របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Monday, March 30, 2015

កូន​ស្ពៃ​ក្ដោប​អាំង​ទឹក​ម្ទេស​ជូរ​អែម

ធ្លាប់​តែ​ញ៉ាំ​សាច់​អាំង ឥឡូវ​សាក​នាំ​គ្នា​ផ្លាស់​ប្ដូរ​រស​ជាតិ​មក​ញ៉ាំ​បន្លែ​អាំង​វិញ​ម្ដង​មើល៍​ថា​មាន​រស​ជាតិ​យ៉ាង​ណា។ គេហ​ទំព័រ Khmerstation សូម​ណែ​នាំ​ពី​វិធី​ចម្អិ​ន​កូន​ស្ពៃ​ក្ដោប​ជូន​លោក​អ្នក​សាក​ល្បង​ចម្អិន និង​ទទួល​ទាន​ទាំង​អស់​គ្នា។


គ្រឿងផ្សំ៖
  • កូន​ស្ពៃក្ដោប​កន្លះគីឡូ​ក្រាម កាត់​ជាពីរ 
  • ប្រេង​ឆា ២ស្លាប​ព្រាបាយ 
  • ស្លឹក​ខ្ទឹម​ចិញ្ច្រាំ ២ គុម្ព 
  • ទឹក​ត្រី ឬ​ទឹក​ស៊ីអ៊ីវ ២ ស្លាបព្រាបាយ 
  • ទឹកម្ទេសជូរអែម ២ ស្លាបព្រាបាយ
វិធីចម្អិន៖
  1. លាយគ្រឿងផ្សំទាំងអស់ចូលគ្នាឱ្យចូលជាតិល្អ រួចទុកមួយឡែក
  2. ប្រើចង្រ្កានអាំងសាច់ ដាក់ធ្យូងបង្កាត់ភ្លើងឱ្យមានរងើកងុំល្អ ដាក់ជន្ទៀសពីលើរង់ចាំការដាក់កូស្ពៃក្ដោបពីលើ
  3. ភ្លើងក្ដៅងុំល្អហើយ ចាប់ផ្ដើមចាប់កូនស្ពៃក្ដោបដែលបានប្រឡាក់រួច
  4. អាំងកូនស្ពៃក្ដោបនោះឱ្យចេញជាតិទឹកម្ទេស និងទឹកត្រីផុលៗ ក្លិនឈ្ងុយៗ រហូតដល់ស្ទើរឆ្អិន រួចចាប់ដាក់ចាន
លោកអ្នកអាចទទួលទានវាជាអាហារសម្រន់ ផ្សំគ្នារវាងនឹងភេសជ្ជៈត្រជាក់ៗដើម្បីទទួលបានរសជាតិកាន់តែឆ្ងាញ់៕

ប្រភពៈ Khmerstation

No comments: