តើអ្នកធ្លាប់យកមើមឈូកទៅបំពងញុំាដែរឬទេ? ថ្ងៃចុងសប្តាហ៍នេះ Sabay សូមណែនាំពីរបៀបបំពងមើមឈូកដែលជនជាតិចិននិយមធ្វើ។
ម្ហូបនេះងាយស្រួលធ្វើ ព្រោះចំនាយពេលមិនដល់ ២០នាទីផង។
គ្រឿងផ្សំមានដូចជា:
- មើមឈូក
- សាច់ជ្រូក
- ពងមាន់
- ស្លឹកខ្ទឹម
- ម្ស៉ៅបំពង
- អំបិល
- ប្រេង
- និងខ្ញី
- លាយពងទាជាមួយនឹងម្ស៉ៅបំពង ដាក់អំបិល ថែមទឹកបន្តិច រួចវឹកឲ្យសព្វ
- សាច់ជ្រូកត្រូវចិញ្រ្ជាំ
- ស្លឹកខ្ទឹមហាន់កង់ៗ
- ខ្ញីហាន់ឲ្យល្អិត បន្ទាប់មកច្របល់បញ្ចូលគ្នាថែមអំបិលបន្តិច
- ហាន់មើមឈូកជាបន្ទះស្ដើងៗ បន្ទាប់មកយកទៅផ្ទាប់សងខាងសាច់ជ្រូកចិញ្ជ្រាំ
- បន្ទាប់មកយកទៅជ្រក់ម្ស៉ៅ ហើយដាក់បំពងឲ្យឡើងពណ៌លឿងជាការស្រេច
អត្ថបទ៖ ផល្លា សុម៉ាលីណា
ប្រភព៖ Chinesesfood
អត្ថបទនេះ ៖ដកស្រង់ចេញពីគេហទំព័រសប្បាយ
No comments:
Post a Comment