
ពិធីប្រគល់ជូនរថយន្តនេះវិញត្រូវបានធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣ វិច្ឆិកានៅសាលាខណ្ឌទួលគោក ដោយលោកសាំង សុភៈវិចិត្រ អភិបាលរងខណ្ឌជាអ្នកអប់រំនិងប្រគល់ជូន ក្រោយពីបានឃាត់កាលពីល្ងាចថ្ងៃទី០២តុលានៅតាមបណ្ដាលផ្លូវមួយចំនួន ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
លោកសាំង សុភៈវិចិត្រ អភិបាលរងខណ្ឌទួលគោកបានអោយដឹងថា
កាលពីល្ងាចថ្ងៃទី០២តុលាកម្លាំងរបស់អាជ្ញាធរខណ្ឌបានឃាត់រថយន្ត
ធំៗនៅក្នុងសង្កាត់ផ្សារដើមគរនេះបានចំនួន១០គ្រឿងមិនអោយធ្វើ
ចរាចរចេញពីក្រុងពេលថ្ងៃ
ដោយអោយពួកគាត់រង់ចាំរហូតដល់ពេលយប់ទើបអនុញ្ញាតិអោយចាកចេញពីក្រុង។
ចំណែករថយន្តធំ២គ្រឿងនេះបានធ្វើចរាចរ នៅតាមដងផ្លូវទើបកម្លាំង
របស់ខណ្ឌចាប់បញ្ជូនមកសាលាខណ្ឌដើម្បីធ្វើការអប់រំតែម្តង។
ក្នុងឱកាសនៃការប្រគល់ជូនរថយន្តវិញនេះលោកសាំង សុភៈវិចិត្រ
ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលមានយានយន្ត
ដូចជារថយន្តដឹកទំនិញធុនធំ
ឬរថយន្តកុងតឺន័រជាដើមត្រូវអនុវត្តតាមការណែនាំរបស់សាលារាជធានី
ភ្នំពេញដើម្បីជៀសវាងកុំឱ្យមានការកកស្ទះចរាចរណ៍
ឬគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។
បើមិនអនុវត្តតាមទេសាលាខណ្ឌទួលគោកនឹងចាត់វិធានការទៅតាមការណែនាំ
របស់សាលារាជធានីភ្នំពេញ ហើយការងារនេះនឹងអនុវត្តឡើងដូចភ្លៀងរលឹម។
លោក កាង ពៅ អាយុ៤៨ឆ្នាំដែលជាម្ចាស់រថយន្តខាងលើបាននិយាយថា
ពួកគាត់គាំទ្រចំពោះវិធានការរបស់សាលារាជធានីភ្នំពេញនេះ
ដោយលោកអះអាងថា បើច្បាប់គេចេញហើយក្នុងនាមគាត់ជាពលរដ្ឋត្រូវតែ
គោរពហើយមិនអាចល្មើសបានទេ តែលោកសុំអោយមានការអនុវត្តទាំងអស់គ្នា។
សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញបានចេញសេចក្តីប្រកាសហាមមិនឱ្យរថយន្តដឹកទំនិញ ធុនធំធ្វើចរាចរណ៍ក្នុងក្រុង ចាប់ពីម៉ោង៥ព្រឹករហូតដល់ម៉ោង៩យប់ ដោយអនុវត្តចាប់ពីថ្ងៃទី១ វិច្ឆិកា ២០១៣ តទៅ៕
សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញបានចេញសេចក្តីប្រកាសហាមមិនឱ្យរថយន្តដឹកទំនិញ ធុនធំធ្វើចរាចរណ៍ក្នុងក្រុង ចាប់ពីម៉ោង៥ព្រឹករហូតដល់ម៉ោង៩យប់ ដោយអនុវត្តចាប់ពីថ្ងៃទី១ វិច្ឆិកា ២០១៣ តទៅ៕


ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment