របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Thursday, November 14, 2013

ក្រុមហ៊ុន​ផលិត​ដែក​ថែប​ជប៉ុន​វិនិយោគ $៣០០ លាន​នៅ​ថៃ

ក្រុង បាងកកៈ JFE Steel Corp ដែល​ជា​ក្រុមហ៊ុន​ផលិត​ដែក​ថែប​ឈាន​មុខ​គេ​ទី​ពីរ​របស់​ប្រទេស ជប៉ុន រំពឹង​ថា រោងចក្រ​ដែក​ថែប​បន្ទះ​តម្លៃ ៣០០ លាន​ដុល្លារ​របស់​ខ្លួន​នៅ​ថៃ​នឹង ដំណើរការ​សមត្ថភាព​ពេញ​លេញ​នៅ​ត្រីមាស​ទីបួន​នៅ​ឆ្នាំ​ក្រោយ។


រោងចក្រ​ដែល​មាន​សមត្ថភាព​ផលិត​បាន​ដែក​ថែប​បន្ទះ ៤០០ ០០០​តោន​ក្នុង​មួយ​ឆ្នាំ គឺជា​រោងចក្រ​ដំបូង​របស់​ក្រុមហ៊ុន JFE នៅ​ក្នុង​អាស៊ាន និង​ជា​រោងចក្រ​ក្រៅ​ជប៉ុន​ទីពីរ​បន្ទាប់​ពី​ចិន។
JFE នឹង​ចាប់ផ្ដើម​សាង​សង់​រោងចក្រ​ដែក​ថែប (CGL) មាន​តម្លៃ ៣០០ លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស ឥណ្ឌូនេស៊ី ដែល​ជា​រោងចក្រ​ដែក​ថែប CGL ដំបូង​របស់​ប្រទេស​នេះ​សម្រាប់​ធ្វើ​រថយន្ត​នៅ​ក្រុមហ៊ុន MM2100 Industrial Town ជិត​ទីក្រុង ហ្សាការតា។ រោងចក្រ​របស់​ប្រទេស ឥណ្ឌូនេស៊ី មាន​សមត្ថភាព​ដូច​គ្នា​នឹង​រោងចក្រ របស់​ថៃ ហើយ​ត្រូវ​បាន​គេ​កំណត់​ពេល​វេលា​បើក​ដំណើរការ​នៅ​ខែ មីនា ឆ្នាំ ២០១៦ ដោយ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ PT JFE នៅ ឥណ្ឌូនេស៊ី។

លោក Eiji Hayashida ប្រធាន​ប្រតិបត្តិ​បាន​និយាយ​នៅ​ក្នុង​ការ​បើក​ដំណើរការ​ក្រុមហ៊ុន​ បុត្រសម្ព័ន្ធ JFE Steel Galvanising (ប្រទេស ថៃ) (JSG) កាល​ពី​ម្សិលមិញ​បាន​និយាយ​ថា៖ «រោងចក្រ​នៅ​ក្នុង​ប្រទេស ឥណ្ឌូនេស៊ី ភាគ​ច្រើន​នឹង​បម្រើ​ទីផ្សារ​ក្នុង​ស្រុក»។

មាន​ទីតាំង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Hemaraj Eastern Seaboard Industrial Estate នៅ​ទីក្រុង Rayong រោងចក្រ​នេះ​បាន​ចាប់​ផ្ដើម​ការ​ផលិតកម្ម​កាល​ពី​ខែ មេសា ឆ្នាំ​នេះ ដោយ​មាន​ការ​នាំ​ចេញ​លើក​ដំបូង​ចាប់​ផ្ដើម​កាល​ពី​ខែ​មុន។ លោក Hayashida បាន​និយាយ​ថា រោងចក្រ​ថៃ​នៅ​តែ​អាច​រក​បាន​ទីតាំង​សម្រាប់​ការ​ពង្រីក​នា​ពេល​អនាគត។ លោក​បាន​និយាយ​ថា៖ «តម្រូវការ​ទីផ្សារ​នៅ​ក្នុង​ឧស្សាហកម្ម​រថយន្ត​កំពុង​កើន​ឡើង ខ្លាំង​មិន​ធ្លាប់​មាន​ពី​មុន​មក។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​ជំរុញ​កំណើន​តម្រូវការ​នៅ​ពេល​អនាគត»។

ទិន្នផល​រថយន្ត​របស់​ប្រទេស​ថៃ​បាន​កើន​ឡើង ២,៤៨ លាន​គ្រឿង កាល​ពី​ឆ្នាំ​មុន ដែល​ជា​ប្រទេស​ឈាន​មុខ​គេ ទី៩ លើ​ពិភពលោក។ ការ​ផលិត​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​កើន​ឡើង ៣ លាន​គ្រឿង​នៅ​រយៈ​ពេល ៥ ឆ្នាំ។

ឥណ្ឌូនេស៊ី ជា​ប្រទេស​ផលិត និង​នាំ​ចេញ​រថយន្ត​ឈាន​មុខ​គេ​ទីពីរ​របស់​អាស៊ាន​សម្រាប់​ក្រុមហ៊ុន​ផលិត​ រថយន្ត​លើ​ពិភពលោក។ តម្រូវ​ការ​ក្នុង​ស្រុក​សម្រាប់​ដែក​ថែប​បន្ទះ​រថយន្ត​មាន​តម្លៃ​ខ្ពស់ ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​កើន​ឡើង​ខណៈ​ក្រុមហ៊ុន​ផលិត​រថយន្ត​ពង្រីក​សមត្ថភាព រួម​ទាំង​ការ​សាង​សង់​រោងចក្រ​ថ្មីៗ។

លោក Yoshiyuki Morita នាយក​គ្រប់​គ្រង​របស់ JSG បាន​និយាយ​ថា រោងចក្រ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​សម្រេច​បាន​សមត្ថភាព​អតិបរមា នៅ​ត្រី​មាស​ទី ៤ ឆ្នាំ ២០១៤ ដោយ​មិន​មាន​ការ​នាំ​ចេញ​ផ្ទាល់​នោះ​ទេ។

លោក​បន្ត​ថា គិត​មក​ត្រឹម​ពេល​នេះ​ក្រុមហ៊ុន​មិន​មាន​ការ​បារម្ភ​អំពី​ស្ថិរភាព​នយោបាយ​នៅ ថៃ ទេ៕ PB

ប្រភពៈ ភ្នំពេញប៉ុសិ៍្ត

No comments: