របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Monday, November 4, 2013

សាលាក្រុង ព្រមានឃាត់ទុកឡានធំចូលក្រុង ពេលថ្ងៃ នៅសប្តាហ៍ទី២ ដើម្បីឱ្យម្ចាស់អនុវត្តច្បាប់

ភ្នំពេញ: បើទោះបីជា​មិនមាន​ការផាកពិន័យនៅ​សប្តាហ៍​ទី​១ កន្លងមកនេះ សាលា​រាជធានី​ភ្នំពេញ បាន​ព្រមាន​ចំពោះ​រថយន្ត​ធំ​ធុន​ធ្ងន់ និង​រថយន្ត​ជាប់​បម្រាម​ដទៃទៀតដែល​ចូល​ក្រុងនៅពេល​ថ្ងៃ​ថា ចាប់ពី​សប្តាហ៍​ទី​២ សាលា​រាជធានី​ភ្នំពេញ នឹងធ្វើ​ការឃាត់ទុករ​ថយ​ន្ត​ធំៗ​ទាំងនោះ​(​តែ​មិន​ផាកពិន័យ​ដដែល​) ដើម្បីអោយ​ម្ចាស់​រថយន្ត​ទាំងនោះ អនុវត្ត​ច្បាប់​ចេញចូល​រាជធានី​ភ្នំពេញ អោយបាន​ល្អប្រសើរ​។​

​ការព្រមាន​នេះ បានធ្វើ​ឡើង​ដោយ​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ឱកាសលោក​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ​អេ​លី​ត​បូ​ទិ​ក ថ្នាក់​ផ្កាយ​៣ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ត្រសក់ផ្អែម ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ កាលពី​ល្ងាច​ថ្ងៃទី​២​ខែវិច្ឆិកា​ ឆ្នាំ​២០១៣​នេះ​។​

​លោកប៉ា សុជាតិ​វង្ស បាន​មានប្រសាសន៍ថា ការហាមឃាត់​រថយន្ត​ធំៗ​ចូល​ក្រុង នៅពេល​ថ្ងៃនេះ មិនអាច​ធ្វើបាន ក្នុងពេល​តែមួយ​ថ្ងៃ​នោះទេ ត្រូវ​ទាមទារ​ពេល​មួយរយៈ ដើម្បី​ធ្វើ​វា ទើប​ទទួលបាន​ផ្លែផ្កា​។ ដោយ​ដំបូង​យើង​ត្រូវ​កែ​ទម្លាប់​អ្នកបើកបរ ពី​ការបើកបរ​ចូល​ក្រុង នៅពេល​ថ្ងៃ ទៅជា​ទម្លាប់​បើកបរ​ចូល​ក្រុង នៅពេល​យប់​វិញ ក៏ត្រូវ​ប្រើពេល​មួយរយៈ​ដែរ មិនអាច​ធ្វើ​ភ្លាមៗ ទៅបាន​នោះទេ​។​

​លោក ​បាន​បញ្ជាក់ថាៈ​" ការធ្វើ​យ៉ាងដូច​ច្នេះ គឺ​មិន​មានន័យថា គាបសង្កត់​លើ​វិស័យ​ឯកជន​លើ​ការដឹក​ជ​ញ្ចូ​ន​ទំនិញ ចេញចូល​រាជធានី​ភ្នំពេញ​នោះទេ "​។ ជាមួយគ្នានេះ លោក​អះអាងថាៈ "​ទាល់តែ​ចូលរួម​អនុវត្ត​ទាំង​រដ្ឋ និង​ផ្នែក​ឯកជន ទើប​កិច្ចការ​នេះ ទទួលបាន​ជោគជ័យ "​។​

​កាលពី​ខែតុលា​ឆ្នាំ​២០១៣ លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន ដើម្បី​ការពារ​ទប់ស្កាត់​កុំ​ឲ្យ​រថយន្ត​ធំៗ បើកបរ​តាមផ្លូវ​មួយចំនួន ក្នុង​ខណ្ឌ​ចំនួន​៤ ដែល​បណ្តាល​ឲ្យ​ខូច​ផ្លូវ និង​អាច​បង្ក​ការកកស្ទះ​ចរាច​ណ៍ និង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​នៅពេល​ថ្ងៃ​។​

​ លោកប៉ា សុជាតិ​វង្ស បាន​មានប្រសាសន៍ថាៈ​" រថយន្ត​ធំៗ បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច ពីព្រោះ​វា​ងាយ​បង្ក​គ្រោះថ្នាក់ ដល់​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ ប៉ុន្តែ​ថា រថយន្ត​ទាំងនោះ អាចធ្វើ​ចរាចរ​ឆ្លងកាត់​ខណ្ឌដូនពេញ ៧​មករា ចំការមន និង​ទួលគោក បាន​ចាប់ពី​ម៉ោង ៩​យប់ ដល់​ម៉ោង ៦​ភ្លឺ​បាន "​។​

​រថយន្ត​ដឹកទំនិញ​ ប្រភេទ​ធំៗ អាចធ្វើ​ចរាចរ​បាន នៅ​ផ្លូវ​ក្រវាត់ក្រុង គឺ​ស្ពាន​ព្រែក​ព្នៅ ផ្លូវ​ទំនប់​កប់​ស្រូវ​កំណាត់​ផ្លូវជាតិ​លេខ​៤ ផ្លូវ​ចោមចៅ ផ្លូវ​ជើងឯក ផ្លូវ​៣៧១ ទំនប់​បឹងទំពុន កំណាត់​ផ្លូវ ២៧១ ជាដើម​។ រថយន្ត​ធុន​ធ្ងន់​អាច​ឆ្លងកាត់​ខណ្ឌ​ទាំង​បួន​បាន  លុះត្រា​មាន​ភាពចាំបាច់ និង​មាន​ទម្ងន់​មិន​លើសពី ១០​តោន ព្រមទាំង​មាន​លិខិតអនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ តាមរយៈ​មន្ទីរ​សាធារណការ​។​

​កន្លងមក ក៏មាន​ការហាមឃាត់​មិន​ឲ្យ​ឡានធំៗ បើកបរ​ចូល​ក្រុងភ្នំពេញ នៅពេល​ថ្ងៃ​ដែរ ក៏ប៉ុន្តែ​មាន​ក្រុមហ៊ុន​មួយចំនួន នៅតែ​បំពាន​បម្រាម​នោះ​ដដែល​។​

​ ក្រុម​អ្នក​រិះគន់ បាន​និយាយថា វិធានការ​ហាមឃាត់រ​ថ​យន្ត​ចូល​ក្រុង នៅពេល​ថ្ងៃ មិនអាច​ទទួលជោគជ័យ​បាន​នោះទេ ព្រោះ​មន្ត្រី​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ និង​នៅតាម​ផ្លូវ អាជ្ញាធរ​មួយចំនួន តាំងពី​ខណ្ឌ ដល់​រាជធានី ទទួល​សំណូក​ពី​ពួក​ថៅកែ​ក្រុមហ៊ុន​ឡាន​ដឹកទំនិញ និង​ឡាន​ដឹក​ដី ថ្ម ខ្សាច់ និង​គ្រឿងសំណង់ ឡាន​ក្រឡុក​ស៊ីម៉ង់ត៍​។​ល​។ ទាំងនោះ​។​

​ប្រជាពលរដ្ឋ ​នៅ​រាជធានី​ភ្នំពេញ កំពុង​រង់ចាំ​មើលថា តើ​បទបញ្ជា​របស់លោក​អភិបាល​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​វិធានការ​ហាមឃាត់​រថយន្ត​ចូល​ក្រុង នៅពេល​ថ្ងៃ មាន​ឥទ្ធិពល​អនុវត្ត បាន​ប៉ុន្មាន​ខែ​ដែរ​?៕

​ប្រភពៈ CEN

No comments: