គ្រឿងផ្សំ៖
- សាច់គោជាប់ខ្លាញ់ និងសរសៃ កន្លះគីឡូក្រាម (ហាន់ស្ដើងល្មម)
- ម្សៅបេកឃីងសូដា កន្លះស្លាបព្រាកាហ្វេ
- ប្រេងឆា 2 ស្លាបព្រាបាយ
- ខ្ទឹមស 125 ក្រាម (ចិញ្ច្រាំ)
- ស្រាក្រហម 1 ស្លាបព្រាបាយកន្លះ
- អំបិល 1 ភាគ 8 នៃស្លាបព្រាកាហ្វេ
- ស្ករសកន្លះស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវខាប់ 1 ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវធម្មតាកន្លះស្លាបព្រាបាយ
- ទឹកស្អាត 2 ពែង
- ម្សៅឆា 1 ស្លាបព្រាកាហ្វេ (លាយទឹក 1 ស្លាបព្រាបាយ)
- ស្លឹកខ្ទឹម 4 គុម្ព កាត់ជាកង់ៗប្រហែល 1 អ៊ីង។
វិធីចម្អិន៖
- ច្របល់សាច់គោ និងម្សៅបេកឃីងសូដាក្នុងចានគោមធំល្មមមួយ ដោយផ្អាប់ទុកប្រហែល 30 នាទី ដើម្បីឱ្យសាច់ទន់។
- ដាក់ខ្ទះកម្ដៅលើចង្ក្រានឱ្យក្ដៅខ្លាំង ចាក់ប្រេងឆាចូលដោយកូរវាសឱ្យពេញខ្ទះ ចាក់ខ្ទឹមចិញ្ច្រាំចូល បំពងឱ្យទាល់តែឡើងពណ៌ត្នោត។ រួចចាក់សាច់គោចូល ហើយឆាវាប្រហែល 2 ទៅ 3 នាទី ទាល់តែប្រែពណ៌ត្នោត។ បន្ទាប់មកទៀត ចាក់ស្រាក្រហមចូល និងបន្តឆា។
- ថែមគ្រឿងទេស ដូចជាអំបិល ស្ករស និងទឹកស៊ីអ៊ីវទាំងពីរប្រភេទនោះចូល រួចចាក់ទឹកចូល ដាំឱ្យពុះ រួចបន្ថយភ្លើងចង្ក្រានដើម្បីរម្ងាស់។ បន្តការចម្អិនប្រហែល 30 នាទី ឬរហូតទាល់តែសាច់គោផុយ។
- ពេលទឹកស្រកបានពាក់កណ្ដាល លោកអ្នកអាចចាក់ម្សៅឆាលាយទឹកចូលដើម្បីធ្វើឱ្យម្ហូបនេះខាប់បន្តិច។
- ពេលរួចរាល់ហើយ សូមបន្ថែមស្លឹកខ្ទឹម គ្របគម្របខ្ទះ និងចម្អិនប្រហែល 2 ទៅ 3 នាទីទៀត។
- ដួសដាក់ចាន និងទទួលទានក្ដៅ៕
No comments:
Post a Comment