រាជធានីភ្នំពេញ ៖ សន្តិសុខរបស់
ក្រុមហ៊ុន អេជីអេស យាមប្រចាំការវេនយប់
ត្រូវបានគេសម្លាប់ នៅក្នុងសិប្បកម្ម កាត់ដេរតុងស៊ីង
ហើយសមត្ថកិច្ចសង្ស័យថា ក្រុមចោរបានចូលប្លន់
យកម៉ូតូស្មាស់ របស់ជនរងគ្រោះ មួយគ្រឿងស៊េរីឆ្នាំ
២០១២ រួមនិងម៉ាស៊ីន កាត់កំណាត់ចំនួន ៦គ្រឿង
ដែលក្នុងមួយគ្រឿងមានតម្លៃ ៣០០ដុល្លារ នាំឲ្យមានការភ្ញាក់ផ្អើល
កាលពីវេលាម៉ោង ៦និង០០ នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣
ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ស៊ុន ប៊ុនថារ៉េត អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល
ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
មានស្រុកកំណើតនៅភូមិព្រះពន្លូង ឃុំស្រឡិត ស្រុកពារាំង
ខេត្តព្រៃវែង ស្លាប់នៅនឹងកន្លែកើតហេតុ ដោយមានស្នាមផុង
ត្រង់ចិញ្ចើម។ ជនរងគ្រោះជាសន្តិសុខ របស់ក្រុមហ៊ុន អេ.ជី.អេស
ចូលយាមវេនយប់ នៅសិប្បកម្ម កាត់ដេរតុងស៊ីង ចាប់ពីម៉ោង
៦ល្ងាចចេញម៉ោង ៦ព្រឹក៕
ប្រភពៈ វត្តភ្នំ
No comments:
Post a Comment