របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, August 22, 2017

ក្រសួងអប់រំ អំពាវនាវឲ្យ​បញ្ឈប់​ជា​បន្ទាន់ ​​ការចែករំលែក​​រាល់​វិញ្ញាសា អត្រា​កំណែ​​ ឬសន្លឹក​កិច្ចការ​បេក្ខជន តាមបណ្តាញទំនាក់ទំនងសង្គម, បើមិនស្តាប់ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់

(ភ្នំពេញ)៖ ក្រសួង​អប់រំ យុវជន និង​កីឡា​​ នៅថ្ងៃទី២២ ខែសីហានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយ​អំពាវនាវ​ដល់​ម្ចាស់​ទំព័រ​ហ្វេសប៊ុក និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​​​ពាក់ព័ន្ធ​ ឲ្យ​បញ្ឈប់​ជា​បន្ទាន់​​កាចែករំលែក​​រាល់​វិញ្ញាសា អត្រា​កំណែ​​ ឬ សន្លឹក​កិច្ចការ​បេក្ខជន​​​ ក្នុងរយៈពេល​ដំណើរការ​ប្រឡង​ និង​ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​មិនទាន់​ត្រូវ​បាន​បញ្ចប់​។
ក្រសួងអប់រំបញ្ជាក់ថា បើអ្នកលេងបណ្តាញសង្គម មិនបញ្ឈប់ការចែករំលែកទេ ក្រសួង​នឹង​សហការ​ជា​មួយ​ស្ថាប័ន ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការ​ស្វែង​រក​ម្ចាស់​ទំព័រ ឬ​ គណនី​ហ្វេសប៊ុក​​ទាំង​នេះ​​ មក​ទទួល​ខុសត្រូវ​នូវ​ទង្វើ​របស់​ខ្លួន​តាម​​​ផ្លូវ​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំទាំងស្រុង៖
ប្រភពៈ Fresh News

No comments: