របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Monday, November 4, 2013

កម្ពុជា​ស្ងាត់ស្ងៀម ខណៈដែល​ថៃ​ចល័ត​ទ័ព

ព្រះវិហារ៖ កម្ពុជា​នៅតែ​រក្សា​ភាពស្ងាត់ស្ងៀម នៅ​តំបន់​ព្រំដែន​ ប្រាសាទព្រះវិហារ ខណៈ ដែល​ប្រទេស​ថៃ បាន​បញ្ជូន​កងទ័ព​ ចូលទៅ​តំបន់​ព្រំដែន និង​បាន​ហ្វឹកហាត់​ ជម្លៀស​ប្រជាជន​ ចេញពី​តំបន់​ព្រំដែន។ លោក​ឧ​ត្ត​ម​សេនីយ៍ ជា តារា មេបញ្ជាការ​កងទ័ព​ជួរមុខ​ព្រំដែន​ព្រះវិហារ បាន​អះអាងថា​វា​ជា​សិទ្ធ​របស់​ថៃ​ក្នុងការ​ចល័ត​ទ័ព​ក្នុង​ទឹកដី​របស់ខ្លួន ប៉ុន្តែ​ភាគី​កម្ពុជា បាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ការពារ​ទឹកដី​របស់ខ្លួន។


នៅសល់តែ​មួយអាទិត្យ​ទៀត​តែប៉ុណ្ណោះ សាលដីការ​ក្រុងឡាអេ ​ស្តីពី​ភាពជា​ម្ចាស់​នៅលើ​តំបន់​ប្រសាទ​ព្រះវិហារ​ នឹងត្រូវ​បកស្រាយ​ជា​ផ្លូវការ។ ភាគី​កម្ពុជា នៅតែ​ប្រកាន់យក​គោល​ការ​ស្ងាត់ស្ងៀម​នៅតាម​តំបន់​ព្រំដែន​កម្ពុជា-ថៃ​ដដែល ខណៈ​ភាគី​ថៃ​ កំពុង​ចល័ត​ទ័ព​នៅតាម​តំបន់​ព្រំដែន។

ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃអាទិត្យ​ទី៣ វិច្ឆិកា​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​ជា តារា មេបញ្ជាការ​កងទ័ព​ជួរមុខ​ព្រំដែន​ប្រាសាទព្រះវិហារ បាន​និយាយថា កងទ័ព​កម្ពុជា​គឺ​ប្រកាន់​គោលការណ៍​រក្សា​សន្តិភាព និង​សន្តិសុខ ដោយ​បន្ត​នៅ​ស្ងាត់ស្ងៀម។ ប៉ុន្តែ​លោក​មេបញ្ជាការ​រូបនេះ បាន​បញ្ជាក់ថា កម្ពុជា​បាន​ត្រៀមលក្ខណៈ​គ្រាប់​គ្រាន់​សម្រាប់​ក្នុង​ការងារ​ស្វ័យការពារ និង​ការអនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ​ក្រុងឡាអេ។

កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ កាលពី​ថ្ងៃ​សៅរ៍​ទី២ វិច្ឆិកា បាន​ចុះផ្សាយ​អំពី​ការ បញ្ជូន​កងទ័ព​ចូលទៅ​កាន់​ខេត្ត​ស៊ីសាកេត​ដែលមាន​ព្រំដែន​ជាប់​នឹង​ទឹកដី​ កម្ពុជា ដើម្បី​ហ្វឹកហាត់​ប្រយុទ្ធ និង​ហ្វឹកហាត់​ជម្លៀស​ប្រជាជន។ ឆ្លើយតប​នឹង​ការ​ចល័ត​ទ័ព​របស់​ថៃ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា មេបញ្ជាការ​កងទ័ព​ជួរមុខ​ព្រំដែន​ប្រសាទ​ព្រះវិហារ បាន​លើកឡើងថា​ប្រទេស​ថៃ​អាច​ចល័ត​ទ័ព និង​ធ្វើ​សកម្មភាពអ្វីៗទាំងអស់​ក្នុង​ទឹកដី​របស់ខ្លួន​បាន។ ហើយ​កម្ពុជា​ក៏​មិនអាច​ហាមឃាត់​ចំពោះ​សកម្មភាព​របស់​ថៃ​បាន​នោះឡើយ។

គួរបញ្ជាក់​ថា​នៅ​ថ្ងៃទី១១ វិច្ឆិកា​ខាងមុខនេះ តុលា​ឡា​កា​យុត្តិធម៌​អន្តរជាតិ​ឡាអេ នឹង​បកស្រាយ​សាលក្រម​ឆ្នាំ១៩៦២ស្តីពី​ការកាន់កាប់​តំបន់​ប្រាសាទព្រះវិហារ។ កម្ពុជា​ដែល​ដើមបណ្តឹង ត្រូវ​បង្ខំចិត្ត​ដាក់ពាក្យ​បណ្តឹង​នេះ កាលពី​ចុងខែ​មេសា ឆ្នាំ២០១១ បន្ទាប់ពី​រដ្ឋាភិបាល​ថៃ​របស់លោក​អាប់​ភី​ស៊ីត វេចា​ជីវ៉ា បានទាមទារ​កាន់​កាន់​តំបន់៤,៦ គីឡូម៉ែត្រ​ក្រឡា ​ជុំវិញ​ប្រាសាទព្រះវិហារ។

យ៉ាងណាក៏ដោយ​ទាក់ទង​នឹង​សេចក្តីសម្រេច ​លើ​ការបកស្រាយ​លា​ល​ក្រម​ស្តីពី​ ភាពជា​ម្ចាស់​នៅ​តំបន់​ប្រសាទ​ព្រះវិហារ ប្រមុខ​ការទូត​កម្ពុជា និង​ថៃ​កាលពីដើម​សប្តាហ៍​កន្លងទៅនេះ បាន​សន្យា​ជា​ឧឡា​រឹក​ថា នឹង​រក្សា​ទំនង​នង​ល្អ​រវាង​ប្រទេស​ទាំងពីរ បើទោះបីជា​សាលដីការ​បែបណាក៏ដោយ​នោះ៕

ប្រភពៈ ភូមិអច្ឆរិយៈ

No comments: