អ្នកមិនចាំបាច់ធ្វើរឿងដដែលៗ
នៅក្នុងឧស្សាហកម្ម ភាពយន្តអាសអាភាស ការសម្ដែងឈុតឆាកលើគ្រែមិនពាក់ព័ន្ធនឹងមនោសញ្ចេតនាទេ។ ជាទូទៅ តួអង្គប្រុសស្រីក្នុងវីដេអូសិចមិនងាយសម្រេចដល់ចំណុចកំពូលឡើយ ដោយពួកគេត្រូវធ្វើសកម្មភាពដដែលៗឡើងវិញ ទាល់តែល្អឥតខ្ចោះសមតាមចិត្តអ្នកដឹកនាំរឿង។ អ្នកសាកស្រមៃ មើល បើអ្នកកំពុងតែរួមភេទជាមួយដៃគូយ៉ាងរោលរាល ស្រាប់តែមានគេមកបញ្ជាឲ្យធ្វើបែបនេះបែបនោះ តើអស់អារម្មណ៍ដែរទេ?
អ្នកមិនខ្វល់ពីកម្រិតពន្លឺ
យោងតាមអ្នកដឹកនាំថតភាពយន្តអាសអាភាស ពេលកំពុងប្រតិបត្តិការ តួអង្គសិចត្រូវបានគេផ្អាកឲ្យប្ដូរស្រោម លាបទឹករំអិលបន្ថែម និងបាញ់ភ្លើងឲ្យចំតំបន់អាថ៌កំបាំងដែលទាំងនេះគឺជារឿងដ៏គួរឲ្យ អៀនខ្មាសបំផុត។ ដោយឡែក រវាងអ្នកនឹងដៃគូពិតប្រាកដ ការរួមភេទគឺដំណើរការយ៉ាងរលូន មិនមានការផ្អាក ឬបញ្ឈប់ដើម្បីថែមថយគ្រឿងគ្រៅដូច្នោះទេ។
អ្នកមិនចាំបាច់ប្រើដៃសម្រេចកាម
តួអង្គប្រុសក្នុងកុនសិចភាគច្រើនមិនអាចសម្រេចកាមគុណតាមរយៈការ ស៊កបញ្ចូលលិង្គឡើយ។ ការពិតតួអង្គប្រុសច្រើនតែប្រើដៃរបស់ខ្លួនដើម្បីបង្ខំឲ្យពស់ នាគរាជបញ្ចេញពិស រួចទើបធ្វើការកាត់តរូបភាពបញ្ចូលគ្នាឲ្យមើលទៅដូចជាការ បាញ់ទឹកកាមក្រោយប្រតិបត្តិការវាយសម្រុកលិង្គក្នុងយោនី មាត់ ឬរន្ធគូថជាដើមនោះ។
អ្នកមិនខ្វល់ពីការវាយតម្លៃអ្នកដទៃ
ពេលកំពុងប្រតិបត្តិការ តួអង្គសិចតែងតែត្រូវបានអ្នកដឹកនាំថតរិះគន់ ឬសរសើរវាយតម្លៃពីសមត្ថភាពលើគ្រែរបស់ពួកគេ។ ខុសប្លែកពីជីវិតពិត ដែលការរួមភេទរបស់អ្នកមិនចាំបាច់ឲ្យអ្នកដទៃមកវាយតម្លៃឡើយ។ ប្រការសំខាន់ឲ្យតែដៃគូទាំងសងខាងត្រេកត្រអាលស្កប់ស្កល់ដល់ចំណុច កំពូលនោះ វាគឺជាសកម្មភាពសិចដ៏ជោគជ័យហើយ។
អ្នកមិនធ្វើការចរចាដូចផ្សារត្រីទេ
