ប្រិយមិត្តដែលចូលចិត្តសិក្សាច្បាប់ ឬ ចង់មានចំណេះដឹងបន្ថែមទាក់ទងនឹងច្បាប់ក្នុងស្រុកខ្មែរឥឡូវអាចមានឱកាសទាញយក ឬ មើលលើទូរសព្ទ និង កុំព្យូទ័របានរហូតដល់ ៣០៥ ក្បាលដែលក្នុងនោះមាននីតិច្បាប់សម្រាប់ដោះស្រាយបញ្ហាផ្សេងៗ។
ដើម្បីបានសៀវភៅច្បាប់អេឡិចត្រូនិកទាំងនោះមកអានធ្វើតាមជំហានខាងក្រោម៖
១. សម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ
ក .ដំបូងចុចត្រង់នេះ … ដើម្បីទៅកាន់ប្រភពដើមសៀវភៅទាំងនោះ

ខ .ចុចលើពាក្យ Add To Drive បន្ទាប់មក ចុចលើពាក្យ Open in Drive រួចចុច Open to Drive


គ .ត្រង់នេះទាមទារឲ្យប្រិយមិត្តមានគណនី Google (email) មួយដើម្បីចូលទៅកាន់ Google Driveបាន
ឃ. មួយទៀតប្រិយមិត្តអាច Download ជា File PDF បាន (មើលរូប)
២. សម្រាប់អ្នកប្រើប្រាស់ទូរសព្ទទាំង iOS និង Android
ក. ដំបូងត្រូវទាញយក App មួយឈ្មោះថា Google Drive ពី App Store ឬ Play Store
ខ. បន្ទាប់មកចុចត្រង់នេះ… ដើម្បីចូលទៅប្រភពដើមនៃសៀវភៅច្បាប់ទាំងនោះ
គ. ត្រង់នេះទាមទារឲ្យប្រិយមិត្តមានគណនី Google (gmail)មួយសម្រាប់ចូលទៅកាន់ Google Driveបាន ,ចុច Sign In
ឃ. ចុចពាក្យថា Add បន្ទាប់មកពាក្យ Open in Drive

ង. ត្រង់នេះគឺរាល់សៀវភៅទាំងអស់នឹងទាញយកចូលទៅក្នុង Google Drive ពេលប្រិយមិត្តចង់បើកមើលគឺគ្រាន់តែចូលទៅកាន់ App Google Drive ជាការស្រេច
បញ្ជាក់៖ ប្រិយមិត្តគ្រាន់តែបំពេញ Gmail ដែលប្រិយមិត្តប្រើប្រាស់លើកុំព្យូទ័រឲ្យដូចទៅលើទូរសព្ទគឺអាចបើកមើលនៅលើ Google Drive របស់ទូរសព្ទបានហើយ។
អត្ថបទ៖ ដារ៉ាឆានី
ប្រភពនៃសៀវភៅ៖ Page ជំរុញការពិភាក្សាអំពី ការអភិវឌ្ឍន៍
ប្រភពនៃសៀវភៅ៖ Page ជំរុញការពិភាក្សាអំពី ការអភិវឌ្ឍន៍
ប្រភពៈ sabay
No comments:
Post a Comment