។ ទោះបីជាយ៉ាងក៏ដោយប្រជាពលរដ្ឋនឹងមកជួបជុំគ្នាម្តងទៀតនៅថ្ងៃ ចន្ទដើម្បីសុំការអន្តរាគមន៍ពីលោកអភិបាលក្រុងម្តងទៀត ៕
ព័ត៌មានលម្អិតនគរវត្តនឹងផ្សាយជូនបន្តទៀត
ប្រភពៈ វគរវត្ត


No comments:
Post a Comment