មុនពេល ថត តួអង្គ និងក្រុមការងារផលិតវីដេអូសិច តែងតែពិភាក្សា និងចរចាពីក្បាច់ រយៈពេល និងស្ទីលរួមភេទប្លែកៗ។ តារាសម្ដែងគ្មានសិទ្ធិក្នុងការធ្វើអ្វីៗតាមចិត្តឡើយ។ អ្នកត្រូវ ដឹងថា ការរួមភេទគឺជារឿងធម្មជាតិ ដែលមនុស្សប្រុសស្រីអនុវត្តទៅតាមដំណើរ។ ទាល់តែដល់ពេលឡើងសង្វៀន ទើបដៃគូដឹងថាខ្លួនត្រូវប្រើក្បាច់ណា និងអនុវត្តបែបណា។
អ្នកមិនស្មុគស្មាញនឹងបញ្ហាច្បាប់
ការ ផលិតវីដេអូអាសអាភាសតម្រូវឲ្យតួអង្គ និងទីកន្លែងថតឆ្លងកាត់ការត្រួតពិនិត្យផ្នែកសុវត្ថិភាព និងសុខភាពពីអាជ្ញាធរ។ ជួនកាលពេលដែលតួអង្គកំពុងតែរួមភេទសុខៗស្រាប់តែមានមន្ត្រី សុខាភិបាលបញ្ជាឲ្យផ្អាក ឲ្យធ្វើការត្រួតពិនិត្យនៅកន្លែងក៏មាន។ ការរួមភេទជាក់ស្ដែងគឺជារឿងឯកជន ដែលគ្មានអ្នកណាមកបង្អាក់ខណៈអ្នកកំពុងតែជិតឡើងដល់ឋានសួគ៌នោះ ទេ។
អ្នកមិនចាំបាច់ប្រើរបស់សិប្បនិម្មិត
តួអង្គ សិចត្រូវឆ្លងកាត់លក្ខខណ្ឌជាច្រើន ហើយពួកគេគ្មានសេរីភាពចំពោះរបស់កេរ្តិ៍ឪពុកម្ដាយចែកឲ្យទេ។ តួយ៉ាងដូចជា លិង្គ ឬមាត់ទ្វារមាសត្រូវតែកោររោម ឬផាត់ពណ៌ស៊ីជម្ពូបន្ថែម។ តួប្រុសណាដែលមានលិង្គតូច នឹងតម្រូវឲ្យពាក់លិង្គសិប្បនិមិ្មតតពីលើអាវុធពិតរបស់ខ្លួនថែម ទៀតផង។
អ្នកមិនបាច់លេបថ្នាំវីយ៉ាក្រា
ដើម្បីបញ្ឆេះអារម្មណ៍សិច និងឲ្យរឹងលិង្គបានយូរ តួកុនសិចភាគច្រើនសុទ្ធតែប្រើថ្នាំសម្រើបវីយ៉ាក្រា។ សម្រាប់អ្នក ទោះគ្មានវីយ៉ាក្រា ក៏អ្នកអាចដឹកដៃគ្នាឡើងឋានសួគ៌បានដែរ។
អ្នកមិនបាច់ប្រើទឹកកាមក្លែងក្លាយ
ក្នុង ខ្សែភាពយន្តសិចមួយចំនួន ការបាញ់ទឹកកាម គឺជាទឹកកាមសិប្បនិម្មិតប៉ុណ្ណោះមិនថាចំពោះតួប្រុស ឬស្រីនោះទេ។ បុរសក្រៅឆាកគួរតែមានមោទនភាពដែលខ្លួនអាចបញ្ចេញទឹកកាមធម្មជាតិ ពេលប្រតិបត្តិការដល់កំពូល។
អ្នកមិនបាច់ផ្ទៀងនាឡិកាទេ
តួអង្គសិចត្រូវអនុវត្តការរួមភេទ ឬក្បាច់ណាមួយតាមពេលវេលា។ ពេល នេះ អ្នកគួរតែសរសើរសំណាងខ្លួនឯងទៅដែលចាប់ផ្ដើម និងបញ្ចប់ប្រតិបត្តិការលើគ្រែរបស់ខ្លួនពេលណាក៏បានតាមចិត្តចង់ នោះ៕
ប្រភពៈ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment