របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Monday, November 4, 2013

កិច្ច​ប្រជុំ​ព្រឹក​ថ្ងៃទី​​៣​វិច្ឆិកា​នៅ​ចំណុច​សំបុក​ឃ្មុំ​ភាគី​កងទ័ព​កម្ពុជា-​ថៃ​ផ្ដោត​សំខាន់​​លើ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​គ្នា

ព្រះវិហារ​ ៖ ​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​មាន​កិច្ចប្រជុំ​ សាមញ្ញ​មួយ​រវាង​ មេទ័ព​កម្ពុជា​និង​មេទ័ព​ថៃ ​ដែល​ភាគី​កម្ពុជា ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ​ស្រី​ឌឹ​ក​ អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ ខេមរភូមិន្ទ​ នាយរង​សេនាធិការ​ចម្រុះ ​និង​ជា​មេបញ្ជាការ​ កងពលធំ​អន្តរាគមន៍​លេខ​៣​ ហើយ​ភាគី​ថៃ​ ដឹកនាំ​ដោយ​មេបញ្ជាការ​កងពលធំ​លេខ​៦។
ជំនួប​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​​៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ស្ថិតនៅ​ចំណុច​៥​បូក​៥​ត្រង់​ចំណុច​សំបុក​ឃ្មុំ​ខាងជើង​ ប្រាសាទព្រះវិហារ​មាន​ចម្ងាយ​ជាង​៣០០​ម៉ែត្រ​ប៉ុណ្ណោះ។

លោក​ឧត្តមសេនីយ៍​ឯក​ស្រី​ឌឹ​ក​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣ ខែ​វិច្ឆិកា​ថា​ កិច្ចប្រជុំ​នេះ​ផ្ដោត​សំខាន់​ទៅលើ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​គ្នា​ និង​គ្នា ដោយ​ឲ្យ​កងកម្លាំង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​មាន​ការ​អត់ធ្មត់​ខ្ពស់​ ​មុន​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នា​ថ្ងៃទី​១១ ខែ​​វិច្ឆិកា​២០១៣​ខាងមុខនេះ។ ការប្រកាស​របស់​តុលាការ​យុត្តិធម៌​អន្ដជាតិ​ជុំវិញ​ចំណុច​៤.៦​គីឡូម៉ែត្រ​ឬ​ ហៅថា​ចំណុច​ABCD(JBC)។ លោក​បន្តថា​ភាព​អត់ធ្មត់​នេះ​គឺ​គោរព​អនុវត្ត​ទៅតាម​អនុសាសន៍​សម្តេច​តេ​ជោ​ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​ថ្លែង​ថា ​សភាពការណ៍​ជុំវិញ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​មកដល់​ពេលនេះ​នៅ​តែ​មាន​ លក្ខណៈ​ល្អ​ប្រសើរ​ ហើយ​ក្នុង​ជំនួប​កិច្ចប្រជុំ​គឺ​ភាគី​ទាំង​២​បាន​ពិភាក្សា​ឯកភាព​គ្នា​មិន​ ចល័ត​កម្លាំង​ទ័ព​រុលទៅមុខ​ដោយ​ត្រៀម​នៅ​កន្លែង​ណា​នៅ​កន្លែង​នឹង។ ការរៀបចំ​កិច្ចប្រជុំ​នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​នេះ​ធ្វើ​ទ្បើង​ ក្រោយពី​ជំនួប​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​ទាំង​២​កម្ពុជា-​ថៃ ​នៅ​ទីក្រុង​ប៉ោយប៉ែត។

លោក​ថ្លែង​បញ្ជាក់​ថា​ ក្នុង​ជំនួប​កិច្ចប្រជុំ​នៅ​ទីក្រុង​ប៉ោយប៉ែត​ថ្មីៗ​នេះ​លោក​ ឧបនាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​២​បាន​ឯកភាព​គ្នា​ចំពោះ​ស្ថានភាព​នៅ​ តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​ឲ្យ​មាន​កិច្ចសហការ​កាន់តែ​ល្អ​រវាង​កងទ័ព​ កម្ពុជា​និង​កងទ័ព​ថៃ។ កិច្ចប្រជុំ​ខាងលើ​ប្រព្រឹត្តទៅ​រយៈពេល​១​ម៉ោង​ប៉ុណ្ណោះ។

រីឯ​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​​​ដឹង​ថា​ នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​មាន​សុខ​សន្ដិភាព​ល្អ​ដដែល ហើយ​ប្រជាពលរដ្ឋ​រស់​នៅក្នុង​ឃុំ​ស្រអែម​ទាំងមូល​ទៅ​មក​ប្រកបមុខរបរ​រកស៊ី​ ទទួល​ទាន​ជា​ធម្មតា​មិន​មាន​អ្វី​ប្រែប្រួល​នោះទេ៕


ប្រភពៈ ភូមិអច្ឆរិយៈ

No comments: