របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Monday, November 4, 2013

កាម​រី​បា​ឡែ​ន​ដឹក​គ្រញូង​គេច​ពី​ក្រុម​ប្រមាញ់​បុក​ស្ពាន​ទៅ​មុខ​លែង​រួច

ខេ​ត្ដ​ឧត្ដរមានជ័យ​ ​៖ រថ​យ​ន្ដ​ស៊េ​រី​ ​ទំនើប​ម៉ា​ក​កាម​រី​បា​ឡែ​ន​ មួយ​គ្រឿង​ដឹក​ ​ឈើ​គ្រញូង​ពេញ​រង​ការ ​ខូច​ខាត​ផ្នែក​ខាង​ ​មុខ​យ៉ាង​ដំណំ​ ​ខ​ណៈ​ដែល​អ្នក​បើក​បរ​ ​រថ​យ​ន្ដ​បើក​គេច​ ពី​ការ​តាម​ប្រមាញ់​ ​របស់​ម​ន្ដ្រី​ដែល​យក ​ដង​ផ្លូវ​ធ្វើ​កា​រិ​យា​ ​ល័​យ​ ​ប៉ុន្ដែ​ចៃ​ដ​ន្យ​ទៅ​បុក​ស្ពាន ​យ៉ាង​ពេញ​ ​ទំហឹង​ ​។ ហេតុ​ការណ៍​នេះ ​បាន​កើត​ឡើង​ ​កាល​ពី​វេលា​ម៉ោង​៤រសៀល​ ថ្ងៃ​ទី​១ ខែ​ ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៣ ស្ថិត​ក្នុង​ភូមិ​ក​ណ្ដែ​ក​ ​សង្កាត់​-ក្រុង​សំរោង​ ​ខេ​ត្ដ​ឧត្ដរ​មាន​ជ័​យ​។​
បើ​តាម​ប្រភព​ ព័ត៌មាន​ពី​ប្រជា​ពល​ ​រដ្ឋ​ដែល​នៅ​ជិត​កន្លែង​កើត​ហេតុ​បាន​ ​និយាយ​ថា​ ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ ​ ​រថ​យ​ន្ដ​ខាង​លើ​បើក​បរ​ក្នុង​ទិស​ដៅ​ពី​ជើង​ ​ទៅ​ត្បូង​តាម​ផ្លូវ​ជាតិ​លេខ​៦៨B​ ​ខ​ណៈ​ ​កំពុង​តែ​បើក​បរ​ស្រាប់តែ​មាន​រថ​យ​ន្ដ​ ​ប្រមាណ​២ទៅ​៣គ្រឿង​បើក​ប្រដេញ​ ​ពី​ក្រោយ​ធ្វើ​ឱ្យ​អ្នក​បើក​បរ​រថ​យ​ន្ដ​កាម​រី​បា​ឡែ​ន​ខំ​ជាន់​ហ្គា​រ​ បន្ថែម​ល្បឿន​ ​ប៉ុន្ដែ​ដល់​ ​ស្ពាន​ក​ណ្ដែ​ក​ដែល​ជា​ចំណុច​ផ្លូវ​កោង​ ​ ​រថ​យ​ន្ដ​ក៏​បាន​បុក​នឹង​ក្បាល​ស្ពាន​ធ្វើ​ឱ្យ​ រថ​យ​ន្ដរ​ង​ការ​ខូច​ខាត​យ៉ាង​ដំណំ​ ​ចំណែក​ ​អ្នក​បើក​បរ​រង​របួស​ ​ត្រូវ​បាន​គ្នី​គ្នា​របស់​ ​គេ​យក​ទៅ​ព្យាបាល​ដោយ​សុវត្ថិ​ភាព​ ​ដោយ​ឡែក​សមត្ថ​កិច្ច​ដែល​យក​ដង​ផ្លូវ​ ​ធ្វើ​មុខ​ជំនួញ​បាន​បើក​រថ​យ​ន្ដ​គេច​បាត់​ ​។

ក្រោយ​ហេតុ​ការណ៍​ កើត​ឡើង​គេ​ ​ឃើញ​សមត្ថ​កិច្ច​ចម្រុះ​បាន​ទៅ​ដល់​កន្លែង​ ​កើត​ហេតុ​ធ្វើ​ការ​រើ​ឈើ​ចេញ​ពីរ​ថយ​ន្ដ​ ​ដើម្បី​រាប់​ចំនួន​ដុំ​ ​និង​ថ្លឹង​ព្រម​ទាំង​យក​ ​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​បា​ល​ព្រៃ​ឈើ​ខេ​ត្ដ​។​

ម​ន្ដ្រី​រដ្ឋ​បា​ល ​ព្រៃ​ឈើ​ខេ​ត្ដ​មួយ​រូប​ ​បាន​និយាយ​ថា​ ​រថ​យ​ន្ដ​កាម​រី​បា​ឡែ​ន​នោះ​ ​ពណ៌​ស្ករ​ដឹក​ឈើ​ចំនួន​១០៩ដុំ​ ​ស្មើ​នឹង​ ​១.៧៨៤គីឡូក្រាម​ស្មើ​នឹង​១.៤៨៦ម៉ែត្រ​គូ​ប​ ​។ នៅ​ក្នុង​ហេតុ​ការណ៍​រថ​យ​ន្ដ​កាម​រី​ ​បា​ឡែ​ន​ដឹក​ឈើ​គ្រញូង​បុក​ស្ពាន​នេះ​គេ​ ​ជឿ​ជាក់​ថា​ ​មុន​នឹង​រថ​យ​ន្ដ​នេះ​ហ៊ាន​ដឹក​ ​ឈើ​ទាំង​ភ្លឺ​ចែស​ ​បែប​នេះ​ប្រហែល​ជា​គេ​ ​រត់​ការ​បង់​លុយ​ឱ្យ​ស្ថា​ប័​ន​ជំនាញ​ខ្លះ​ៗ ហើយ​មើល​ទៅ​បាន​ជា​ដឹក​ដោយ​គ្មាន​ ​ញញើត​ច្បាប់​យ៉ាង​នេះ​ ​។

ចំណែក​សមត្ថ​កិច្ច​ ដែល​យក​ផ្លូវ​ជាតិ​ ​លេខ​៦៨B​ ​ធ្វើ​អាជីវ​កម្ម​នោះ​ប្រហែល​ ​ជា​គេ​មិន​បាន​ប្រាប់​ទេ​ទើប​ធ្វើ​ការ​ប្រដេញ​ ​បែប​នេះ​ ​។ ប៉ុន្ដែ​ករណី​នេះ​លោក​ ​ស​ ​ថា​វី​ ​អភិបាល​ខេ​ត្ដ​បាន​មាន​ប្រសាសន៍​ព្រមាន​ ​ជា​ញឹ​ក​ញាប់​ថា​ ​នៅ​ក្នុង​ខេ​ត្ដលោក​មិន​ឱ្យ​ មាន​សមត្ថ​កិច្ច​ឈរ​នៅ​តាម​ដង​ផ្លូវ​នោះ​ ​ទេ​ ​ព្រោះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ស​ន្ដិ​សុខ​ ​សណ្ដាប់ធ្នាប់​ក៏​ដូច​ជា​ការ​រំខាន​ដល់​ការ​ ​ដឹក​អុ​ស​ ​ធ្យូង​ ​ឬ​គ្រឿង​សិប្ប​កម្ម​ប​ន្ដិ​ច​ ​ច​ន្ដួ​ច​របស់​ប្រជា​ពលរដ្ឋ​ ​៕
ប្រភពៈ នគរវត្ត

No comments: