របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Saturday, December 14, 2013

គណបក្ស​សង្គ្រោះ​ជាតិ​ប្តូរ​មក​ធ្វើបាតុកម្ម​ជា​រៀងរាល់ថ្ងៃ​វិញ​ចាប់ពី​ថ្ងៃអាទិត្យ​តទៅ

ភ្នំពេញ៖ គណបក្ស​ សង្គ្រោះ​ជាតិ​បានសម្រេច​ផ្លាស់ប្តូរ ​ពី​ការធ្វើ​បាតុកម្ម​រៀងរាល់​ ថ្ងៃអាទិត្យ​មក​ធ្វើបាតុកម្ម​ រៀងរាល់ថ្ងៃ​វិញ​ ចាប់ពី​ថ្ងៃអាទិត្យ​ទី១៥ធ្នូ​ នេះ​តទៅ។ ការផ្លាស់ប្តូរ​ផែនការ​បាតុកម្ម​នេះ​ត្រូវបាន​គណៈកម្មាធិការ​ អចិន្ត្រៃយ៍​ គណបក្ស​សម្រេច ​ក្នុង​កិច្ចប្រជុំ​កាល ពី​ល្ងាច​ថ្ងៃ​សុក្រ ហើយ​ត្រូវបាន​លោក​សម រង្ស៊ី​ប្រកាស​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ល្ងាច​ ថ្ងៃ​ដដែល​នោះ។ សាលា​រាជធានី​ភ្នំពេញ​អំពាវនាវ​ឲ្យ​បក្សប្រឆាំង​គោរព​នីតិវិធី​នៃ​ការធ្វើ​ បាតុកម្ម។

ចាប់ផ្តើម​ពី​ ថ្ងៃ​អាទិត្យ​ទី១៥ធ្នូ​ចុង​សប្តាហ៍​នេះ​ទៅ គណបក្ស​សង្គ្រោះ​ជាតិ​នឹងធ្វើ​បាតុកម្ម​ជា​រៀងរាល់ថ្ងៃ​ជាប់​រហូត​ដោយ​ ឥតឈប់ឈរ​ដើម្បី​ទាមទារ​ឲ្យ​មានការ​រៀបចំ​បោះឆ្នោត​ឡើង​វិញ។ នេះ​បើ​យោងតាម​ការប្រកាស​ឲ្យ​ដឹង​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ល្ងាច​ ថ្ងៃ​សុក្រ។

ការសម្រេច​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ គណបក្ស​ សង្គ្រោះ​ជាតិ​បាន​បើក​កិច្ចប្រជុំ​មួយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី១៣ធ្នូ។ នៅក្នុង​វីដេអូ​ខ្លី​មួយ​ដែល​លោក​សម រង្ស៊ី បាន​បង្ហោះ​នៅក្នុង​គេហទំព័រ Facebook ក្រោយពី​កិច្ចប្រជុំ​នោះ មេដឹកនាំ​បក្សប្រឆាំង​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មក​ចូលរួម​ធ្វើបាតុកម្ម​ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​សម្រេចការ​ទាមទារ​រប​ស់​ខ្លួន។

កាលពី​មុននេះ គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាសថា​នឹងធ្វើ​បាតុកម្ម​ជា​រៀងរាល់​ថ្ងៃអាទិត្យ ​តែប៉ុណ្ណោះ​ចាប់ពី​ថ្ងៃអាទិត្យ​ទី ១៥ធ្នូ​នេះ​តទៅ។ ប៉ុន្តែ ឥឡូវនេះ គណបក្សប្រឆាំង​បាន​ផ្លាស់ប្តូរ​ផែនការ​របស់ខ្លួន​មក​ធ្វើបាតុកម្ម​ជា​ រៀងរាល់ថ្ងៃ​វិញ។ លោក សម រង្ស៊ី​អះអាងថា នឹង​ទាមទារ​ឲ្យ​ទាល់តែ​បានជា​ដាច់ខាត​នូវ​ការបោះឆ្នោត​ឡើងវិញ​ ក្នុងពេលឆាប់ៗខាងមុខនេះ។ គោលដៅ​នេះ​ត្រូវបាន​មេដឹកនាំ​បក្សប្រឆាំង​សង្ឃឹមថា​អាច​សម្រេចបាន​ជោគជ័យ​ តាមរយៈ​ការប្តេជ្ញាចិត្ត​របស់​អ្នកចូលរួម​បាតុកម្មម្នាក់។

ប៉ុន្តែ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​ប្រាប់​ ក្រុម​អ្នកកាសែត​កាលពី​ពុធ​ថា ការបោះឆ្នោត​ឡើងវិញ​មិនអាច​ប្រព្រឹត្តទៅ​បានឡើយ ​ពីព្រោះ​ការ​ទាម​ទារ​នេះ​ គ្មាន​មូលដ្ឋាន​គ្រប់គ្រាន់។ ក្រសួងមហាផ្ទៃ​បានអនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើបាតុកម្ម​នៅ​ ថ្ងៃអាទិត្យ​នៅលើ​ទីលាន​ប្រជាធិបតេយ្យ ប៉ុន្តែ មិន​អនុញ្ញាត​ឲ្យ​ដើរ​ហែ​ក្បួន​តាម​ដងផ្លូវ​ទេ។ យ៉ាងណាក៏ដោយ គណបក្សប្រឆាំង​ទំនងជា​មិន​គោរព​តាម​ការណែនាំ​នេះឡើយ។

លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​អះអាង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​នៅ​ មិនទាន់​បានទទួល​សេចក្តីជូនដំណឹង​ណាមួយ​ ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ​ទេ។ លោក​បាន​អំពាវ​នាវ​ឲ្យ​បក្សប្រឆាំង​គោរព​តាម​បែបបទ​នីតិវិធី​ក្នុងការ​ ធ្វើបាតុកម្ម ហើយ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ក្នុង​រាជធានី​ប្រុងប្រយ័ត្ន​ចំពោះ​សវ​ត្ថិ​ ភាព​ក្នុងករណី​ដែលមាន​បាតុកម្ម​ខុសច្បាប់​កើតឡើង៕

No comments: