ចុងសប្ដាហ៍នេះ
តើអ្នកមានគម្រោងធ្វើម្ហូបអ្វីដែរ? សប្ដាហ៍នេះ Sabay
សូមបង្ហាញម្ហូបមួយមុខដែលមានឈ្មោះថា “ស្ពៃក្ដោបទ្រង់គ្រឿង”
ដែលវិធីធ្វើណែនាំដោយ នាយិកានៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធ្វើនំ
និងម្ហូប KSK។
ម្ហូបមួយមុខនេះគឺងាយស្រួលធ្វើ ហើយមានឱជារសប្លែកឈ្ងុយឆ្ងាញ់ទៀត ផង។ គ្រឿងផ្សំដែលអ្នកត្រូវការរួមមាន សាច់ជ្រូក ស្ពៃក្ដោប ស្លឹកគូឆាយ ម្រេច ខ្ទឹមស ស្ករស ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ ប្រេង ស៊ុបខ្នរ និងទឹកស៊ីអ៊ីវ។
វិធីធ្វើ:
- ចិញ្ច្រាំខ្ទឹមសឲ្យល្អិត
- ចិញ្ច្រាំ ឬកិនសាច់ជ្រូក
- ហាន់ជីវ៉ាន់ស៊ុយ និងស្លឹកខ្ទឹមឲ្យខ្លីៗ បន្ទាប់មកដាក់ក្នុងចានគោមជាមួយគ្នា
- បន្ទាប់មកដាក់គ្រឿងដូចជាស្ករស ម្រេច និងស៊ុបខ្នរ។
- ច្របល់ចូលគ្នាឲ្យសព្វ រួចពូតជាដុំប៉ុនៗមេជើង។
- លាបប្រេងក្នុងចានបន្តិច ហើយយកសាច់ពូតនោះ ដាក់ក្នុងចានយកទៅចំហុយ ប្រហែលជា១០នាទី។
- ដោយឡែក ស្ពៃក្ដោបកាត់ធាងចេញ យកតែស្លឹកលាងទឹកឲ្យស្អាត ហើយយកទៅស្រុសជាមួយផ្កាគូឆាយប្រហែល១នាទី។ បន្ទាប់មកយកទៅត្រាំទឹកកក ឬក្លាស់សេ។ ធ្វើបែបនេះដើម្បីឲ្យវានៅស្រស់និងស្រួយល្អ។ បើចង់ឲ្យវាកាន់តែស្រួយល្អ ត្រូវត្រាំ ឬក្លាស់សេឲ្យយូរ
- យកស្ពៃក្ដោបនោះ រុំពីក្រៅសាច់ជ្រូក ហើយចងដោយស្លឹកគូឆាយ។
- ដាក់ខ្ទះឲ្យក្ដៅ រួចចាក់ប្រេងចូល បន្ទាប់មកដាក់ស្ពៃនោះបំពង២នាទី។
- ចុងក្រោយស្រង់ដាក់ចាន ហើយចុចជាមួយទឹកស៊ីអ៊ីវជាការស្រេច។
ពេលញុំា អ្នកនឹងមានអារម្មណ៍ថាវាមានក្លិនឆ្ងុយនៅក្នុងសាច់
ហើយសំបកស្ពៃខាងក្រៅស្រួយឆ្ងាញ់ជាប់មាត់។
សាកល្បងចម្អិនម្ហូបនេះដើម្បីចែករំលែករសជាតិថ្មីឈ្ងុយឆ្ងាញ់ដល់
ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់អ្នក៕
អត្ថបទ៖ ផល្លា សុម៉ាលីណា
អត្ថបទនេះ ៖ដកស្រង់ចេញពីគេហទំព័រសប្បាយ
No comments:
Post a Comment