ភ្នំពេញ:មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា
បានប្រតិកម្មថា ការតែងតាំង ចាត់តាំងតួនាទី
នៅក្នុងការគ្រប់គ្រប់អភិបាលរាជធានីភ្នំពេញ
គឺស្ថិតនៅក្នុងអំណាចចាត់តាំងរបស់រាជរដ្ឋាភិបាល មិនមែនជាការលើកបន្តុប
ដោយអ្នកណាម្នាក់នោះទេ។ តើលោកសម រង្ស៊ី ប្រកាសខ្លួនចូលរដ្ឋាភិបាល
ឬមួយ មានបំណងចង់ធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាល?។
ការ
ប្រតិកម្មនេះ បានធ្វើឡើង បន្ទាប់ពីលោកសម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់សមាជិក
សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣
ខែវិច្ឆិកា ឆ្នាំ២០១៣។
លោកទិត សុធា
អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
នៃទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា មិនយល់ថា
តើអ្វីជាការលើកឡើងរបស់លោក សម រង្ស៊ី គាត់មានជំហរ
ស្ថិតនៅក្នុងកម្រិតណាមួយច្បាស់លាស់
ពីព្រោះការបោះឆ្នោត កន្លងមកនេះ
គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥
ដូច្នេះលទ្ធផលបានបង្ហាញ ហើយតាមរយៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប) ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨ អាសនៈ
ហើយគណបក្សសង្គ្រោះជាតិ បានតែ ៥៥ អាសនៈទេ។
លោកបានបន្តថា
នៅពេលដែលលោកសម រង្ស៊ី បានប្រកាសក្តែងៗ បោកសកម្មជនរបស់ខ្លួន
ក៏ដូចជាប្រជាពលរដ្ឋថា ចង់បានតួនាទីចៅហ្វាយក្រុងភ្នំពេញ
ដោយយោងលើសម្លេងឆ្នោតនៅភ្នំពេញថា
មានប្រៀបជាងគណបក្សប្រជាជនកម្ពុជា។
លោកយល់ថា លោកសម រង្ស៊ី
កំពុងតែធ្វើឲ្យមានការភ័ន្តច្រឡំ អំពីការបោះឆ្នោត នៅពេលកន្លងមកហើយ
ពីព្រោះយើងមិនមែនបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុងទេ
គេបោះឆ្នោតជ្រើសរើសសមាជិកសភា។
លោកទិត សុធា បានបញ្ជាក់ថា
“បើគាត់មិនមានជំហរច្បាស់លាស់បែបនេះ តើលោកសម រង្ស៊ី
មានបំណងចង់ចូលទៅក្នុងរដ្ឋាភិបាលចម្រុះ ឬមួយក៏គាត់ចង់ប្រកាសខ្លួន
ធ្វើរដ្ឋប្រហារ ដើម្បីទម្លាក់រដ្ឋាភិបាលស្របច្បាប់។
ហើយក្នុងលក្ខខណ្ឌណាក៏ដោយ លោកសម រង្ស៊ី
ត្រូវធ្វើខ្លួនជាគំរូនៅក្នុងអ្នកនយោបាយមួយ គួរតែគោរពច្បាប់ជាធំ
ជៀសវាងនិយាយទៅតាមអារម្មណ៍
ដែលមិនស្ថិតនៅក្នុងមូលដ្ឋានច្បាស់លាស់បែបនេះ ធ្វើឲ្យសាធារណៈមតិ
មានការយល់ ច្រឡំនូវអ្វីដែលជាកលល្បិចរបស់ខ្លួន”។
អ្នកនាំពាក្យរូបនោះ បានអះអាងថា “ពីព្រោះការតែងតាំង ចាត់តាំងតួនាទី
នៅក្នុងការគ្រប់គ្រប់អភិបាលរាជធានីភ្នំពេញនេះ គឺស្ថិតនៅក្នុងអំណាច
ចាត់តាំងរបស់រាជរដ្ឋាភិបាល
មិនមែនជាការលើកបន្តុបដោយអ្នកណាម្នាក់នោះទេ ដូច្នេះលោកសម រង្ស៊ី
គួរមានជំហរច្បាស់លាស់ តើគាត់ប្រកាសខ្លួន ចូលក្នុងរដ្ឋាភិបាល
ឬមួយគាត់មានបំណងចង់ធ្វើររដ្ឋប្រហារទម្លាក់រដ្ឋាភិបាល ស្រប
ច្បាប់នេះ ដោយយើងឮថា គាត់បាននិយាយថា ពីរបីឆ្នាំខាងមុខទៀតនេះ
នឹងដណ្តើមបានអំណាចទាំងស្រុងទូទាំងប្រទេស។
បើសិនជាការប្រកាស
បែបនេះមែន ហើយគាត់នៅតែមិនព្រមចូលប្រជុំសភា បានន័យថា លោកសម រង្ស៊ី
បាននឹងកំពុងតែធ្វើសកម្មភាពបំពានច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស
កម្ពុជាហើយ”៕
ប្រភពៈ CEN
No comments:
Post a Comment