ភ្នំពេញ៖
លោក សោម អូន
ប្រធានសហជីពកម្ពុជាបានឲ្យដឹងនៅថ្ងៃទី២០ខែវិច្ឆិកានេះថាកន្លងទៅ
ថ្មីៗនេះសហជីពកម្ពុជាដែលមានបីសហភាពធំៗនៅកម្ពុជាបានសហការគ្នា
ដោយមានអង្គការពលកម្មអន្តរជាតិ(ILO)ជាអ្នកសម្របសម្រួលឲ្យយើងបានទៅ
ប្រជុំដើម្បីបង្កើតនូវអនុស្សរណៈយោគយល់គ្នារវាងសហជីពប្រទេសថៃ
និងសហជីពប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីការពារពលករកម្ពុជា
ដែលទៅធ្វើការនៅទីនោះ។
លោកបញ្ជាក់ថា “សំខាន់បំផុត គឺការចុះហត្ថលេខានៃអនុស្សរណៈយោគយល់នេះ គឺដោយយើងផ្តោតទៅលើអនុសញ្ញាអន្តរជាតិ របស់អង្គការពលកម្មអន្តរជាតិ ILO ដែលតម្រូវឲ្យពលករគ្រប់ប្រទេសទាំងអស់ គឺថាទៅធ្វើការនៅទីណាក៏ដោយ គឺត្រូវតែទទួលបាននូវការការពារសិទ្ធិ និងផលប្រយោជន៍របស់ពួកគាត់”។
លោកបានបន្តថាដោយឡែក សម្រាប់សហជីពកម្ពុជា បានទៅទស្សនកិច្ចផ្ទាល់ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ហើយខេត្តរ៉ាក់យ៉ងនេះ លោកគិតថា ជាខេត្តមួយដែលមានពលករកម្ពុជាយើងទៅធ្វើការនៅទីនោះច្រើន ទាំងពលករទៅខុសច្បាប់ និងស្របច្បាប់ ហើយអ្វីដែលលោកចាប់អារម្មណ៍បំផុត នោះគឺ កម្មករយើងដែលធ្វើការបម្រើនៅតាមទូក ដែលគេហៅថានេសាទទូកសមុទ្រ។នេះ គឺជាផ្នែកមួយមានការចាប់អារម្មណ៍និងព្រួយបារម្ភខ្លាំងណាស់នៅពេលទៅ ឃើញស្ថានភាពជីវិតពិតរបស់គាត់ដែលគាត់ទៅធ្វើការនៅទីនោះ។វាមាន លក្ខណៈគ្រោះថ្នាក់ច្រើន។ប្រថុយប្រថានច្រើនហើយម្យ៉ាងទៀតប្រទេសថៃ មិនទាន់មានច្បាប់សម្រាប់គ្រប់គ្រងកម្មករនេសាទ។យើងក៏បានទៅមើល កន្លែងសិប្បកម្មកែច្នៃមួយចំនួនដែលមានកម្មករកម្ពុជាធ្វើការ។
លោកបានប្រាប់បន្តទៀតថាតាមអ្វីដែលយើងបានធ្វើទស្សនកិច្ចនេះ អាចវាយតម្លៃបានថា ពលករយើងដែលទៅធ្វើការនៅប្រទេសថៃ មានបីផ្នែក គឺទី១. ពលករទៅតាមក្រុមហ៊ុនស្របច្បាប់ គឺមិនសូវជាមានបញ្ហាទេ ជាប្រភេទពលករដែលមានការទទួលខុសត្រូវច្រើន មានសុវត្ថិភាព និងការគាំពារបានល្អច្រើន, ទី២. ពលករទៅដោយមិនមានក្រុមហ៊ុនច្បាស់លាស់ (ទៅតាមមេខ្យល់) គឺអាចចែកចេញជាពីរផ្នែក ទី១. គាត់ទៅធ្វើការនៅតាមសិប្បកម្មតូចៗ និងទី២. គាត់ទៅធ្វើនេសាទ។ ដូចនេះកម្មករទាំងបីផ្នែកនេះ គឺកម្មករផ្នែកទី១. មិនសូវជាមានបញ្ហាទេ, ឯទី២. គឺកម្មករដែលធ្វើការនៅតាមសិប្បកម្ម ក៏ជាបញ្ហាដែរ គឺអត្ថប្រយោជន៍ដែលគាត់ទទួលបាន មិនស្មើនឹងកម្មករថៃទេ និងលក្ខខណ្ឌការងាររបស់ពួកគាត់មិនត្រឹមត្រូវ គឺគ្មានកិច្ចសន្យាច្បាស់លាស់ជាមួយក្រុមហ៊ុន, មួយទៀត យើងក្រឡេកមើលកម្មករនេសាទ មានបញ្ហាធំមែនទែន ដោយសារគាត់អត់មានប្រាក់ខែទេ គឺស៊ីប្រាក់មួយឆ្នាំម្ដង គឺអាស្រ័យទៅលើក្រុមហ៊ុនជាអ្នកឲ្យគាត់ បើប្រៀបធៀបជាមួយកម្មករដែលធ្វើការក្នុងប្រទេសយើង គឺកម្មករក្នុងប្រទេសល្អជាង។
លោក សោម អូន បានបន្តថា សហជីបរវាងប្រទេសកម្ពុជា និងថៃ បានធ្វើការជាមួយគ្នាប្រហែល១ឆ្នាំហើយ ទម្រាំឈានដល់ការធ្វើអនុស្សរណៈយោគយល់ (MOU) ក្នុងការជជែកគ្នារវាងសហពីជទាំងពីរ ដោយមានការសម្របសម្រួលពីអង្គការពលកម្មអន្តរជាតិ(ILO)។
លោកបញ្ជាក់ “អីចឹង យើងឃើញថា រយៈពេលមួយឆ្នាំជាងនេះ គឺចុងក្រោយយើងបានជោគជ័យទៅលើកិច្ចព្រមព្រៀងមួយ ដែលយើងធ្វើការប្រជុំពីរថ្ងៃ យើងធ្វើទស្សនកិច្ចពីរថ្ងៃហើយយើងបានឯកភាពគ្នាទាំងស្រុង ចុះអនុស្សរណៈ យោគយល់គ្នា រវាងសហជីពកម្ពុជានិងសហជីពថៃ។អីចឹងគោលបំណងជារួមនៃអនុស្សរណៈ យោគយល់នេះគឺក្នុងគោលបំណងដើម្បីជួយការពារកម្មករអន្តោរប្រវេសន៍ មិនថា កម្មករកម្ពុជា កម្មករថៃ ក៏ត្រូវបានជួយ”។
លោកបន្ថែមថា ជំហានទី១ យើងបានបង្កើតអនុស្សរណៈ(MOU)រួចហើយ ប៉ុន្តែជំហានទី២ត្រូវអនុវត្តន៍អនុស្សរណៈ ឲ្យមានប្រសិទ្ធភាព។ ភាគីទាំងពីរត្រូវបង្កើតនូវយន្ដការមួយចំនួនទៀត ដើម្បីត្រួតពិនិត្យលើអនុស្សរណៈរបស់យើង។ ដូច្នេះ សរុបមកអ្វីដែលយើងធ្វើ គឺក្នុងគោលបំណងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីការពារទៅល់ពលកររបស់យើង ដែលទៅធ្វើការនៅប្រទេសថៃ ទាំងខុសច្បាប់ ទាំងស្របច្បាប់។
លោកឲ្យដឹងថា គិតតែខេត្តរ៉ាក់យ៉ង ពលករដែលគ្មានលិខិតឆ្លងដែនត្រូវបានក្រសួងការងារជួយធ្វើសៀវភៅការងារ បានចំនួនប្រហែល ២ម៉ឺននាក់ ហើយកម្មករដែលមិនទាន់បានធ្វើមានប្រហែល ៤សែននាក់៕

ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment