របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Wednesday, November 20, 2013

បើក​កិច្ចប្រជុំ​ពិភាក្សា​ដោះស្រាយ​បញ្ចប់​វិវាទ​នៅ​រោងចក្រ​SL នា​ព្រឹក​ស្អែក​

ភ្នំពេញ ៖ មន្ត្រី​ដោះស្រាយ​វិវាទ​បាន​អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៣ នេះ​នឹង​មាន​កិច្ចប្រជុំ​មួយ​នៅ​ក្រសួង​ការងារ​ដើម្បី​ដោះស្រាយ​បញ្ហា​ បញ្ចប់​វិវាទ​នៅ​រោងចក្រ​SL ដែល បា​ន​អូស​បន្លាយ​មក​ជា​យូរ​មក​ហើយ ដែល​កិច្ចប្រជុំ​នេះ​គ្រោង​នឹង​រៀបចំឡើង​ក្រោយពី​មាន​សេចក្តី សម្រេច​របស់​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា កន្លងទៅ​ថ្មីៗ​នេះ​ទាក់ទង​នឹង​វិវាទ​នៅ​រោងចក្រ ខាង​លើ​នេះ​។​

លោក ប្រាក់ ចាន់​ធឿន រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច និង ជា​ប្រធាន​គណៈកម្មការ​ដោះ ស្រាយ​បាតុកម្ម កូដកម្ម​គ្រប់មុខ​សញ្ញា (​ក្រុមការងារ​ទី​៨) បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​កាលពី​រសៀល​ថ្ងៃទី ២០ ខែវិច្ឆិកា​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ជាមួយ​និយោជក​តំណាង​អោយ​រោងចក្រ​SL ដើម្បី​ដោះស្រាយ បញ្ហា ហើយនឹង​ពិភាក្សា​ទៅលើ​ចំណុច​ដែល​សេសសល់​មួយ​គឺ​ជម្រុញ​អោយ​ទទួល​យក​តំណាង​ កម្មករ ចំនួន​១៩​នាក់​ចូល​ធ្វើការ​វិញ ដោយ​កំណត់​រយៈពេល​យ៉ាង​យូរ​១៥​ថ្ងៃ​ចាប់ពី​ទទួល​លិខិត ស​.​ជ​.​ណ របស់​គណៈរដ្ឋមន្ត្រី​។ ទាក់ទង​ទៅ​នឹង​បញ្ហា​មួយទៀត​រឿង​លោក មាស សុត្ថា ដែល​បាន​សម្រេច​អោយ​ដកខ្លួន​ចេញ នោះ លោក ប្រាក់ ចាន់​ធឿន បាន​បញ្ជាក់​ថា មិនមែន​មានន័យថា​មិនមែន​អោយ​ដកខ្លួន​ចេញពី​ភាគ ហ៊ុន​នោះ​ទេ ពីព្រោះ​មិន​មាន​ច្បាប់​ណា​ដែល​តម្រូវ​អោយ​គាត់​ដកខ្លួន​ចេញពី​ភាគហ៊ុន​នោះ​ ឡើយ​។ ដោយសារ​គាត់​មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​នោះ ប៉ុន្តែ​គ្រាន់តែ​អោយ​ដកខ្លួន​ចេញពី​រោងចក្រ​នោះ​តែ ប៉ុណ្ណោះ ហើយ​ចំពោះ​ប្រាក់ចំណេញ​ពី​ក្រុមហ៊ុន​នៅក្នុង​ដំណើរការ​រកស៊ី​នោះ​គឺ​អាច​ ទទួល​បានជា ធម្មតា​។ លោក​បញ្ជាក់​ថា លោក មាស សុត្ថា គាត់​មាន​ភាគហ៊ុន​ហើយ​បាន​ចាត់ចែង​ការងារ​ទាំង​ឡាយ​នៅក្នុង​ក្រុមហ៊ុន​ដែល​ មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដែល​ឈាន​ទៅ​ដល់​ការ​ធ្វើ​បាតុកម្ម​នោះ ហើយ​នៅពេល​កើត មាន​បញ្ហា​បាតុកម្ម​មិនបាន​ដោះស្រាយ​អោយ​ចប់ ដូច្នេះ​ទើប​ក្រសួង ក៏ដូចជា​រដ្ឋាភិបាល​សុំ​អោយ​គាត់ ដកខ្លួន​ចេញ ប៉ុន្តែ​មិនបាន​អោយ​ដក​ភាគហ៊ុន​នោះ​ទេ​។​

