ហេតុការណ៍នេះ កើតឡើងកាល ពីម៉ោង៨និង៣០នាទីយប់នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិសែនសុខទី៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ។
ជនជាប់ចោទដែលត្រូវបានឃាត់ខ្លួនខាងលើឈ្មោះហេងវណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ។
ប៉ូលិសនិយាយថា
ជនជាប់ចោទខាងលើបានប្រើអំពើហិង្សាមកលើប្រពន្ធរបស់ខ្លួន ឈ្មោះ ហ៊ឹង
ចន្ធី អាយុ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅជាមួយប្ដី។
សាក្សីនិងជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុនាងជាប្រពន្ធបានក្មេងប្រុស២-៣នាក់មកហូបបាយ ផឹកស៊ីក្នុងផ្ទះនេះ ប្ដីត្រឡប់មកពីធ្វើការឃើញដូច្នេះខឹងគាត់ក៏កាន់កាំបិតស្ទុះទៅ ចាប់ប្រពន្ធដួលសង្កត់អា.ក ប៉ងសម្លាប់ ប៉ុន្តែនាង ជាប្រពន្ធរើបម្រះ។
រួចខ្លួនក៏រត់គេចខ្លួនចូលទៅពួនក្នុងផ្ទះក្រុមក្មេងស្ទាវដែលជួល ស្នាក់នៅក្បែរគ្នានេះ។ នៅពេលនោះស្ថានភាពចលាចល ផ្អើលដល់អ្នកជិតខាងក៏ទូរស័ព្ទប្ដឹងទៅវិទ្យុក្នុងស្រុក ហើយប៉ូលិសស្នងការក្រុងទៅជួយអន្តរាគមន៍ក៏ឃាត់ខ្លួនទាំង២នាក់ប្ដី ប្រពន្ធមកសួរនាំតែម្តង។
នៅព្រឹកថ្ងៃច័ន្ទទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះត្រូវបានគេនិយាយថា ជនជាប់ចោទត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញហើយ ចំណែកឯលោកម៉ក់ហុង អធិការប៉ូលិសខណ្ឌសែនសុខពុំមានទំនាក់ទំនងបាន ដើម្បីសុំការបំភ្លឺជុំវិញការដោះលែងនោះ ប៉ុន្តែទូរស័ព្ទចូលពុំទទួលលើកទូរស័ព្ទឡើយ៕

ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment