របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, March 20, 2015

ប្រវត្ថិប្រាក់​ស្លឹង និង​ប្រាក់​ប្រាសាទ​របស់​ខ្មែរ

ប្រាក់⁣ស្លឹង⁣ គឺជា​បិយវត្ថុ⁣កម្ពុជា⁣​ដំបូង⁣បំផុត⁣ ដែល⁣បានបោះ​ពុម្ព⁣ និង​ដាក់​ឲ្យចរាចរ​​នៅ​ក្នុង​​រាជ្យ​​ព្រះស្រី​​​ជេដ្ឋាធិរាជ​​​រាមា​ធិបតី ហៅ​​​ស្តេច​​​កន ដេីម្បី​​​ដោះ​​​ដូរ​​​ទំនិញ​​​ពាណិជ្ជកម្ម​​​ជា​​​មួយ​​​បរទេស​​​នៅ​​​ដេីម​​​សតវត្ស​​​ទី​​​១៦។ ប្រាក់​​​ស្លឹង​​​ពីមុន​​​ធ្វេី​​​អំពី​​​មាស ប្រាក់ ឬស្ពាន់ មាន​​​ទំងន់ ១៥ ក្រាម វិជ្ឈ​​​មាត្រ ប្រហែល ១៥ ម.ម ដែល​​​ផ្ទៃ​​​ខាង​​​មុខ​​​មាន​​​ត្រា​​​រូប​​​នាគ។
Money Sleong

បេី​​​តាម​​​ឯកសារ​​​ប្រវត្តិ​​​សាស្ត្រ​​​ការ​​​ប្រេី​​​រូប​​​នាគ​​​នេះ គឺ​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​ព្រឹត្តិការណ៍​​​ប្រវត្ថិ​​​សាស្រ្ត ក្នុង​​​សម័យ​​​សង្រ្គាម​​​រវាង​​​ស្តេចកន និង​​​អង្គចន្ទ។ ពេល​​​នោះ​​​ស្តេច​​​កន បាន​​​ប្រេី​​​ទង់​​​ជ័យ​​​កង​​​ទ័ព មាន​​​រូប​​​នាគ​​​ក្បាល ៧ សំរាប់​​​ធ្វេី​​​ចម្បាំង។ ក្រោយ​​​មក វិទ្យា​​​ស្ថាន​​​បោះ​​​ប្រាក់​​​ឥណ្ឌូ​​​ចិន (កម្ពុជា ឡាវ វៀតណាម) នៅ​​​ក្នុង​​​សម័យ​​​អាណា​​​និគម​​​បារាំង បាន​​​ប្រេី​​​រូប​​​នាគ​​​ក្បាល ៧នេះ សំរាប់​​​រចនា​​​ដាក់​​​ផ្ទៃ​​​ខាង​​​មុខ​​​នៃ​​​ធន​​​ប័ត្រ​​​ប្រភេទ ៥ រៀល​​​ដែរ។
Money 5 Riel
ចំណែក​​​ឯ​​​ប្រាក់​​​ប្រាសាទ ក្នុង​​​រជ្ជ​​​កាល​​​ព្រះ​​​បាទ​​​អង្គ​​​ឌួង (១៨៤០-១៨៥៩) នា​​​ឆ្នាំ​​​១៨៧៦ ព្រះ​​​បាទ​​​អង្គ​​​ឌួង​​​បាន​​​ឲ្យ​​​បោះ​​​ប្រាក់​​​បី​​​ប្រភេទ គឺ​​​ប្រាក់​​​ស្លឹង (ទំងន់​​​នៃ​​​ប្រាក់​​​នេះគឺ​​​១ជី ដូច្នេះ ៤​​​ស្លឹង), ប្រាក់​​​ហួង (ទំងន់​​​នៃ​​​ប្រាក់​​​នេះ​​​គឺ ៥ហ៊ុន) និង​​​ប្រាក់​​​ប្រសាទ នៅ​​​គែម​​​ជុំ​​​វិញ​​​មាន​​​ដាក់​​​កាល​​​បរិច្ឆេទ​​​នៃ​​​ការ​​​បោះ​​​ពុម្ព​​​ប្រាក់​​​ជា​​​បី​​​សករាជ​​​គឺ ពុទ្ធ​​​សករាជ ចុល្លរាជ និង​​​មហា​​​សករាជ នៅ​​​ត្រង់​​​ផ្ទៃ​​​កណ្តាល​​​មាន​​​រូប​​​ហង្ស​​​តំណាង​​​ឲ្យ​​​ឈ្មោះ​​​លោក សំអាង ហង្ស ដែល​​​ព្រះ​​​បាទ​​​អង្គ​​​ឌួង​​​បាន​​​បញ្ជូន​​​ឲ្យ​​​សិក្សា​​​រៀន​​​ពី​​​វិជ្ជា​​​បោះ​​​ប្រាក់​​​នៅ​​​ប្រទេស​​​ថៃ។ ដូច្នេះ បាន​​​ជា​​​យេីង​​​ឃេីញ​​​រូប​​​ហង្ស​​​នេះ​​​ត្រូវ​​​បាន​​​យក​​​ជា​​​រូប​​​សញ្ញា​​​តំណាង​​​ឲ្យ ក្រសួង​​​សេដ្ឋកិច្ច និង​​​ហិរញ្ញ​​​វត្ថុ នារជ្ជ​​​កាល​​​ព្រះ​​​បាទ នរោត្តម សីហនុ, សម័យ​​​សាធារណរដ្ឋ​​​ខ្មែរ (លន់ ណុល) និង​​​សម័យ​​​បច្ចុប្បន្ន​​​ផង​​​ដែរ។ ផ្ទៃ​​​ម្ខាង​​​ទៀត​​​នៃ​​​ប្រាក់​​​នេះ មាន​​​រូប​​​ប្រាសាទ​​​អង្គ​​​វត្ត ហេីយ​​​នៅ​​​ពី​​​ក្រោម​​​រូប​​​នេះ​​​មាន​​​អក្សរ ក្រុង​​​កម្ពូជា។ ប្រាក់​​​ប្រាសាទ​​​ ក្នុង​​​រជ្ជ​​​កាល​​​ព្រះ​​​បាទ​​​អង្គ​​​ឌួង​​​មាន​​​ទំងន់ ៤ជី និង​​​វិជ្ឈ​​​មាត្រ ៣៥ ម.ម។ 
Money Brosath
ប្រភព​​​:chanbokeo ស្រង់បន្តពីៈ Khmer79

No comments: