របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, September 20, 2013

អាហារ៨ប្រភេទដែលមិនខ្លាចឡើងទម្ងន់

អ្នកអាចទទួលទានដោយសេរី នូវពួកអាហារខាងក្រោមនេះ ដោយមិនចាំបាច់ គិតអំពីបរិមាណ ជាតិខ្លាញ់ ក៍ដូចជាផលអាក្រក់​ របស់វាទៅដល់ទម្ងន់សរីរាង្គ។


១-ផ្លែប៉ោម: ផ្លែប៉ោមមានបរិមាណ pectin និង វិតាមីនC ដ៏ច្រើនមានប្រសិទ្ធទភាព​បញ្ចុះលីពី​ដ៍ឈាម​យ៉ាងល្អ។ វិទ្យាស្ថានជាតិឈើហូបផ្លែជប៉ុន បានប្រកាសគម្រោងស្រាវជ្រាវមួយ ដែលក្នុង នោះអោយដឹងថា៖ ទទួលទាន ផ្លែប៉ោម១-២ផ្លែ(400g)​ ក្នុងមួយថ្ងៃអាចជួយបញ្ចុះទាប ជាតិខ្លាញ់ម្យ៉ាង ក្នុងឈាម(សារ ជាតិនេះ​ បង្កការក្រិន រឹងសរសៃឈាម ធ្វើអោយកើនគ្រោះថ្នាក់ស្រ្តូកនិងធ្វើអោយលើសឈាម)។

ការស្រាវជ្រាវថ្មីបំផុតអោយដឹងថា ស្រ្តីភេទទទួលទានផ្លែប៉ោម៧៥ក្រាមក្នុងមួយថ្ងៃ អាចធ្វើអោយ កូឡេស្តេរ៉ូល អាក្រក់ថយចុះ២៥ភាគរយ ទន្ទឹមនោះបង្កើនកូឡេស្តេរ៉ូលល្អ។ ទទួលទានផ្លែប៉ោម​ជួយអោយយើងមាន​ អារម្មណ៍ឆ្អែត ដូចច្នេះទទួលទានផ្លែប៉ោមមួយ ផ្លែមុនពេលបាយ នឹងជួយ អ្នកបញ្ចៀស បានពីការទទួលទាន បាយច្រើន។ ក្រៅពីនេះផ្លែប៉ោម ​នៅជួយបង្កើន ​បរិមាណ​វីតាមីនC បង្កើនភាពមាំគែមសរសៃឈាម និង សមត្ថភាពប្រឆាំងរបស់សរីរាង្គ។
Apple

២-ទំពំាងបាយជូរ: ទំពំាងបាយជូរ ទឹកទំពំាងបាយជូរ និងស្រាទំពាំងបាយជូរ សុទ្ធតែផ្ទុក​resveratraol អាចធ្វើអោយថយចុះកូឡេស្តេរ៉ូលតាមធម្មជាតិ។ ការពិសោធន៍លើសត្វក៍ បញ្ជាក់ថា ទំពំាង​បាយជូរ និងបណ្តា ផលិតផល ពីទំពំាងបាយជូរ អាចធ្វើថយចុះ​ កូឡេស្តេរ៉ូល​រារាំងការ​ ផ្ដុំប្លា​កែត។ អាស្រ័យហេតុនេះ ទំពំាងបាយជូរ ជាអាហារល្អបំផុតមួយ សំម្រាប់អ្នកជំងឺ មានបរិមាណ លីពីដក្នុងឈាមខ្ពស់។
ទំពំាងបាយជូរ

៣-ពោត: ពោតមានផ្ទុកបរិមាណកាល់ស្យូមហ្វូសហ្វ័រ selen និង lecithin វីតាមីនE ដ៍ច្រើនមាន​ប្រសិទិ្ធភាព បន្ថយកូឡេស្តេរ៉ូលក្នុងឈាម។ ប្រទេសឥណ្ឌាហាក់ដូចជា ពុំមាន​អ្នកជំងឺលើសឈាម​និងជំងឺសរសៃ​ឈាមបេះ ដូងច្រើន ព្រោះប្រជាជនប្រទេស​នេះ មានទំលាប់ប្រើប្រាស់​ក្នុងមុខ​អាហារ​ប្រចាំថ្ងៃរបស់ពួកគេ។
Corn

៤-ខ្ទឹមស: ខ្ទឹមស អាចធ្វើអាយកូឡេស្តេរ៉ូល ក្នុងឈាមថយចុះ និងទប់ស្កាត់​កំណកឈាម ជួយ​បង្កើន​ Lipoprotein ដង់ស៊ីតេខ្ពស់។


៥-ដើមខ្ទឹមបារាំង: ក្រៅពីកាល់ស្យូម ហ្វូសហ័្វរ ដែក ស្ករ ប្រូតេអ៊ី វីតាមីនA, C មើមខ្ទឹមបារាំង​ នៅផ្ទុក carotene និងជាតិសរសៃ​អាចបង្កើនភាពរំអិលក្រពះ ជួយកំចាត់ចោល ជាតិសំណល់ក្នុង ផ្លូវពោះវៀន រួមមានជាតិខ្លាញ់ មិនចាំបាច់។

៦-ខ្ទឹមបារាំង: ក្នុងសមាសធាតុជីវជាតិរបស់ខ្ទឹមបារាំង ពុំត្រឹមតែមិនផ្ទុកជាតិខ្លាញ់ ប៉ុណ្ណោះទេ តែនៅមាន ​លទ្ធភាពរក្សាសម្ពាធឈាមស្ថិរភាព ដំណើរការបញ្ចេញអំបិល ក្នុងសរីរាង្គ បញ្ចៀសការផ្តុំអំបិលច្រើន។ អាស្រ័យហេតុនេះ ខ្ទឹមបារាំងមានឥទិ្ធពល​បញ្ចុះ សម្ពាធឈាម​យ៉ាង​មាន​ប្រសិទិ្ធភាព និងសុវត្ថិភាព ជាងពពួក ថ្នាំបញ្ចុះសម្ពាធឈាម។

៧-ទឹកដោះគោ: ទឹកដោះគោសំបូរអាស៊ីត whey និងកាល់​ស្យូម អាចរារាំងការ រង​កក កូឡេស្តេរ៉ូល​ក្នុងគែម សរសៃរឈាម។ ទន្ទឹមនោះទឹកដោះគោ ក៏មានឥទិ្ធពលបន្ថយ បរិមាណ កូឡេស្តេរ៉ូល ក៍កើតឡើង ដោយសារ វារារាំង សកម្មភាពរបស់ពពួកអង់ហ្ស៊ីម សំយោគកូឡេស្តេរ៉ូល។


៨-ផ្សិត: ផ្សិតជាអាហារតំលៃសំបូរជីវជាតិវីតាមីន (B, C, D) និងសំបូរដែក Selen សូដ្យូម ប៉ូតាស្យូម ម៉ាញ៉​ស្យូម និងហ្វូសហ្វ័រ។  ក្រៅពីនេះបរិមាណប្រូតេអ៊ីន ក្នុងផ្សិតខ្ពស់ ប៉ុន្តែពុំសូវមានជាតិខ្លាញ់ ហេតុនេះ​វាជាជំរើស ដ៏មានសុវតិ្ថភាព សម្រាប់អ្នកលើសទម្ងន់ ឬ ចង់សម្រកទម្ងន់។

No comments: