របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 6, 2015

តំណាងរាស្ត្រ CNRP និង NGOs សាទរការដកសិទ្ធិ លក់សំបុត្រចូល ទស្សនាអង្គរវត្ត ពីក្រុមហ៊ុន ឧកញ៉ា សុខ គង់

ភ្នំពេញ៖ តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ (CNRP) និងអង្គការសង្គមស៊ីវិល (NGO) បានសាទរព្រមៗគ្នា ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចដក សិទ្ធិលក់សំបុត្រ ចូលទស្សនាប្រាសាទអង្គរវត្ត ពីក្រុមហ៊ុនរបស់ លោក ឧកញ៉ា សុខ គង់ មកក្រោមការគ្រប់គ្រង របស់រដ្ឋវិញ។
 ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានមានប្រសាសន៍ថា នៅពេលរដ្ឋគ្រប់គ្រង ដោយខ្លួនឯងនោះ នីតិវិធីនៃ ការលក់សំបុត្រ រាជរដ្ឋាភិបាល នឹងរៀបចំបានល្អ។ ជាងនោះទៅទៀត រាជរដ្ឋាភិបាលអាចនឹងបានលុយ ដែលធ្លាប់ បាត់បង់ច្រើនឆ្នាំមកវិញប៉ុន្តែត្រូវតែមានការស៊ើបអង្កេតព្រោះពេលក្រុមហ៊ុន សុខ គង់ គ្រប់គ្រងគេពិបាកស៊ើបអង្កេត ណាស់ ឥឡូវពេលដកហើយ អាចមានលទ្ធភាពស្រាវជ្រាវ ឡើងវិញអំពីការបាត់លុយចូល ទស្សនាអង្គរវត្ត កន្លងទៅ។

លោកថា “ការសម្រេចដកអង្គរវត្តមកគ្រប់គ្រង ដោយខ្លួនឯងនេះ គឺជាការសម្រេចដ៏ត្រឹមត្រូវ ដែលខ្លួនខ្ញុំផ្ទាល់ ធ្វើការស៊ើបអង្កេតការ លុបបំបាត់នូវការបាត់បង់ នៃប្រាក់ចំណូលពីការលក់សំបុត្រ អង្គរវត្តហ្នឹងជាច្រើនឆ្នាំ។ ខ្ញុំបាន ទាមទារឲ្យរាជរដ្ឋាភិបាលហ្នឹង ដកតាំងពីយូរហើយ។ ការសម្រេចនេះគឺការត្រឹមត្រូវ”។
លោក សន ជ័យ តំណាងសម្ព័ន្ធគណនេយ្យភាព សង្គមប្រចាំអាស៊ីបូព៌ា-ប៉ាស៊ីហ្វិក បានលើកឡើងថា ល្មមដល់ ពេលដែលរដ្ឋត្រូវដើរដោយខ្លួនឯង ហើយរាជរដ្ឋាភិបាល ត្រូវបង្ហាញសមត្ថភាពខ្លួនឯង។ ពេលផ្តល់ឲ្យរដ្ឋ គ្រប់គ្រង វិញចាំបាច់ប្រព័ន្ធតម្លាភាពរឿងទឹកប្រាក់ដែលជាចំណូល ត្រូវបង្ហាញជាសាធារណៈជាប្រចាំ ដែលទិន្ន័យប្រាប់បន្ថែម ជាប្រចាំថា មួយខែៗរដ្ឋរកបានប៉ុន្មាន ភ្ញៀវប៉ុន្មាន នេះគឺជាការរួមចំណែកមួយដែល ហៅថាកំណែទម្រង់ប្រព័ន្ធ គ្រប់គ្រងហិរញ្ញវត្ថុ ជាពិសេស ទាក់ទងនឹងប្រព័ន្ធការបង្ហាញ ទិន្ន័យនៃចំណូលហ្នឹង។
លោក សន ជ័យ ថ្លែងថា “ខ្ញុំថាល្អដែរ នៅពេលដែលការរកស៊ីហ្នឹង ដែលកន្លងមកមានបញ្ហាការរិះគន់ថា បាត់ ចំណូលជាតិអីចឹង ជាមួយគ្នានឹង ទី១. រដ្ឋាភិបាលគួរតែមានជម្រើសសម្រាប់ផ្តល់ កិច្ចការហ្នឹងឲ្យទៅ ក្រុមហ៊ុនផ្សេង តាមរយៈការដេញថ្លៃដោយប្រកួតប្រជែងបើកចំហ និងមានតម្លាភាព, ទី២. រដ្ឋអាចយកអាហ្នឹងមកចាត់ចែង ដោយ ខ្លួនឯង អាចថាបន្ថែមការងារសម្រាប់យុវជនយើងដែរ ហើយរដ្ឋត្រូវរៀបចំប្រព័ន្ធមួយឲ្យល្អ វាជាប្រភេទសេវាមួយ ដែលមានលក្ខណៈជាពាក់កណ្តាលស្វ័យត្ន ហ្នឹងក៏ជាជម្រើសមួយដែរ”។
 លោក សន ជ័យ បានបញ្ជាក់ថា ការស្រេកឃ្លានអំពីរឿងតម្លាភាពចំណូលថវិកាជាតិហ្នឹងគឺជាប្រធានបទ ដ៏ក្តៅ គគុក មួយសម្រាប់មហាជន ជាពិសេស ក្រុមមហាជនដែលឈឺឆ្អាលរឿងសង្គម ដូចជាអ្នកលេងហ្វេសប៊ុក អង្គការ សង្គមស៊ីវិល និងសកម្មជនគណបក្សនយោបាយមួយចំនួន។
សូមបញ្ជាក់ថា បើយោងតាមលោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្ដីការ គណៈរដ្ឋមន្ដ្រី បានឱ្យ ដឹងថា នៅពេលចាប់ផ្ដើមប្រជុំគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជម្រាបអង្គប្រជុំពីប្រការ ដែលរាជរដ្ឋាភិបាលបានសម្រេចយកការគ្រប់គ្រង លក់សំបុត្រ ចូលទស្សនាតំបន់អង្គរ ពីក្រុមហ៊ុនសុខ គង់វិញ៕
ប្រភពៈ ដើមអំពិល

No comments: