ភ្នំពេញៈ ក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុ Orix Corporation របស់ជប៉ុននឹងទិញភាគហ៊ុនជាង ៦ ភាគរយរបស់ធនាគារ អេស៊ីលីដា ដែលជាធនាគារឈានមុខគេរបស់កម្ពុជា។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា
បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា
កិច្ចព្រមព្រៀងនេះបង្ហាញពីការវិនិយោគធំបំផុតរបស់ក្រុមហ៊ុន ជប៉ុន
នៅក្នុងវិស័យធនាគារក្នុងស្រុក។ លោកបានលើកឡើងថា៖
«ដំណើរការនេះគឺជិតបញ្ចប់សព្វគ្រប់ហើយ»។
លោកបន្តថា ក្រុមហ៊ុន Orix គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងប្រទេស
ជប៉ុន ដែលមាន កេរ្តិ៍ឈ្មោះល្អ និងជា
«វិនិយោគិនយុទ្ធសាស្ដ្រមួយដែលអាចនាំអ្នកជំនាញមកបាន»។
លោកបានលើកឡើងថា ក្រុមហ៊ុន Orix
ធ្វើការវិនិយោគដោយសារតែសមត្ថភាពរបស់ធនាគារ អេស៊ីលីដា ដូចជា
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជា។
ក្រុមហ៊ុននេះមានវត្តមាននៅប្រទេស ឡាវ និង មីយ៉ាន់ម៉ា។
លោកបដិសេធផ្ដល់ព័ត៌មានលម្អិត ដូចជា
ទំហំទឹកប្រាក់នៃការវិនិយោគឬថា ក្រុមហ៊ុន Orix
នឹងកាន់កាប់មុខងារជាក់លាក់ក្នុងធនាគារទេ។
ការប្រកាសជាផ្លូវការនឹងធ្វើនៅថ្ងៃពុធនេះ។
អ្នកនាំពាក្យនៅផ្នែកទំនាក់ទំនងវិនយោគិនរបស់ក្រុមហ៊ុន Orix
បដិសេធធ្វើអត្ថាធិប្បាយកាលពីម្សិលមិញ ដោយគ្រាន់តែនិយាយថា៖
«ភាគីយើងមិនបានចេញផ្សាយព័ត៌មានអ្វីស្ដីពីបញ្ហានេះនៅឡើយទេ»។
ពាណិជ្ជកម្មរបស់ Orix
គឺមានចំណាប់អារម្មណ៍ពង្រីកនៅក្នុងវិស័យជាច្រើន រួមមាន
ការជួលអចលនទ្រព្យ ការធានារ៉ាប់រងលើអាយុជីវិត ធនាគារ ជើងសាមូលបត្រ
មូលធនវិនិយោគ និងហិរញ្ញវត្ថុអតិថិជន។ បើយោងរបាយការណ៍របស់ Bloomberg ក្រុមហ៊ុននេះក៏ប្រតិបត្តិការក្រុមកីឡាបាល់បោះ Orix Buffalos ផងដែរ។
ក្រុមហ៊ុន Orix
មិនមែនជាវិនិយោគិនជប៉ុនតែមួយគត់ដែលកំពុងចាក់សាច់ប្រាក់រាប់
លានចូលក្នុងប្រទេសកម្ពុជានៅ
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះទេ។
តាមស្ថិតិបានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជប៉ុន
ជាប្រទេសវិនិយោគឈានមុខគេទីបីពីឆ្នាំ ២០១២
មានទឹកប្រាក់សរុបប្រហែល ២១២,៣ លានដុល្លារ។
រលកវិនិយោគរបស់ជប៉ុននៅកម្ពុជាបានចាប់ផ្ដើមកាលពីឆ្នាំ ២០០៨ នៅពេលធនាគារ ជប៉ុន Maruhan Japan Bank
Plc
ក្លាយជាធនាគារគ្រប់គ្រងដោយវិនិយោគិនជប៉ុនបានអាជ្ញាប័ណ្ណពេញលេញ
ដំបូងក្នុងការបើកដំណើរការនៅកម្ពុជា។ កាលពីខែ កក្កដា ឆ្នាំនេះ
ធនាគារ Mizuho Bank
ក្លាយជាធនាគារធំរបស់ជប៉ុនទីបីនឹងបើកការិយាល័យតំណាងមួយ
បន្ទាប់ពីធនាគារ Tokyo-Mitsubishi UFJ Bank និង Mitsui Banking។
លោក Takayoshi Kuromiya អ្នកប្រឹក្សាយោបល់នៅស្ថានទូត ជប៉ុន និយាយថា
វិនិយោគិនជាទូទៅត្រូវបានទាក់ទាញដោយសារតម្លៃប្រាក់ឈ្នួលទាបនៅ
កម្ពុជា៕ PB
ប្រភពៈ ភ្នំពេញប៉ុសិ៍្ត
No comments:
Post a Comment