ប្លែកទៀតហើយជាមួយនឹង Khmerstation សម្រាប់មុខម្ហូបដ៏ងាយស្រួលធ្វើ គឺសាច់ជ្រូកកៀបផ្សិតម្ជុល! សូមអានវិធីណែនាំ និងគ្រឿងផ្សំដូចខាងក្រោម។
គ្រឿងផ្សំ៖
វិធីចម្អិន៖
- លាងសម្អាតសាច់ជ្រូក ហើយយកមកកាត់ជាបន្ទះស្ដើងវែង បន្ទាប់មកទៀតដាក់វាប្រឡាក់ជាមួយនឹងប្រេងទឹកសៀង និងស្រាសប្រហែល 10 នាទី ដើម្បីឱ្យចូលជាតិ
- លាងផ្សិតម្ជុលឱ្យស្អាត
- យកផ្សិតម្ជុលមករុំដោយសាច់ជ្រូក រួចដោតឈើចាក់ធ្មេញដើម្បីកុំឱ្យវារបូត
- យកខ្ទះចៀនមិនជាប់ដាក់លើចង្ក្រានឱ្យក្ដៅ (មិនបាច់ចាក់ប្រេងឆា) រួចចាប់សាច់ជ្រូករុំផ្សិតម្ជុលចៀន ដោយត្រឡប់ចុះ ត្រឡប់ឡើងទាល់តែឆ្អិនសងខាង។ បន្ថែមទឹកប្រេងខ្យង និងទឹកចូលបន្តិច ទុកឱ្យពុះនិងស្រកទឹក រួចដួសដាក់ចាន។
No comments:
Post a Comment