របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Monday, March 30, 2015

ការីស្ងួត

ធ្លាប់​តែ​ញ៉ាំ​សម្ល​កា​រី​សាច់​គោ សាច់​ជ្រូក សាច់​មាន់ ឬ​សាច់​ត្រី មាន​ទឹក​ហុត គិត​ថា​ជា​រស​ជាតិ​ម្យ៉ាង ចុះ​បើ​បាន​សាក​ការី​បែប​គោក​វិញ តើ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ? កុំ​ចាំ​យូរ​អី មក​ធ្វើ​ញ៉ាំ​ជាមួយ Khmerstation តែ​ម្ដងទៅ!




គ្រឿងផ្សំ៖
  • ប្រេង​ឆា ១ ស្លាប​ព្រាបាយ 
  • សាច់​គោ​ចិញ្ច្រាំ ៤០០ ក្រាម 
  • ខ្ទឹម​បារាំង​ចិញ្ច្រាំ កន្លះ​ពែង 
  • ម្ទេស​ប្លោក​ចិញ្ច្រាំ ១ ពែង 
  • ស្លឹកខ្ទឹម​ហាន់​កង់​ៗ​តូច​ៗ ២ គុម្ព 
  • ម្សៅ​ការី ១ ស្លាប​ព្រា​បាយ 
  • ទឹក​ប៉េង​ប៉ោះ ១ កំប៉ុង 
  • ទឹក​ត្រី ១ ស្លាប​ព្រា​បាយ​ 
  • ទឹក​ស៊ី​អ៊ីវ ១ ស្លាប​ព្រា​កាហ្វេ 
  • អំបិល ១ ស្លាប​ព្រា​កាហ្វេ 
  • ស្ករ​ស​កន្លះ​ស្លាប​ព្រា​បាយ 
  • ម្រេ​ចម៉ត់ ១/៤ ស្លាប​ព្រា​កា​ហ្វេ 
  • ស្លឹក​កន្ទ្រប់ ២ សន្លឹក 
  • ស៊ុត​ស្ងោរ​កាត់​ជា​កង់ៗ ៤ គ្រាប់ 
  • និង​បាយ​ស​មួយ​ចាន។

វិធីចម្អិន៖
  1. ដាំ​ប្រេង​ឆា​ក្នុង​ឆ្នាំង​ឱ្យ​ក្ដៅ រួច​ចាក់​សាច់​គោ​ចូល កូរ​ចុះ​ឡើង​ឱ្យ​ប្រែ​ជា​ពណ៌​ត្នោត​
  2. ដាក់​បន្លែ​ដែល​ចិញ្ច្រាំ​ចូល ឆា​ប្រ​ហែល ៥ នាទី ហើយ​ចាក់​ម្សៅ​ការី​ចូល រួច​ឆា​ចូល​គ្នា​ប្រហែល ២ នាទី​ទៀត
  3. ចាក់​គ្រឿង​ផ្សំ​ដទៃ​ទៀត (លើក​លែង​តែ​ស៊ុត​ស្ងោរ) ចូល ថែម​ទឹក​បន្តិច រួច​ស្ងោរ​ប្រហែល ១៥ នាទី​ (ទាល់​តែ​ការី​គោក​ទឹក និង​ឆ្អិន)
  4. ពេល​ដែល​ការី​ស្ងួត​ឆ្អិន​ហើយ ដួស​ដាក់​ពី​លើ​បាយ​ស ហើយ​រៀប​ចំ​លម្អ​ដោយ​ដាក់​ស៊ុត​ស្ងោរពី​លើ​ជា​ការ​ស្រេច​៕


ប្រភពៈ Khmerstation

No comments: