ភ្នំពេញ: មេដឹកនាំ គណបក្សសង្គ្រោះជាតិ
បានប្រកាស ប្តេជ្ញាចិត្ត ក្នុងការទាមទារយកតំណែង អភិបាលរាជធានីភ្នំពេញ
ឲ្យទាល់តែបាន ដែលបច្ចុប្បន្ន ស្ថាប័នមួយនេះ គ្រប់គ្រងដោយលោកប៉ា
សុជាតិវង្ស ជាអភិបាល។ ការទាមទារ តំណែងនេះ គឺដោយសារតែសំអាងថា
គណបក្សសង្គ្រោះជាតិ ឈ្នះគណបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញ
ដោយលទ្ធផល ៧ទល់នឹង៥ នៅក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ
នីតិកាលទី៥។ លោកសម រង្ស៊ី បានបញ្ជាក់ថា “ភ្នំពេញ ជាបេះដូង ជាក្បាល មិនយូរមិនឆាប់ តែក្បាលទៅណាហើយ ខ្លួនប្រាណទាំងមូល និងទៅតាមគ្នាហើយ ដូច្នះតួនាទីយើងជាបេះដូង ជាក្បាល ដែលធ្វើជាអ្នកនាំមុខនោះ ឲ្យសឿងជាគំរូ ពីព្រោះយើងជាបេះដូង ជាក្បាល ជាអ្នកដឹកនាំ យើងត្រូវតែខ្លាំង ដើម្បីនាំខេត្តដែលនៅឆ្ងាយៗ បានផ្សព្វផ្សាយចំហាយពីភ្នំពេញ។ យើងឈ្នះកំពង់ចាម យើងឈ្នះភ្នំពេញ ព្រៃវែង កណ្តាល កំពង់ស្ពឺ ហើយនៅពេលបន្តិចទៀត ចំហាយនេះ និងទៅឆ្ងាយទៅ ឈ្នះទូទាំងប្រទេស យ៉ាងយូរមួយឆ្នាំ ពីរឆ្នាំទៀត យើងនឹងឈ្នះ យើងត្រូវយកអំណាចទាំងអស់”៕
ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment