Amok, a popular Khmer dish
|
- ត្រីរ៉ស់ ឬត្រីឆ្ដោរ ១គីឡូក្រាម
- ដូងទុំ ១
- ម្ទេសប្លោកក្រៀម ៥ផ្លែ
- ម្ទេសប្លោកទុំស្រស់ ៥ផ្លែ
- គល់ស្លឹកគ្រៃ ៥គល់
- រំដេង ល្មៀត ១ចំណិតប៉ុនមេដៃ
- ខ្ទឹមស ១០កំពឹស
- ម្សៅស៊ុប ១ភាគ២ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាបាយ
- សណ្ដែកដី ១០ក្រាម
- ស៊ុតទា ២គ្រាប់
- សម្បកក្រូចសើច ១ចំណិត
- ស្លឹកចេកណាំវ៉ាសម្រាប់ខ្ចប់ ៥ធាង
- ខ្ជាយ ១មើម
- ខ្ទឹមក្រហម ៥កំពឹស
- កាពិ ឬ[[ប្រហុក]សាច់ ២ក្រាម
- ស្ករត្នោត ១ស្លាបព្រាបាយ
- អំបិល ១ភាគ២ស្លាបព្រាបាយ
- ស្លឹកក្រូចសើច ១០សន្លឹក
- ស្លឹកញ ឬស្លឹកកន្ទួត ១០ត្រួយ ឬច្រើនជាងនេះតាមចូលចិត្ត។
- ត្រីរ៉ស់ ឬត្រីឆ្ដោរ យកស្រកាចេញឲ្យស្អាត កាត់កន្ទុយ ចៀរព្រុយពោះ និងខ្នងចេញ ហើយកោសលាងទឹកឲ្យស្អាត កាត់ក្បាលចេញទុកមួយអន្លើ។ ក្បាលពុះជាពីរឆ្កឹះយកស្បែកក្រអូមលើចេញ លាងឲ្យស្អាត។ បើធំពេក អាចកាត់ជាដុំតូចៗល្មម។ ខ្លួនត្រី សើយយកឆ្អឹងខ្នងចេញ ហាន់ជាបន្ទះស្ដើងល្មម។
- គល់ស្លឹកគ្រៃហាន់ស្ដើង ម្ទេសប្លោកក្រៀម ខ្ទឹមស ខ្ទឹមក្រហម រំដេង ខ្ជាយ ល្មៀត សម្បកក្រូចសើច អំបិល បុកបញ្ចូលគ្នាឲ្យម៉ដ្ឋ ប្រហុកចិញ្ច្រាំឲ្យម៉ដ្ឋ ឬកាពិដាក់បុកជាមួយគ្រឿង។ សណ្ដែកដីលីងបុកឲ្យល្អិត។
- ស្លឹកក្រូចសើច ហូតទ្រនុងចោល លាងទឹកឲ្យស្អាត ហាន់ជាសរសៃល្អិតៗ។
- ដូងទុំ កោសពូតយកខ្ទិះដើមទុកដោយឡែក និងទឹកខ្ទិះទី២ ទុកដោយឡែក។
- យកខ្ទិះដូងទី១ ពាក់កណ្ដាលបង់អំបិលបន្តិច(កុំឲ្យប្រៃ)។
- ដាក់សាច់ត្រី គ្រឿង សណ្ដែកដី កាពិ ឬប្រហុក ពងទា ទឹកខ្ទិះទីមួយដែលនៅសល់ ទឹកត្រី ស្ករ ម្សៅស៊ុប លាយច្របល់ចូលគ្នាកូរឲ្យសព្វ ចាក់ទឹកខ្ទិះទី២ចូល(ប្រយ័ត្នកុំឲ្យរាវពេក) បន្តកូរឲ្យទាល់តែឡើងខាប់ប្រហែល៣០នាទី ទុកមួយអន្លើសិន។
- ស្លឹកញ កាត់ទ្រនុងចេញ ឬស្លឹកកន្ទួតលាងទឹកឲ្យស្អាត ដាក់ទ្រាប់បាតកន្ទោងច្រើន ឬតិចតាមចំណូលចិត្ត។ ដួសត្រីដែលកូរគ្រឿង រួចដាក់ក្នុងកន្ទោង(ឲ្យស្មើសាច់ស្មើគ្រឿង) ដួសទឹកខ្ទិះដើមចាក់ពីលើបន្តិច រោយស្លឹកក្រូចសើចដាក់ចំហុយឲ្យឆ្អិន(១៥ ឬ២០នាទី តាមទំហំតូចឬធំ)។
ស្លឹកចេកហែកកាត់រាងការេ(០,១៧ម៉ែត X ០,១៧ម៉ែត) ដាក់ត្រួតគ្នាពីរជាន់(ផ្កាប់មួយ ផ្ងារមួយ) ចាប់ចំពាក់កណ្ដាលនៃជ្រុងនីមួយៗ កួច ខ្ទាស់ លៃមើលឲ្យបាតកន្ទោងស្មើល្អ។ ចៀរមាត់កន្ទោង ឲ្យស្អាតតាមចំណូលចិត្ត៕
អត្ថបទនេះដកស្រង់ចេញពីគេហទំព័រវីគីភេឌា
No comments:
Post a Comment