ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់
បុរសជាអ្នកកាសែត និងមន្ត្រីកាកបាទក្រហម ២
នាក់បានស្លាប់ភ្លាមៗនិង ៥
នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល បន្ទាប់ពីបានធ្វើដំណើរ
តាមរថយន្តកាកបាទក្រហម ដើម្បីទៅចូលរួមកម្មវិធី ចែក
អំណោយនៅឃុំតាគ្រាម ស្រុកបាណន់ ហើយបានបុកគូថ
រថយន្តក្រុងកាពីតូល ឈប់ដាក់អ្នកដំណើរតាមផ្លូវ
គាប់ជួនដែលមានរថយន្តផ្សេង បើកបញ្ច្រាសទិសគ្នា មកដល់
មិនអាចបញ្ចៀសបាន ក៏ជួបគ្រោះថ្នាក់ គួរឲ្យរន្ធត់ កាលពីវេលាម៉ោង
៣និង៣០ នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣
នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្បែរអនុវិទ្យាល័យព្រៃស្វាយ
ស្ថិតក្រុមទី២៤ ក្នុងភូមិ-ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង
។
សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះដែល
ស្លាប់បាត់បង់ជីវិតទី១-ឈ្មោះ សុខ ពិសិដ្ឋ អាយុ២៨
ឆ្នាំជាអ្នកបើកបររថយន្តតួរីស របស់កាកបាទក្រហម និងទី២-ឈ្មោះ ទី
អ៊ុយសុង អាយុ ៤១ ឆ្នាំជាបុគ្គលិកកាសែត កោះសន្តិភាព។
រីឯបុរសដែលរងរបួសរួមមានទី១-ឈ្មោះ ទេស សំណាង អាយុ ៣០
ឆ្នាំអ្នកព័ត៌មាន រស់នៅអូរបែកក្អម, ទី២-ឈ្មោះ ហ៊ុន សារឿន អាយុ ៥៥
ឆ្នាំ មន្ត្រីកាកបាទក្រហម រស់នៅកៀនស្វាយ, ទី៣-ឈ្មោះ ម៉េង មួយឡេង អាយុ
២៤ឆ្នាំ ជាមន្ត្រីកាកបាទក្រហម រស់នៅក្រុងតាខ្មៅ, ទី៤-ឈ្មោះ អ៊ុត
ប៊ុនរ៉ា អាយុ ៣៥ឆ្នាំជាបុគ្គលិកទូរទស្សន៍ហង្សមាស រស់នៅព្រែកកំពិស
និងទី៥-ឈ្មោះ ស្រ៊ូយ នីកា អាយុ
៣៦ឆ្នាំជាបុគ្គលិកកាសែតរស្មីកម្ពុជា របួសដៃនិងក្បាល។
ជនរងគ្រោះទាំង ៧នាក់នេះបានជិះរថយន្តម៉ាកតួរីស របស់កាកបាទក្រហម
ពាក់ស្លាកលេខរដ្ឋ ៣៦.០១០០។ ចំណែករថយន្តក្រុង
របស់ក្រុមហ៊ុនកាពីតូល ពាក់ស្លាកលេខភ្នំពេញ ៣A-៨៧៥៦
បានឈប់ដាក់អ្នកដំណើរតាមផ្លូវ។ សាក្សីបានប្រាប់សមត្ថកិច្ចថា
មុនពេលកើតហេតុគេឃើញរថយន្តកាពីតូល បើកបរពីកើតទៅលិច
ក្នុងទិសដៅពីភ្នំពេញមកបាត់ដំបង ហើយអែបខាងស្ដាំដាក់អ្នកដំណើរ
ស្រាប់តែភ្លាមៗនោះ មានរថយន្តទួរីស ៦កៅអីរបស់កាកបាទក្រហម
បើកលឿនស្របទិសគ្នា មកបុកពីក្រោយរថយន្តក្រុង
ព្រោះពេលនោះមានរថយន្តមួយគ្រឿងទៀតបើកបញ្ច្រាសទិសគ្នា
មិនអាចចៀសបាន៕
No comments:
Post a Comment