របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Wednesday, November 20, 2013

លោក​សមរង្ស៊ី ប្រកាសប្រាប់​សកម្មជន​ថា មិន​ចូលប្រជុំ​រដ្ឋសភា និង​អំពាវនាវ​ឲ្យ​ធ្វើបាតុកម្ម​តវ៉ា​

ភ្នំពេញ: ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នៅ​ទី​រួម​ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៣ លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ពី​ជំហរ​ដាច់ខាត​ថា បេក្ខជន​ជាប់ឆ្នោត​ទាំង ៥៥ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលប្រជុំ​រដ្ឋសភា ជាដាច់ខាត​។ លោក​ក៏បាន​អំពាវនាវ​ឲ្យ​សកម្មជន​បក្សប្រឆាំង អត់ធ្មត់ ហើយ​ធ្វើបាតុកម្ម​តវ៉ា​គ្រប់​ទីកន្លែង​។​

ចំពោះមុខ​លោក​កឹម​សុខា និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ នៅ​ខេត្តព្រៃវែង លោក​សមរង្ស៊ី បានប្រកាសថា "​យើង​អត់​ចូល​ដាច់ខាត​។ បើ​ចូល មានតែ​ជួយ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ​។ អីចឹង យើង​អត់ធ្មត់ ហើយ​ធ្វើបាតុកម្ម​តវ៉ា នៅ​គ្រប់​ទីកន្លែង ដើម្បី​ទាមទារ​ឲ្យ​អន្តរជាតិ ដាក់​គំនាប​លើ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​"​។​

សេចក្តីប្រកាស​របស់លោក សមរង្ស៊ី ខាងលើនេះ បានធ្វើ​ឡើង ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ បានកំណត់​យក​ថ្ងៃ​១០​ធ្នូ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ដើម្បី​ធ្វើបាតុកម្ម​អហិង្សា ជាថ្មីទៀត នៅ​ទីលាន​ប្រជាធិបតេយ្យ និង​មាន​ទាំង​ការដើរ​ហែ​ក្បួន​ផង។​

លោក ទិ​ត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុក​ជំហរ​ចុងក្រោយ​របស់លោក​សមរ​ង្ស៊ី ដែល​មិន​ព្រម​ឲ្យ​បេក្ខជន​ជាប់ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ ចូលកាន់​តំណែង នៅ​រដ្ឋសភា ថា​ជាការ​បង្ហាញ​នូវ​ភាព​រឹងរូស របស់​មេបក្ស​ប្រឆាំង ដែល​មិន​ដង្ហែ​តាម​ព្រះមហាក្សត្រ ដូច​អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​សមរង្ស៊ី បានប្រកាសថា ដង្ហែ​តាម​ព្រះរាជតម្រិះ​របស់​ព្រះមហាក្សត្រ​។​

លោក ទិ​ត សុធា បាន​បញ្ជាក់ថា "​អ្វីដែល​ជាការ​លើកឡើង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង គ្រាន់តែ​ជា​ភាព​ឡប់ឡែ​ខាង​នយោបាយ និង​បាន​ដើរ​ផ្ទុយ​ពីអ្វី​ដែល​ខ្លួន បាន​និយាយ​។ យើង​ក៏​កត់សម្គាល់ថា មកដល់​ម៉ោង​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​បំពេញ​កាតព្វកិច្ច ជា​តំណាងរាស្ត្រ​ឲ្យ​បាន​ស្របច្បាប់​នៅឡើយ​ទេ ដោយ​មិនទាន់​ចូល​ស្បថ ដើម្បី​ចូល​សភា ហើយក៏​មិនទាន់បាន​បំពេញ​តួនាទី នូវ​អ្វីដែល​ជាការ​ចង់បានរ​បស់​ប្រជាពលរដ្ឋ​នោះទេ​"​។​

លោក ទិ​ត សុធា ក៏បាន​ច្រានចោល​នូវ​ការលើកឡើង​របស់​មេបក្ស​ប្រឆាំង ដែលថា ការមិន​ចូលរួម​កាន់តំណែង​រប​ស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ នាំ​ឲ្យ​រដ្ឋសភា និង​រាជរដ្ឋាភិបាល មិនអាច​ដំណើរការ​ទៅដោយ​ពេញលេញ និង​ដោយ​ខុសច្បាប់​នោះ​។​

លោក ទិ​ត សុធា បាន​គូសបញ្ជាក់ថា "​ផ្ទុយ​ពី​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម សមរង្ស៊ី​។ យើង​ឃើញថា ដំណើរការ​របស់​រាជ​រដ្ឋាភិបាល​ក្តី របស់​សភា​ក្តី មិនមាន​អ្វី​ជា​ឧ​ប​ស័គ្គ ជា​វិបត្តិ ជា​ភាព​រាំងស្ទះ ដល់​កិច្ចការងារ​របស់ខ្លួន​នោះទេ​។ យើង​ដឹង​ហើយ​ថា សភា មានការ​ប្រជុំ​ជា​បន្តបន្ទាប់ ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ ក៏​ដំណើរការ បាន និង​កំពុង​ឆ្ពោះទៅមុខ ហើយ​រាជរដ្ឋាភិបាល អាណត្តិ​ទី​៥ នេះ បាន និង​កំពុងធ្វើការ​បំពេញ​កិច្ចការងារ​របស់ខ្លួន ស្របទៅតាម​ច្បាប់ ហើយ​មាន​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ បាន​ចូលជួប​សម្តែង​ការគួរសម និង​មាន​កិច្ចសហប្រតិបត្តិការ​ជាច្រើន​។ ដូច​យើង​បានដឹង​ហើយ គឺមាន​ច្រើន​ប្រទេស​ណាស់ បាន និង​កំពុង​សហប្រតិបត្តិការ ជាមួយនឹង​រាជរដ្ឋាភិបាល ស្របច្បាប់​នេះ​។ ដូច្នេះ អ្វីដែល​ជាការ​លើកឡើង​ខាង​សង្គ្រោះ​ជាតិ​នេះ គឺ​វា​មិនមាន​ជា​ឧ​ប​ស័គ្គ​ណាមួយ ឬក៏​រាំងស្ទះ​ដល់​ដំណើរ​ការវិវត្ត​ទៅមុខ នៃ​កិច្ចការងារ​របស់​រដ្ឋា​ភិ​បាល និង​រដ្ឋសភា នោះទេ​"៕​
ប្រភពៈ ភូមិអច្ឆរិយៈ

No comments: