របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Wednesday, October 23, 2013

បរិភោគ​ត្រី​សមុទ្រ ឬ​ត្រី​ទឹកសាប​ល្អ​ជាង​

fish-in-pregnancy-reduces-anxietyសាច់​ត្រី​ជា​អាហារ​ប្រូតេអ៊ីន​ដ៏​សំខាន់​សម្រាប់​ចិញ្ចឹម​បីបាច់​រាងកាយ ពីព្រោះ​វា​មាន​ជា​តិកូ​ឡេ​ស្ដេ​រ៉ូ​លតិច មាន​អាស៊ីដ​អា​មី​ណូ និង​ក្រៅពីនេះ វា​នៅ​មាន​សារជាតិ​ខ្លាញ់​អូ​មេហ្គា​៣​ទៀតផង​។​

ត្រី​មាន​ច្រើន​ប្រភេទ ក្នុងនេះ​មាន​ត្រី​សមុទ្រ និង​ត្រី​ទឹកសាប ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកជំនាញ​បានបញ្ជាក់​ថា ប្រភេទ​ត្រី​ទាំងអស់​មិន​ថា ត្រី​ទឹកប្រៃ ឬ​ត្រី​ទឹកសាប​ទេ សុទ្ធតែ​ផ្ដល់​ប្រូតេអ៊ីន​ដូចៗ​គ្នា គ្រាន់តែ​ត្រី​សមុទ្រ​មាន​ប្រៀប​ជាង​បន្តិច ដោយ​មាន​ធាតុ​រ៉ែ​ប៉ុណ្ណោះ​។​

ជាធម្មតា ក្នុង​រាងកាយ​របស់​យើង​មាន​ធាតុ​រ៉ែ​ច្រើន ប្រភេទ​ដែល​មាន​តួនាទី​រក្សា​តុល្យភាព​ក្នុង​រាងកាយ​។ ធាតុ​រ៉ែ​ដ៏​សំខាន់ ២​ប្រភេទ​ដែល​មាន​ក្នុង​រាងកាយ គឺ​សូ​ដ្យូ​ម និង​ប៉ូ​តា​ស្យូម​។​


តួនាទី​របស់​ប៉ូ​តា​ស្យូម និង​សូ​ដ្យូ​ម​នោះ​សំខាន់​ណាស់ ហើយ​សូ​ដ្យូ​ម​ចាំបាច់​ត្រូវមាន​ច្រើន​ជាង​ប៉ូ​តា​ស្យូម​ដល់​ទៅ​៣០​ទៅ​៤០​ដង ​។​
​ត្រី​សមុទ្រ​មាន​ធាតុ​រ៉ែ ក្នុង​ក្រុម​សូ​ដ្យូ​ម គឺ​ក្ល​រីន​ផ្ល​អ័រ​រី​ន និង អ៊ីយ៉ូដ​ច្រើនជាង​ត្រី​សាប​។ ចំណែក​ត្រី​ទឹកសាប​មាន​ប៉ូ​តា​ស្យូម​ច្រើន ហេតុ​ដូច្នេះ​យើង​គួរ​បរិភោគ​ត្រី​សមុទ្រ​ឲ្យបាន​ច្រើនជាងត្រី​ទឹកសាប​។​
​ ការបរិភោគ​ត្រី​ឲ្យបាន​លទ្ធផល​ល្អ​បំផុត គឺ​ត្រី​សមុទ្រ ៣​ភាគ ត្រី​ទឹកសាប​១​ភាគ ហើយ​យើង​គួរ​បរិភោគ​ត្រី​មួយ​សប្ដាហ៍​យ៉ាងតិច ១-២​លើក ប៉ុន្តែ​បើ​បរិភោគ​លើសពីនេះ​ក៏​កាន់តែ​ល្អ​៕​

No comments: