ទឹកក្រូចកូកាកូឡា ផ្អែមឆ្ងាញ់ម្យ៉ាងហើយ ចំណែកឯស្លាបមាន់ដុតក៏ឆ្ងាញ់ម្យ៉ាងដែរ ចុះបើពីរមុខហ្នឹង ក្លាយជាអាហារតែមួយ តើរសជាតិប្រែប្រួលយ៉ាងណាទៅណ៎? ចម្លើយគឺឆ្ងាញ់របស់គេមែន!ស្លាបមាន់ដុត បង្កប់ដោយរសជាតិទឹកក្រូចកូកាកូឡា ជាអាហារថ្មីមួយបែបដែល ទើបតែទទួលបានការពេញនិយម ដោយសាររសជាតិ សាច់មាន់ ផ្អែមជាប់ក្លិនកូកាកូឡា ខុសប្លែកពីមាន់ដុតធម្មតា។
ស្លាបមាន់ត្រូវគេយកទៅផ្អាប់ជាមួយទឹកក្រូចកូកាកូឡា និងគ្រឿងផ្សំផ្សេងទៀតយ៉ាងពិសេស ហើយយកមក ដុតរហូត ដល់ ឆ្អិនគ្រប់កន្លែង ពេលនោះសាច់មាន់ឡើងក្រហមរលើប ផុយរលួយមិនបាច់ប្រឡេះ ពិសេសគឺជាតិផ្អែមរបស់កូកាកូឡាឡើងខាប់ជាប់ស្បែកមាន់ បង្ហើរក្លិនកូកា ធ្វើឲ្យរសជាតិឆ្ងាញ់ជាប់មាត់។
មិត្តយុវវ័យអាចសាកល្បងរសជាតិស្លាបមាន់ដុតកូកាកូឡា បាននៅ V&Tea BBQ មានតាំងស្ថិតនៅ ក្រោយស្ថានទូតអូស្ត្រាលី បត់តាមផ្លូវចូលស្ពានហង្ស កោះពេជ្រ៕
អត្ថបទ៖ កង ចាន់បញ្ញា
No comments:
Post a Comment