សូម​បញ្ជាក់​ថា រហូតមកដល់​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៣ កម្មករ​មួយចំនួន​នៅតែ​បន្ត​ធ្វើ កូដកម្ម​ដោយ​បិទផ្លូវ​ដដែល បើ​ទោះបី​ជា​មានការ​សម្រេច​ផ្សេងៗ​ពី​ក្រសួង ឬ​គណៈរដ្ឋមន្ត្រី​ក៏ដោយ ដើម្បី​ទាមទារ​នូវ​អ្វី​ដែល​ពួកគេ​ចង់បាន ហើយ​បើ​តាម​លោក អាត ធុន បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​ថា ពួកគេ​នៅតែ​បន្ត​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​លើ​ចំណុច​ដែល​បាន​ឯកភាព​គ្នា តែ​មិន​ទាន់​បាន​ចុះ​កិច្ច​ព្រម ព្រៀង ទើប​ចុង​ក្រោយនេះ​ពួកគេ​បន្ត​ធ្វើ​កូដកម្ម​រង់ចាំ​ការ​ដោះស្រាយ​ពី​ក្រសួង​ ការងារ​។ ដោយសារ​តែ​មាន​ការ​ធ្វើ​កូដកម្ម​អូស​បន្លាយ​ប្រមាណ​រយៈពេល​៣​ខែ​មក​ហើយ​នោះ​ កាលពី​ថ្ងៃ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ គឺ​បន្ទាប់ពី​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង បាតុករ​នៅ​ស្ទឹងមានជ័យ ក្រុមការងារ​ដោះស្រាយ​វិវាទ​បាន​ជួប​ប្រជុំ​គ្នា​ដោះស្រាយ​ម្តង​ទៀត​ដោយ​បាន ​ឯកភាពគ្នា​៦​ចំណុច ហើយ​នៅសល់​ចំណុច​ប៉ុន្មាន​ដែល​មិនទាន់​ឯកភាព​នឹង​បន្ត​ដោះស្រាយ​នៅ​ ថ្ងៃក្រោយ​។ ចំណុច​ដែល បាន​ឯកភាព​ទាំង​៦​នោះ​គឺ ទី​១.​ករណី​លោក មាស សុត្ថា ភាគី​ទាំងពីរ​ទុក​អោយ​ក្រសួង​ការងារ​ធ្វើការ បន្ត​ជាមួយ​លោក មាស សុត្ថា ដោយ​ផ្ទាល់​ដើម្បី​សុំ​អោយ​គាត់​ធ្វើ​លិខិត​ជា​លាយ​លក្ខ​អក្សរ​ថា​គាត់​នឹង ដកខ្លួន​ចេញ​។ ទី​២. ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​អោយ​រក្សាទុក​កម្លាំង​សមត្ថកិច្ច​ការពារ​ សណ្តា​ប់​ធ្នាប់​នៅ​រោង ចក្រ​ដែល​បាន​ដាក់​ប្រចាំការ​កន្លងមក​រហូត​ដល់​មានការ​ដោះស្រាយ​ចប់​។ ទី​៣. ចំពោះ​បញ្ហា​វេន​ធ្វើការ ភាគី​ក្រុមហ៊ុន​បាន​ឯកភាព​គ្នា​ថា​នឹង​រៀបចំ​ជា​៣​វេន​តាម​ការ​ស្ម័គ្រចិត្ត ​របស់​កម្មករ​។ ទី​៤. ការ​ដក​ពាក្យ​បណ្តឹង​ពី​តុលាការ​គឺ​ក្រសួង​ស្នើ​សុំ​អោយ​ភាគី​ផ្អាក​ ប្តឹងផ្តល់​គ្នា ហើយ​ភាគី​ទាំងពីរ​ក៏បាន​យល់ព្រម​ចំ ពោះ​ការ​ស្នើ​សុំ​នេះ ប៉ុន្តែ​ក្នុងករណី​ដែល​សហជីព​កម្មករនិយោជិត​បន្ត​ធ្វើ​កូដកម្ម​ដោយ​ខុស​ នីតិវិធី​ច្បាប់ ភាគី​និយោជក​នឹង​បន្ត​ពាក្យ​បណ្តឹង​ឡើងវិញ​។ ទី​៥. កម្មករ​ដែល​មិន​ទាន់​បាន​បើកប្រាក់​ឈ្នួល​សម្រាប់ ខែសីហា និង ខែកញ្ញា កន្លងមក អាច​ទៅ​បើកប្រាក់​ឈ្នួល​នៅ​ក្រុមហ៊ុន​បាន​គ្រប់ពេល និង ទី​៦. ភាគី កម្មករនិយោជិត​សុខចិត្ត​ទទួលយក​ប្រាក់​ចំនួន​៥០​ភាគរយ​នៃ​ប្រាក់​ឈ្នួល និង ប្រាក់​បន្ទាប់បន្សំ​ក្នុង អំ​ឡុង​ពេល​ធ្វើ​បាតុកម្ម​ដែល​សរុប​ប្រមាណ​ជិត​១​លាន​ដុល្លារ​។

ទាក់ទង​នឹង​ចំណុច​ដែល​មិន​ឯកភាព​គ្នា​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ចេញ​សេចក្តី​សម្រេច​ចំនួន​៥​ចំណុច​គឺ ទី​១. បញ្ជា​អោយ​ក្រុមហ៊ុន​ទទួលយក​តំណាង​កម្មករ ចំនួន​១៩​នាក់​អោយ​ចូល​ធ្វើការ​វិញ​ដើម្បី​បញ្ចប់​វិវាទ ទី​២. ក្នុងករណី​ក្រុមហ៊ុន​នៅតែ​រឹងរូស​ត្រូវ​ចាត់ វិធានការ​តាម​នីតិវិធីតុលាការ ទី​៣. ត្រូវ​បន្ត​ការ​សម្រប​សម្រួល​រវាង​ភាគី​ទាំងពីរ​បន្ត​ទៀត​ដោយ សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ទី​៤. កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ត្រូវ​បន្ត​រក្សា​សន្តិសុខ និង សណ្តាប់ធ្នាប់​នៅ​រោងចក្រ​SL អោយ​បាន​ល្អ និង ទី​៥. ក្នុងករណី​ដែល​ក្រុមហ៊ុន​នឹង​ប្រឈម​នឹង​ការ​ដួល​រលំ​ជាយថាហេតុ​ក្រុមហ៊ុន​ ត្រូវ​អនុវត្ត​កាតព្វកិច្ច​ច្បាប់​ជា​ធរមាន​ក្នុង​ការ​ដោះស្រាយ​ អត្ថប្រយោជន៍​ផ្សេងៗ ជូន​កម្មករនិយោជិត​តាម​គោលការណ៍​ដែល​មាន​ស្រាប់​៕
ប្រភពៈ ភូមអច្ឆរិយៈ

No comments: