របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, September 20, 2013

រូប​មន្ត​មាន់​ដុត ABC មក​ពី​ភោជនីយ​ដ្ឋាន​ល្មុត​ទុំ

ភ្នំពេញៈ ជម្រាប​សួរ​មិត្ត​អ្នក​អាន​ភ្នំពេញ​ប៉ុស្ដិ៍​ជា​ទី​មេត្រី! យើង​ធ្លាប់​តែ​បង្ហាញ​ជូន​នូវ​មុខ​ម្ហូប​ដែល​អាច​ញ៉ាំ​ក្លែម​ជាមួយ​ស្រាបៀរ ប៉ុន្តែ​សម្រាប់​សប្ដាហ៍​នេះ ភោជនីយដ្ឋាន​ល្មុត​ទុំ នឹង​លើក​យក​ម្ហូប​ម៉្យាង​ដែល​ទាមទារ​ឲ្យ​យក​ស្រាបៀរ​មក​ធ្វើ​ជា​គ្រឿង​ផ្សំ ​ចម្អិន​ជា​មួយ​សាច់​តែ​ម្ដង​។ សូម​រីករាយ​នឹង​វិធី​ចម្អិន «​មាត់​ដុត ABC» ដូច​ខាង​ក្រោម។

គ្រឿង​ផ្សំ :



-ស្លឹកក្រូចសើច    ៤ សន្លឹក
- គល់​ស្លឹក​គ្រៃ     ១ ដើម
- មាន់           ១ ក្បាល
- រំដេង        ៣ ចំណិត
- ប៊ីចេង       ១ ស្លាបព្រា​កាហ្វេ
- ស្ករស        ៥ ស្លាបព្រា​កាហ្វេ
- ម្សៅ​ស៊ុប         ៥ ស្លាបព្រា​កាហ្វេ
 ៨ - ម្រេច         ៥ ស្លាបព្រា​កាហ្វេ
- ប្រេង​ខ្យង       ៥ ស្លាបព្រា​កាហ្វេ
១០ - ទឹក​ស៊ីអ៊ីវ         ៣ ស្លាបព្រា​កាហ្វេ
១១ - ប្រេងឆា      ​   ១/២ ចាន​ចង្កឹះ

របៀប​ចម្អិន:
  • ដំបូង យក​មាន់​១​ក្បាល​ដែល​ធ្វើ​រួច មក​សម្អាត​នឹង​ទឹក​ឲ្យ​ស្អាត​ជា​មុន​សិន។ 
  • បន្ទាប់​មក​យក​ឆ្នាំង​១​ដែល​​មាន​ទំហំ​ធំ​អាច​ដាក់​មាន់​បាន ដាក់​លើ​ចង្ក្រាន។ 
  • ចាក់​ប្រេង​ឆា​ចូល រួច​ទ្រាប់​បាត​ឆ្នាំង​ដោយ​កំណាត់​គល់​ស្លឹក​គ្រៃ​ រំដេង ស្លឹក​ក្រូច​សើច ស្លឹក​ខ្ទឹម មុន​នឹង​ដាក់​មាន់​ចូល​។ 
  • បន្ទាប់​មក​ដាក់​ប៊ីចេង​ ស្ករ​ស ម្សៅស៊ុប ម្រេច ប្រេង​ខ្យង ទឹក​ស៊ីអ៊ីវ និង​ចាក់​ស្រាប៊ៀរ ABC ចូល​រួច​ចម្អិន​រយៈ​ពេល​២៥​នាទី នោះ​ជា​ការ​ស្រេច។

ប្រសិន​បើ​លោក​អ្នក​ចង់​ទៅ​ទទួល​ទាន​ម្ហូប​នេះ​ នៅ​ភោជនីយដ្ឋាន​ល្មុតទុំ​ ផ្ទាល់ សូម​ទៅ​កាន់​ អាស័យ​ ដ្ឋាន​​ផ្ទះ​លេខ ១៩​ ផ្លូវ​លេខ៩៥ កែង​ផ្លូវ​ ៣៨៦ ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​ចម្ការ​មន រាជ​ធានី​ភ្នំពេញ។

ភោជនីយដ្ឋាន​ដែល​ចង់​ចែក​រំលែក​ វិធី​ចម្អិន​ម្ហូប​របស់​ខ្លួន ​ជាមួយ​មិត្ត​អ្នក​អាន ​ភ្នំពេញ​ប៉ុស្ដិ៍ សូម​ទំនាក់​ ទំនង​មក​លេខ ០៧៧ ៧១៧ ៧១៥ និង​ ០១៦ ៩៣ ១៣ ១៣៕

No comments: